អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

សម្រាប់អ្នកសារព័ត៌មាន ការធ្វើការងារខាងព័ត៌មានជាភាសាជនជាតិមិនមែនគ្រាន់តែជាអាជីពសុទ្ធសាធតែមួយគត់នោះទេ ថែមទាំងជា​បេសកកម្មថែរក្សាអត្តសញ្ញាណវប្បធម៌ រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលថែមទៀតផង។

nhabaodantoc3.jpg
ចំពោះអ្នកសារព័ត៌មាន ង្វៀន អាយងៀម បាននាំបញ្ជូនព័ត៌មានទៅដល់មាមីងបងប្អូនជនជាតិ ចាម គឺជាក្តីត្រេកអរ សុភមង្គលក្នុង​ជីវិត។

ប៉ះដល់បេះដូងបងប្អូនជនជាតិដោយភាសាជនជាតិ
អ្នកសារព័ត៌មានជាបងប្អូនជនជាតិម្នាក់ៗ មាននិស្ស័យមកធ្វើអាជីពខុសពីគ្នារៀងៗ ខ្លួន ប៉ុន្តែចំណុចរួមគឺក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ​ភាសា វប្បធម៌ជនជាតិនិងគោលបំណងចង់ផ្សព្វផ្សាយព័ត៌មានដល់មិត្តអ្នកអានទាំងក្នុងនិងក្រៅប្រទេស។

អ្នកសារព័ត៌មាន យ័ញលើយ ជាបណ្ណាធិការព័ត៌មានភាសា ខ្មែរ របស់កាសែតព័ត៌មាននិងជនជាតិនៃទីភ្នាក់ងារព័ត៌មាន វៀតណាម បាន​ឱ្យដឹងថា ក្ដីស្រឡាញ់ពិសេសចំពោះភាសា ខ្មែរ តាំងពីកុមារភាពបានជំរុញឱ្យបងមកធ្វើអាជីពជាអ្នក​សារព័ត៌មាន។ "តាំងពីខ្ញុំនៅជានិស្សិត ខ្ញុំបានមានឱកាសប្រើប្រាស់ទាំងភាសា វៀតណាម និងភាសា ខ្មែរ យ៉ាងស្ទាត់ជំនាញឆ្លងតាមរយៈការងារបកប្រែឱ្យវត្តអារាម ខ្មែរ និងអង្គភាពបកប្រែមួយចំនួននៅទីក្រុង ហូ ជីមិញ។ ឆ្នាំ ២០១៦ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅទីក្រុង កឹនធើ ខ្ញុំបានដាក់ពាក្យចូល​ប្រលងជ្រើសរើសបុគ្គលិករដ្ឋការស៊ីវិលនៅទីភ្នាក់ងារព័ត៌មាន វៀតណាម នៅក្នុងមុខតំណែងបណ្ណាធិការព័ត៌មានភាសា ខ្មែរ" អ្នកសារព័ត៌មាន យ័ញលើយ ចែករំលែកដូច្នេះ។

nhabaodantoc1.jpg
អ្នកសារព័ត៌មាន យ័ញលើយ (ខាងឆ្វេងបង្អស់) ជាមួយនឹងកងជួរបកប្រែភាសា ខ្មែរ នៃការិយាល័យតំណាងកាសែតព័ត៌មាននិង​ជនជាតិប្រចាំការនៅទីក្រុង ហូជីមិញ។

អ្នកសារព័ត៌មាន យ័ញលើយ មានមតិថា ការនាំបញ្ជូនព័ត៌មានផ្លូវការជាភាសា ខ្មែរ ដើរតួនាទីជាស្ពានមេត្រីជួយ​បងប្អូន​ជនជាតិអភិក្រមមាគ៌ា គោលនយោបាយយ៉ាងជាក់លាក់។ ស្របពេលនោះដែរ ការងារបកប្រែបង្កើតបានជា “ខែល” ជួយទប់ស្កាត់​ព័ត៌មានក្លែងក្លាយ ព័ត៌មានអាក្រក់ ព័ត៌មានបំពុលនិងលើកកម្ពស់កម្លាំងទប់ទល់ចំពោះវិចារណកម្មមួលបង្កាច់។ ប្រការដែលឆាប់បានជ្រាប​ព័ត៌មានជាភាសាកំណើតថែមទាំងជួយបងប្អូនជនជាតិ​ជំរុញការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកទេសចូលទៅក្នុងផលិតកម្ម អភិវឌ្ឍ​សេដ្ឋកិច្ចនិងលើកកម្ពស់គុណភាពរស់នៅ។

