ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហាង
នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហាង
តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕
ចាប់ពីការបង់វិក្កយបត្រទឹក ការចុះឈ្មោះកំណត់ការប្រើប្រាស់រហូតដល់ការរាយការណ៍ពីឧប្បត្តិហេតុដោយគ្រាន់តែកាយវិការចលនានៅលើទូរស័ព្ទ ធ្វើបរិវត្តកម្មឌីជីថលកំពុងផ្លាស់ប្តូរបន្តិចម្តងៗអំពីរបៀបប្រជាជននៅទីក្រុងហូជីមិញទទួលបានសេវាផ្គត់ផ្គង់ទឹក។
បច្ចុប្បន្ននេះ នៅទូទាំងភូមិនិគមជាប់ព្រំដែននៃខេត្ត ទ្វៀនក្វាង កសិករកំពុងឈានចូលរដូវប្រមូលផលស្រូវរដូវសម្រក។ នៅរដូវសម្រកឆ្នាំនេះ ខេត្តបានផលិតស្រូវជិត ២៧.០០០ ហិកតា ដោយមានទិន្នផលប៉ាន់ស្មានជាង ៦០ កន្តាំងក្នុងមួយហិកតា៕
នៅថ្ងៃទី ២៩ ខែ ឧសភា គណៈកម្មាធិការប្រជាជនខេត្ត តីនិញ រៀបចំជូនអាហារូបករណ៍ អំណោយ និងសិក្ខូបករណ៍ឱ្យកុមារដែលមានជីវភាពខ្វះខាតនៅក្នុងភូមិសាស្រ្តខេត្តនាឱកាសខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៦។ លោក ផាម ហ៊ុងថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ដឹកនាំគណៈប្រតិភូរដ្ឋសភាខេត្ត តីនិញ អញ្ជើញចូលរួមជូនអំណោយ និងលើកទឹកចិត្តប្អូនៗ សិស្សសាលាដែលជម្នះការលំបាកលំបិន រៀនសូត្រពូកែ។
យោងតាមប្រេសិតពិសេសទីភ្នាក់ងារពត៌មានវៀតណាម បន្ទាប់ពីអញ្ជើញមកដល់ទីក្រុងម៉ានីឡាចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នៅរសៀលថ្ងៃទី ៣១ ខែឧសភា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដាក់កម្រងផ្កានៅស្ដូបបដិមាលោកប្រធានហូជីមិញ ក្នុងសួនផ្កាអាស៊ាន មានទីតាំងនៅតំបន់ទីក្រុងចាស់ Intramuros នៃទីក្រុងម៉ានីឡា៕
ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមស្មៅចចូតមានស្រាប់នៅតំបន់ព្រំដែន (ជាប់ព្រំប្រទល់ កម្ពុជា) ចំណុះខេត្ត អានយ៉ាង ប្រជាជនក្នុងមូលដ្ឋានបានបង្កើតផលិតផលហត្ថកម្មវិចិត្រសិល្បៈជាច្រើនដូចជា៖ កាបូបយួរដៃទាន់សម័យ កន្ត្រក កាបូបលុយ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ តុបតែងលម្អសង្ហារិមជាច្រើនប្រភេទ ។ល។ បង្កើតប្រភពប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។
ដំណើរសាបព្រោះអក្សរឱ្យកុមារជនជាតិ ជឹត នៅសាលាបឋមសិក្សាហឿងលៀន ភូមិ រ៉ាវត្រែ ឃុំ ភុកត្រាច់ (ខេត្ត ហាទិញ) ពោរពេញដោយភាពយ៉ាប់យ៉ឺន។
នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា មន្ទីរសុខាភិបាលខេត្ត អានយ៉ាង សហការជាមួយនឹងគណៈកម្មាធិការប្រជាជនសង្កាត់ រ៉ាច់យ៉ា រៀបចំពិធីបំផុសយុទ្ធនាការគាំទ្រខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ "កុមារប្រកបដោយភាពសុភមង្គល សុវត្ថិភាព បោះជំហានយ៉ាងរឹងមាំក្នុងយុគសម័យឌីជីថល"។
នៅថ្ងៃទី ២៩ ខែឧសភា វេទិកា AI និងការផ្លាស់ប្តូរឌីជីថល៖ GStar ២០២៦ - AI និងមនុស្សជាតិ បានធ្វើឡើងនៅទីក្រុងហូជីមិញ ដែលរៀបចំដោយវិទ្យាស្ថាន New Turing (NTI - សហគ្រាសសង្គមដែលមានជំនាញក្នុងការបង្កើតអនាគតនៃ AI នៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត) និង Pacific Gateway Partners (PGP - ស្ពានយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ី)។
នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងលោកជំទាវ ចូលរួមពិធីលៀងសាយភោជន ថ្នាក់រដ្ឋទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសសិង្ហបុរី៕
នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ពិធិទទួលស្វាគមន៍ជាផ្លូវការលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រារព្ធឡើងមហោឡារិកនៅអាគាររដ្ឋាភិបាលនៅ បាងកក ប្រទេស ថៃ៕
នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ប្រធានគណៈកម្មាធិការបង្គាប់ការមជ្ឈិមស្តីអំពីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលអញ្ជើញជាអធិបតីក្នុងសម័យប្រជុំការងាររបស់អចិន្ត្រៃយ៍គណៈកម្មាធិការបង្គាប់ការអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន។ ទីភ្នាក់ងារព័ត៌មាន វៀតណាម សូមគោរពឧទ្ទេសនាមសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម នៅក្នុងកិច្ចប្រជុំ។
យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី ២៧ ខែឧសភា នៅ ឧត្តរធានី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជំនួបមន្ត្រី និងបុគ្គលិកនៃស្ថានទូត ស្ថានកុងស៊ុលវៀតណាម ព្រមទាំងអាណិកជនវៀតណាមជិត ៦០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍វៀតណាមមកពីប្រទេសឡាវផងដែរ។
