បកក្រោយវិញ
ផលិតផលកាហ្វេពិសេសរបស់កសិដ្ឋាន Aeroco Coffee មានវត្តមាននៅលើទីផ្សារបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិក កាណាដា ចិន ហើយ
ផលិតផលកាហ្វេពិសេសរបស់កសិដ្ឋាន Aeroco Coffee មានវត្តមាននៅលើទីផ្សារបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិក កាណាដា ចិន ហើយ

ផ្តើមពីតំបន់ឯកវប្បកម្មដល់ធានីកាហ្វេពិភពលោក

ដាក់ឡាក់ ជាខេត្តមានផ្ទៃដីដាំកាហ្វេច្រើនជាងគេបំផុតក្នុងទូទាំងប្រទេសដោយមានផ្ទៃដីចំនួន ២១២.៩១៥ ហិកតា។ ក្នុងទិសដៅអភិវឌ្ឍបណ្តាស្រឡាយកាហ្វេគុណភាពខ្ពស់ កាហ្វេពិសេសប្រចាំតំបន់ បច្ចុប្បន្ន ខេត្ត ដាក់ឡាក់ កំពុងធ្វើឱ្យក្លាយជាការពិតជាក់ស្តែងនូវផែនទីបង្ហាញផ្លូវពាំនាំពាណិជ្ជសញ្ញាកាហ្វេ បួនម៉ាធួត ឈានឡើងមួយកម្រិតទៀតក្លាយជាគោលដៅនៃកាហ្វេពិភពលោក។ល។

កំណត់ជំហរពាណិជ្ជសញ្ញាពីមួយជំហានទៅមួយជំហាន
យោងតាមសមាគមសហព័ន្ធកាហ្វេ បួនម៉ាធួត កាហ្វេពិសេសប្រចាំតំបន់ (Specialty  Coffee) គឺជាគ្រាប់កាហ្វេទាំងឡាយដ៏ឈ្ងុយឆ្ងាញ់បំផុតហើយ ត្រូវបានផលិតនៅក្នុងតំបន់មានអាកាសធាតុពិសេស។ ដំបូងឡើយ កាហ្វេពិសេសប្រចាំតំបន់អនុវត្តចំពោះតែកាហ្វេ  Arabica (ស្តង់ដារនៃសមាគមសហព័ន្ធផលិតផលកាហ្វេពិសេសពិភពលោក) ប៉ុន្តែរហូតមកទល់ពេលនេះ ផលិតផលកាហ្វេពិសេសក៏បានអនុវត្តចំពោះទាំងកាហ្វេ Robusta ផងដែរ (ស្តង់ដាររបស់វិទ្យាស្ថានគុណភាពកាហ្វេពិភពលោក)។

4.jpg
ពាណិជ្ជសញ្ញា Simexco របស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតនាំចេញនិងនាំចូល ២ - ៩ ដាក់ឡាក់ - ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញកាហ្វេនាំមុខគេនៅ វៀតណាម ត្រូវបានគាំពារនៅទីផ្សារ សហរដ្ឋអាមេរិក ឆ្លងតាមរយៈ USPTO - ការិយាល័យប៉ាតង់និងពាណិជ្ជសញ្ញា សហរដ្ឋអាមេរិក

ចាប់ពីឆ្នាំ ២០១៩ រហូតមកទល់ពេលនេះ ខេត្ត ដាក់ឡាក់ បានរៀបចំ "កម្មវិធីប្រឡងប្រណាំងផលិតផលកាហ្វេពិសេស វៀតណាម - Vietnam Amazing  Cup" ចំនួន ៥ ដោយមានការពិភាក្សាវាយតម្លៃពីអ្នកជំនាញនាំមុខគេក្នុងស្រុកនិងអន្តរជាតិ ក្នុងនោះមានគំរូកាហ្វេសម្រេចស្តង់ដារ ផលិតផលកាហ្វេពិសេសជិត ២០០ ដោយមានគំរូកាហ្វេជាច្រើនមានឱជារសដ៏វិសេសវិសាល។ ឆ្លងតាមរយៈនោះ ពង្រឹងជំហរថ្មីនៃពាណិជ្ជសញ្ញាកាហ្វេ បួនម៉ាធួត និងធ្វើឱ្យទីផ្សារលំដាប់ខ្ពស់នៅលើពិភពលោកត្រូវងាកមកចាប់អារម្មណ៍ដល់កាហ្វេ បួនម៉ាធួត វិញ។ បច្ចុប្បន្ន  សហគ្រាសនៅខេត្ត ដាក់ឡាក់ បាននាំចេញនូវឡូត៍ទំនិញជាច្រើនដោយជោគជ័យទៅកាន់ ទីផ្សារ អឺរ៉ុប អាមេរិក អាស៊ី។