ក្នុងអំឡុងពេលបំពេញការងារ ប្រការដែលធ្វើឱ្យបង យ័ញលើយ រំភើបចិត្តគឺសាលាអន្តេវាសិក​ជនជាតិនិងវត្តអារាម ខ្មែរ ជាច្រើននៅប៉ែកខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម បានប្រើប្រាស់ផលិតផលបោះពុម្ពជា​ពីរភាសា វៀតណាម - ខ្មែរ របស់ផលិតផលបោះពុម្ពកាសែតរូបភាពជនជាតិនិងតំបន់ភ្នំរបស់កាសែតព័ត៌មាននិងជនជាតិទុកដូច​ជាឯកសារ​យោង រហូតដល់យកធ្វើឯកសារហាត់អានសម្រាប់ប្អូនៗ សិស្សសាលាជនជាតិ ខ្មែរ ទៀតផង។ បង យ័ញលើយ ថ្លែងថា “ក្ដីស្រឡាញ់ភាសា ខ្មែរ និងការ​ផ្សារភ្ជាប់ជាមួយមាមីង​បងប្អូននៅក្នុងភូមិស្រុកនោះគឺជាកម្លាំងជំរុញដើម្បីខ្ញុំធ្វើអាជីពអ្នកសារព័ត៌មាន។ អត្ថបទព័ត៌មាននីមួយៗ ត្រូវបានបកប្រែជាភាសា ខ្មែរ មិនត្រឹមតែមានតម្លៃព័ត៌មានប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាភាសា អក្សរសរសេរប្រពៃណីនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិរបស់សហគមន៍ ខ្មែរ ទៀតផង”។

nhabaodantoc2.jpg
ចំពោះអ្នកសារព័ត៌មាន ង្វៀន អាយងៀម មួយថ្ងៃៗ បាន “ពាំនាំសំឡេង”របស់ខ្លួនទៅដល់ភូមិ និគមនីមួយៗ ក្នុងសហគមន៍​ជនជាតិ ចាម គឺជាការជំរុញស្មារតីរបស់អ្នកស្រីដើម្បីបន្តការចូលរួមជាមួយនឹងអាជីពសារព័ត៌មាន។

អ្នកសារព័ត៌មាន ង្វៀន អាយងៀម អនុប្រធានការិយាល័យភាសាជនជាតិស្ថាប័នស្ថានីយវិទ្យុសំឡេង វៀតណាម ប្រចាំការនៅ​ទីក្រុង ហូជីមិញ មានជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងកម្មវិធីវិទ្យុផ្សាយសំឡេងជាភាសា ចាម បានឱ្យដឹងថា អ្នកស្រីតែងតែមានបំណង​ប្រាថ្នាចង់​ក្លាយជាស្ពានមេត្រីដើម្បីឧទ្ទេសនាមអំពីវប្បធម៌ មនុស្សម្នានិងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ចាម ដល់អ្នកស្តាប់​ជិតឆ្ងាយ។ "ក្រោយពីប្រកបអាជីពនេះអស់រយៈពេលជាងពីរទសវត្សរ៍ ខ្ញុំនៅតែយល់ឃើញថាមានមោទកភាពខណៈពេលបាននាំយកភាសានិយាយ ខ្យល់ដង្ហើមនិងរឿងរ៉ាវរបស់សហគមន៍របស់ខ្លួនមកជូនអ្នកស្តាប់ទាំងក្នុងនិងក្រៅប្រទេស" អ្នកស្រី ងៀម រំឭកឡើងវិញដូច្នេះ។

ស្លាកស្នាមអាជីពមួយក្នុងចំណោមស្លាកស្នាមអាជីពដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកសារព័ត៌មាន អាយងៀម គឺបានចូលរួមឃោសនាអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សនិងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។ “មានមាមីងបងប្អូនជាច្រើនបានចែករំលែកថា អាស្រ័យដោយបានស្តាប់កម្មវិធីជាភាសា ចាម បានជាពួកគាត់យល់កាន់តែច្បាស់ថែមទៀតអំពីគោលការណ៍ គោលនយោបាយថ្មីរបស់បក្សនិងរដ្ឋ។ នោះគឺជាក្តីត្រេកអរនិងជាកម្លាំងជំរុញយ៉ាងធំធេងចំពោះអ្នកសារព័ត៌មានដូចជាយើងខ្ញុំ” អ្នកសារព័ត៌មាន អាយងៀម ឱ្យដឹងដូច្នេះ។