នៅថ្ងៃទី២៥ ខែឧសភា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចេញសេចក្តីសម្រេចលេខ ២៥៥៧/QD-BKHCN ការណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញទៅកាន់ប្រទេសថៃ បង្កើតការរំពឹងទុកយ៉ាងខ្លាំងពីរដ្ឋាភិបាល ព្រមទាំងប្រជាជន បើកទំព័រថ្មីមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា សង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានក្នុងការអភិវឌ្ឍគោលនយោបាយ ការត្រួតពិនិត្យ និងធ្វើបរិវត្តកម្មឌីជីថលជាតិ។
ក្នុងបរិយាកាសផុលផុសរបស់រាប់រយគំរូបច្ចេកវិទ្យា មនុស្សយន្តឆ្លាតវៃ ផលិតផលបញ្ញាសិប្បនិម្មិត និងគំនិតផ្តើមអាជីពពោរពេញភាពច្នៃប្រតិដ្ឋ ទិវាជួបជុំវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្តើមអាជីព និងនវានុវត្តន៍ច្នៃប្រតិដ្ឋពហុបច្ចេកទេស ដាណាំង ឆ្នាំ ២០២៦ រៀបចំឡើងដោយមហាវិទ្យាល័យពហុបច្ចេកទេស - មហាវិទ្យាល័យ ដាណាំង នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា បានក្លាយជា "កន្លែងណាត់ជួប" បញ្ញាញាណរបស់សិស្សសាលា និងនិស្សិតតំបន់ភាគកណ្តាល - តំបន់ខ្ពង់រាប តីង្វៀន។
ក្នុងជំនួបជាមួយមន្ត្រីរបស់ Amazon អគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមឱ្យតម្លៃ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការច្នៃប្រឌិតគំរូកំណើន និងបង្កើនកម្លាំងជម្រុញប្រកួតប្រជែង ការអភិវឌ្ឍសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីទីក្រុងដុងណៃ។
នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ សម្រាប់កម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦ បានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងអធិកអធម សោមនស្សរីករាយនិងដ៏មានអត្ថន័យ។
ផែនការសម្រាប់អនុវត្តកម្មវិធី "ការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុង ហូជីមិញ ដំណាក់កាល ២០២០-២០៣០" ក្នុងឆ្នាំ ២០២៦ ទើបតែត្រូវបានចេញផ្សាយដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
នៅថ្ងៃទី១៩ ខែឧសភា គណនៃតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យធូដូវម៉ូត បានរៀបចំពិធីបើកការប្រកួត "ការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ២០២៦"។ នេះគឺជាព្រឹត្តិការណ៍បើកការប្រកួតជាបន្តបន្ទាប់នៅតាមសាកលវិទ្យាល័យទូទាំងប្រទេស។
ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលបានអញ្ជើញដាក់កម្រងផ្កា អញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ និងអុជធូប រំឭកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីទាំងឡាយនៅស្តូបរំឭកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី (ផ្លូវ បាក់ស៊ើន ទីក្រុង ហាណូយ)។
អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។
នៅថ្ងៃទី១៨ ខែឧសភា នៅខេត្ត តៃនិញ ក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការទទួលខុសត្រូវចំពោះសំណងរបស់រដ្ឋ។
នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម ថ្ងៃទី ១៨ ខែ ឧសភា និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្រោមប្រធានបទ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល - កម្លាំងជំរុញចម្បងនៃគំរូកំណើនថ្មី"។
ដើម្បីធ្វើឲ្យទៅជាភាពជាក់សែ្ដងគម្រោង "អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលដែលជាបងប្អូនជនជាតិភាគតិចក្នុងស្ថាប័នរដ្ឋ អង្គភាពសេវាសាធារណៈដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៣៥" គណៈកម្មាធិការប្រជាជនទីក្រុង ហាយផុង បានបង្កើត និងចេញផែនការអនុវត្តគម្រោងនេះជាមួយនឹងភារកិច្ច វិធានការជាក់លាក់ជាច្រើនស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។
នៅថ្ងៃទី១៦ ខែឧសភា នៅ ហាណូយ សាកលវិទ្យាល័យជាតិ ហាណូយ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១២០ នៃការបង្កើតសាកលវិទ្យាល័យ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦) និងទទួលគ្រឿងឥស្សរិយយសកាពលកម្មថ្នាក់ទីមួយ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦)៕
នៅរសៀលថ្ងៃទី ១៥ ខែឧសភា នៅ ហាណូយ ដោយមានការយល់ព្រមពីគណៈកម្មាធិការមជ្ឈិមបក្សនៃសមាជិកសម្ពន្ធយុវជន កាសែត ថាញ់នៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ "ការងារនយោបាយ នាំផ្លូវក្នុងយុគសម័យថ្មី"។