ភូមិ វីហ្កលើង ឃុំ កនប៉្លុង និងឃុំ ទូមើរ៉ុង របស់ខេត្ត ក្វាងង៉ាយ គឺជាមូលដ្ឋានពីរដែលមាន បងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។ ក្រោយពីការរួមបញ្ចូលគ្នា ចម្ងាយពីភូមិទាំងឡាយទៅកាន់មជ្ឈមណ្ឌលរដ្ឋបាលរបស់មូលដ្ឋានទាំងពីរ តំបន់ជ្រៅ តំបន់ឆ្ងាយមានសណ្ឋានដីកាត់ផ្តាច់នេះកើនឡើងចំនួន ១៥ ទៅ ៤០ គីឡូម៉ែត្រ បណ្តាលឱ្យលំបាកលំបិនយ៉ាងខ្លាំងដល់ប្រជាជននៅពេលដាក់ជូនឯកសារដោយផ្ទាល់។
ទទួលបានការជំនួយរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយ ប្រជាជនភូមិ វីហ្កលើង និងឃុំ ទូមើរ៉ុង ស៊ាំបណ្តើរៗ ជាមួយនឹងការដាក់ជូនឯកសារតាមប្រព័ន្ធអនឡាញនៅលើវិបផតថលសេវាសាធារណៈជាតិដោយប្រើប្រាស់បណ្តាឧបករណ៍អេឡិចត្រូនិច។ លោក ផាម ហុងហ៊ុយ នាយកមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ទូមើរ៉ុង ឱ្យដឹងថា៖ តាំងពី ដើមឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានទទួលជិត ៥០០ សំណុំឯកសារក្នុងនោះជាង ៨០% ដាក់ជូនតាមប្រព័ន្ធអនឡាញ។
ខេត្ត ក្វាងង៉ាយ គឺជាខេត្តមួយក្នុងចំណោមខេត្តដំបូងគេនៅទូទាំងប្រទេស ពង្រឹង ១០០% ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ រួមមាន ១.៤៧៧ ក្រុមដោយមានជិត ១២.២០០ សមាជិក។ អត្រាដាក់ជូនឯកសារតាមប្រព័ន្ធអនឡាញរបស់ខេត្តក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ សម្រេចបានជិត ៨០% មួយចំណែកអាស្រ័យដោយកម្លាំងពលំរបស់បណ្តាក្រុម បច្ចេកវិទ្យាឌីជីថលសហគមន៍៕
អត្ថបទនិងរូបថត៖ យឺទាន់
បញ្ចូលទិន្នន័យ៖ អៀងថាន់