នៅកណ្តាលថ្ងៃក្តៅខ្លាំងដើមរដូវ ក្រុមការងាររួមមាន ៣៦ សមាជិកបានធ្វើយោធដំណើរប្រហែល ២០ គីឡូម៉ែត្រផ្លូវក្នុងព្រៃ ត្រួតពិនិត្យ ៦ បង្គោលព្រំដែនជាតិ (ពីបង្គោល ៥៣០ ដល់ ៥៣៥)។ លទ្ធផលបង្ហាញឱ្យឃើញថា បង្គោលព្រំដែនទាំងឡាយបានរក្សារឹងមាំដូចដើមដដែល ខ្សែបន្ទាត់ព្រំដែនស្ថិរភាព មិនមានសញ្ញាបំពានបំផ្លាញ ឬបាក់ស្រុតឡើយ។ កងកម្លាំងភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុបញ្ជាក់តាមបទប្បញ្ញត្តិ។
វរសេនីយ៍ទោ ហ្វាង កុងហ៊ុង ប្រធានប៉ុស្តិ៍ការពារព្រំដែន កាសែង ឱ្យដឹងថាសកម្មភាពយាមល្បាតទ្វេភាគីត្រូវបានរក្សាជាប្រចាំក្នុងគោលបំណងគ្រប់គ្រង ការពារអធិបតេយ្យភាពដែនដីប្រទេសជាតិ និងផ្លាស់ប្តូរព័ត៌មានស្ថានការណ៍ព្រំដែនរវាងភាគីទាំងពីរ។ អង្គភាពក៏បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឃោសនាលក្ខន្តិកៈព្រំដែន និងកសាងក្បួនយុទ្ធសាស្រ្ត "ប្រជាជនទាំងមូលការពារព្រំដែន" រឹងមាំទៀតផង។
ចូលរួមដំណើរជាមួយថ្នាក់ដឹកនាំឃុំ គីមភូ និង គីមឌៀន សម្តែងការឲ្យតម្លៃខ្ពស់ចំពោះស្មារតីស្វិតស្វាញរបស់កម្មាភិបាល យុទ្ធជន។ សកម្មភាពសហការមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជនប៉ុននោះទេ ថែមទាំងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ប្រជាជនក្នុងការចូលរួមបណ្តាគំរូស្វ័យគ្រប់គ្រង ការពារតាំងពីមួយតឹកដីដ៏ពិសិដ្ឋនៃមាតុភូមិ និងពូនជ្រំមិត្តភាព វៀតណាម - ឡាវ ថែមទៀតផង៕
អត្ថបទ៖ ង្វៀនអ្វាញ់
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួល៖ ចន្ថា