គ្រួសារបង ដៀវហៀន ជនជាតិ ស្ទៀង នៅភូមិ បំប ធ្លាប់ជួបលំបាកលំបិនជាច្រើនអំពីផ្ទះលំនៅក្រោយពីពេលរៀបការហើយ។ ទ្រព្យសម្បត្តិរបស់គ្រួសារវ័យក្មេងនៅពេលផ្តាច់ពីក្រុមគ្រួសារចេញរស់នៅដោយខ្លួនមានស្វាយចន្ទីចំនួន ២៥០ ដើមតែប៉ុននោះ។ ចូលដល់រដូវប្រមូលផល ប្រភពចំណូលគ្រប់តែចាយវាយក្នុងគ្រួសាររយៈពេលពីរបីខែប៉ុននោះ។ ក្រោយពីពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះលំនៅរឹងមាំបានជួយគ្រួសារបងឆ្លងកាត់ការលំបាកលំបិន លំនឹងជីវភាពរស់នៅ។
លោក ទ្រិញ គ្វក់ភឿង ប្រធានការិយាល័យសេដ្ឋកិច្ចឃុំ បំប ឱ្យដឹងថា ដើម្បីប្រជាជនកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព នាពេលខាងមុខ មូលដ្ឋានពង្រឹងការសហការយ៉ាងជិតស្និទ្ធបន្ថែមរវាងគណៈកម្មការ ផ្នែក អង្គការមហាជន។ ការកាត់បន្ថយភាពក្រីក្រទាមទារឱ្យមានការចូលរួមយ៉ាងប្តូរផ្តាច់របស់ប្រព័ន្ធនយោបាយទាំងមូល។ ព្រោះហេតុដូច្នេះ ត្រូវការមានយន្តការសហការកាន់តែមានប្រសិទ្ធភាពថែមទៀត ចាត់ចែងភារៈ ច្បាស់លាស់ឱ្យអង្គភាពនីមួយៗ ក្នុងការអនុវត្តបណ្តាគោលដៅជាក់លាក់។ ឃុំជំរុញខ្លាំងក្លាការឃោសនាក្នុងគោលបំណងផ្លាស់ប្តូរឫស្សគល់ផ្នត់គំនិត ស្មារតីយល់ដឹងរបស់ប្រជាជន ដាស់ស្មារតីភាពម្ចាស់ការ ឈោងឈានឡើងរួចផុតពីភាពក្រីក្រដោយលើខ្លួនឯង ស្របពេលនោះដែរចម្លងគំរូផលិតកម្ម ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពដ៏ទូលំទូលាយដើម្បីមាមីងបងប្អូនសិក្សារៀនសូត្រនិងធ្វើតាម។
ឃុំ បំប ក៏កំណត់ ការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើគឺជាដំណោះស្រាយគន្លឹះជួយប្រជាជនរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ឃុំនឹងស្ទង់មតិតម្រូវការទីផ្សារពលកម្មដើម្បីរៀបចំបណ្តាថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈសមស្រប ផ្តើមពីនោះ ឧទ្ទេសនាមការងារធ្វើប្រកបដោយស្ថិរភាពជូនពលករ ជាពិសេសគឺយុវជននិងនារីនៅមូលដ្ឋានតែម្តង៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