លោក រម៉ាហ៍ ហ៊ិញ ប្រជាជនភូមិ ក្លាហ ឱ្យដឹងថា ដោយសារប្រព័ន្ធធារាសាស្ត្រនិងការណែនាំរបស់កម្មាភិបាលមូលដ្ឋាន កងទ័ពការពារព្រំដែន ក្នុងមួយឆ្នាំៗ ប្រជាជនជាច្រើនក្រុមគ្រួសារបានប្តូរពីផលិតស្រូវមួយរដូវងាកទៅផលិតពីររដូវ ជីវភាពកាន់តែមានលំនឹងពីមួយថ្ងៃទៅមួយថែមទៀត។ “នៅពេលជីវភាពគ្រប់គ្រាន់ហូប មាមីងបងប្អូនគ្រាន់តែផ្តោតលើការងាររកស៊ី គិតគូរគ្រួសារនិងជៀសឆ្ងាយអំពើអបាយមុខសង្គមប៉ុននោះ” លោក ហ៊ីន ចែករំលែកដូច្នេះ។
វរសេនីយ៍ឯក រើ ម៉ាហ៍ទ្វន់ សង្កត់ធ្ងន់ថា ប្រសិទ្ធភាពដ៏ធំបំផុតនៃគំរូគឺការផ្លាស់ប្តូរក្នុងស្មារតីយល់ដឹងរបស់ប្រជាជន។ នៅពេលដែលប្រជាជនម្នាក់ៗ សុទ្ធតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ ម្ចាស់ការចូលរួមការពារភូមិសាស្ត្រ គ្រួសារនីមួយៗ ភូមិនិគមនីមួយៗ នឹងក្លាយជា “ខែលទន់” ដ៏រឹងមាំចំពោះគ្រោះមហន្តរាយ គ្រឿងញៀន រួមចំណែករក្សាភាពសុខក្សេមក្សាន្តតំបន់ព្រំដែននិងកសាងសហគមន៍កាន់តែអភិវឌ្ឍប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ហុងដៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ចន្ថា