ការថែរក្សាអត្តសញ្ញាណក្នុងយុគសម័យឌីជីថល
ឆ្នាំ ២០០៣ អ្នកសារព័ត៌មាន តាំង ក្វាងកៀន ផ្តើមអាជីពជាអ្នកសារព័ត៌មាននៅកាសែត សៃហ្កនយ៉ាយផុង ភាសា ចិន ដែល​ជាផលិតផលបោះពុម្ពមួយរបស់កាសែត សៃហ្កន​យ៉ាយផុង។ ចំពោះបង កៀន អាជីពសារព័ត៌មានមិនត្រឹមតែជាការកត់ត្រា​ព្រឹត្តិការណ៍ប៉ុននោះទេ ថែមទាំងជាដំណើរភ្ជាប់សហគមន៍ជនជាតិ ចិន ជាមួយនឹងគោលការណ៍ គោលនយោបាយធំៗ ​របស់បក្សនិងរដ្ឋទៀតផង។

nhabaodantoc4.jpg
អ្នកសារព័ត៌មាន តាំង ក្វាងកៀន អ្នកយកព័ត៌មានរបស់កាសែត សៃហ្កនយ៉ាយផុង ភាសា ចិន តែងតែជាស្ពាន​មេត្រីផ្សារភ្ជាប់​រវាងបក្ស រដ្ឋនិងមាមីងបងប្អូនជនជាតិ ចិន នៅទីក្រុង ហូជីមិញ។

អ្នកសារព័ត៌មាន តាំង ក្វាងកៀន រៀបរាប់ឡើងវិញ៖ “ក្នុងអំឡុងពេលបំពេញការងារនៅក្នុងភូមិសាស្រ្តដែលមានបងប្អូនជនជាតិ ចិន រស់នៅច្រើនកុះករ ក្រៅពីការប្រមូលព័ត៌មាន មានពេលខ្លះខ្ញុំបានបងប្អូនជនជាតិហៅបែបសប្បាយៗ ថាជា "ទូតព័ត៌មាន” ពីព្រោះពន្យល់ ណែនាំជារឿយៗ ដើម្បីមាមីងបងប្អូនឱ្យយល់ត្រូវនិងពេញលេញបណ្តាគោលនយោបាយស្តីអំពីសុខុមាលភាពសង្គម ធានារ៉ាប់រងសុខភាព អប់រំនិងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង ហូ ជីមិញ"។

ក្នុងបរិការណ៍ធ្វើបរិវត្តកម្មឌីជីថលប្រព្រឹត្តឡើងយ៉ាងខ្លាំងក្លា សារព័ត៌មានកំពុងតែប្រឈមមុខនឹងឱកាសផងនិងបញ្ហាប្រឈម​ថ្មីៗ ផង បើកចេញវិធានការនាំបញ្ជូនព័ត៌មានទំនើបៗ ឆាប់រហ័ស ក៏ប៉ុន្តែស្របពេលនោះដែរក៏ដាក់ចេញតម្រូវការខ្ពស់ថែមទៀតចំពោះ​កងជួរអ្នកសារព័ត៌មាន។ យោងតាមអ្នកសារព័ត៌មាន តាំង ក្វាងកៀន ការប្រើបណ្តាវេទិកា​សារគមនាគមន៍ឌីជីថលនឹងជួយព័ត៌មាន​ផ្លូវការ​សាយភាយខ្លាំងក្លាថែមទៀត។ ក៏បុន្តែ ដើម្បីឱ្យព័ត៌មានប៉ះដល់សហគមន៍ពិតប្រាកដនោះគឺអ្នកសារព័ត៌មាននៅតែ​ត្រូវ​ពឹងផ្អែកលើការយល់ច្បាស់អំពីវប្បធម៌ ភាសានិងចិត្តសាស្រ្តរបស់បងប្អូនបណ្តាជនជាតិទៀតផង។

អ្នកសារព័ត៌មាន តាំង ក្វាងកៀន ថ្លែងថា៖ "សារព័ត៌មានត្រូវការជំរុញខ្លាំងសារ​គមនាគមន៍ពហុប្រព័ន្ធផ្សព្វផ្សាយដូចជាវីដេអូ ព័ត៌មានក្រាហ្វិក ផតខាស បណ្តាញសង្គមវេទិកាឌីជីថលដោយភាសាជនជាតិសមស្របជាមួយនឹង​ក្រុមសាធារណជននីមួយៗ។ ទន្ទឹមនឹងនោះ អ្នកសារព័ត៌មានត្រូវបន្តការរកឃើញ ឧទ្ទេសនាមបណ្តាគំរូតួយ៉ាង រឿងរ៉ាវល្អប្រពៃ​នៅក្នុងសហគមន៍ រួមចំណែកអភិរក្សនិងផ្សព្វផ្សាយបណ្តាតម្លៃវប្បធម៌ប្រពៃណីនៅក្នុងជីវភាពរស់នៅក្នុងសម័យទំនើប"។

ក៏ជាមតិស្របគ្នានេះដែរ អ្នកសារព័ត៌មាន ង្វៀន អាយងៀម ថ្លែងថា “បរិវត្តកម្មឌីជីថលមិនត្រឹមតែទាមទារលើកកម្ពស់បំណិន​បច្ចេកវិទ្យាប៉ុននោះទេ ថែមទាំងតម្រូវឱ្យអ្នកសារព័ត៌មានម្នាក់ៗ ត្រូវរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិដ៏រឹងមាំនៅក្នុងផលិតផល​សារព័ត៌មាននីមួយៗ ទៀតផង។ កម្មវិធីផ្សាយសំឡេងនីមួយៗ អត្ថបទនីមួយៗ ព្រឹត្តិប័ត្រព័ត៌មាននីមួយៗ ជាភាសាជនជាតិមិនត្រឹមតែផ្តល់​ព័ត៌មានសុទ្ធសាធប៉ុននោះទេ ថែមទាំងជាវិធីមួយទុកថែរក្សាភាសានិយាយ អក្សរសរសេរនិងតម្លៃវប្បធម៌ប្រពៃណីជូន​បច្ឆាជនជំនាន់ក្រោយទៀតផង”។

ក្នុងលំហូរអភិវឌ្ឍនៃសារព័ត៌មានសម័យទំនើប អ្នកសារព័ត៌មានជាជនជាតិភាគតិចកំពុងរ៉ាប់រងតួនាទីពីរដើរទន្ទឹមគ្នា ជាអ្នកនាំបញ្ជូន​ព័ត៌មានផ្លូវការផង ជាអ្នកថែរក្សានិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិផង។ "អ្នកសារព័ត៌មានជាជនជាតិភាគតិចត្រូវរៀបរាប់ពីរឿងរ៉ាវរបស់សហគមន៍ខ្លួនដោយផ្នត់គំនិតជាអ្នកសារព័ត៌មានទំនើប ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែនៅតែរក្សាដួងព្រលឹងវប្បធម៌ជនជាតិបាន។ នៅពេលធ្វើបានប្រការនោះ សារព័ត៌មានជនជាតិនឹងបន្តបញ្ជាក់ពីតួនាទីជាសំឡេងគួរឱ្យជឿទុកចិត្តរបស់បងប្អូនជនជាតិ ជាស្ពានមេត្រីយ៉ាងរឹងមាំរវាងបក្ស រដ្ឋជាមួយនឹងប្រជាជន ព្រមទាំងរួមចំណែកដល់ការអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌បណ្តាជនជាតិក្នុងយុគសម័យសមាហរណកម្មនិងការអភិវឌ្ឍ" អ្នកសារព័ត៌មាន ង្វៀន អាយងៀម រំពឹងថាដូច្នេះ៕

អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ ចន្ថា

(កាសែត ព័ត៌មាន និងជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ផ្តោតលើការបើកផ្តល់ប្រាក់វិនិយោគសាធារណៈ ដោះស្រាយឧបសគ្គគម្រោង ជំរុញផលិតកម្មនិងជំរុញតម្រូវការចាយវាយដើម្បីសម្រេចបានកំណើនពីរខ្ទង់លេខ។ ទីក្រុងកំពុងចាត់ចែងការទទួលខុសត្រូវដល់អង្គភាពនីមួយៗ ស្របពេលនោះដែរបង្កើនការចងសម្ព័ន្ធពាណិជ្ជកម្ម ទេសចរណ៍ក្នុងគោលបំណងជំរុញអំណាចទិញក្នុងឱកាសចុងឆ្នាំនេះ។

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ លើកគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ប្រហែល ២៥៥ គីឡូម៉ែត្រហើយដល់ឆ្នាំ ២០៣៥ សាងសង់ផ្លូវអយស្ម័យយានទីក្រុងសម្រេចបានជាង ៥០០ គីឡូម៉ែត្រ។ នេះគឺជាការលំបាកដ៏ធំមួយចំពោះទីក្រុង។

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

ចូលប្រើបច្ចេកវិទ្យានិងលើកកម្ពស់លទ្ធភាពឌីជីថលជួយនារីជនជាតិភាគតិចលុបចោលគ្រឿងរារាំង ជឿជាក់លើខ្លួនឯង ធ្វើម្ចាស់ការងាររកស៊ីចិញ្ចឹមជីវិត បើកឱកាសរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពក្នុងយុគសម័យឌីជីថល។

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។