2.jpg
របៀបឆុងកាហ្វេដោយឧបករណ៍ Syphon ជួយឱ្យអ្នកឆុងបានកាហ្វេ មួយកែវដ៏ទាក់ទាញ ឱជារសខុសប្លែកពីរបៀបឆុងផ្សេងៗ

យោងតាមលោក ឡេ ឌិញទឺ ម្ចាស់កសិដ្ឋាន Aeroco  Coffee នៅទីក្រុង បួនម៉ាធួត អ្នកអស់ពីចិត្តពីថ្លើមម្នាក់ក្នុងចំណោមអ្នកអស់ពីចិត្តពីថ្លើមទាំងឡាយ ហើយមានបទពិសោធន៍ច្រើនក្នុងការផលិតបណ្តាស្រឡាយផលិតផលកាហ្វេពិសេស លក្ខខណ្ឌសំខាន់ដើម្បីបង្កើតបានជាប្រភេទកាហ្វេគុណភាពខ្ពស់ ផលិតផលកាហ្វេពិសេសជាប្រព័ន្ធអេកូឡូស៊ីពហុស្រទាប់ជួយឱ្យដំណាំលូតលាស់តាមធម្មជាតិជាមួយនឹងគោលការណ៍ គ្រប់គ្រងបែបវិទ្យាសាស្ត្រនិងយ៉ាងតឹងរ៉ឹងតាំងពីដំណាក់កាលដាំដុះ ថែទាំ ប្រមូលផល កែច្នៃ។ល។

3.jpg
ហាងកាហ្វេទាំងឡាយដោយមានបរិយាកាសប្រពៃណីជួយឱ្យភ្ញៀវទេសចរទទួលទាន ស្វែងយល់យ៉ាងស៊ីជម្រៅអំពីកាហ្វេក៏ដូចជាជីវភាពវប្បធម៌របស់ប្រជាជនអន្តោគ្រាម

លោក ទ្រិញ ឌឹកមិញ ប្រធានសមាគមសហព័ន្ធកាហ្វេ បួនម៉ាធួត សង្កត់ធ្ងន់ថា៖  "ការកសាង ទីក្រុង បួនម៉ាធួត ជាគោលដៅកាហ្វេរបស់ពិភពលោកផ្អែកលើមូលដ្ឋាន ពាណិជ្ជសញ្ញាកាហ្វេ បួន ម៉ាធួត ដោយមានតម្លៃសារៈសំខាន់ៗ ដូចជា៖ ទីក្រុងនៃកាហ្វេ Robusta ផលិតផលពិសេសឈ្ងុយ ឆ្ងាញ់បំផុតពិភពលោក មជ្ឈមណ្ឌលស្រាវជ្រាវ អប់រំ បណ្តុះបណ្តាលវិទ្យាសាស្ត្របច្ចេកទេសអំពីកាហ្វេ រក្សាទុកនិងអភិវឌ្ឍប្រភពហ្សែនកាហ្វេ Robusta ដ៏ធំបំផុតលើពិភពលោក កន្លែងមូលមីរ រាល់និន្នាការប្រើប្រាស់កាហ្វេពិភពលោកក៏ដូចជាការរក្សាទុក រក្សាប្រពៃណីប្រើប្រាស់កាហ្វេដ៏ យូរលង់ណាស់មកហើយរបស់បណ្តាប្រជាជាតិអន្តោគ្រាម។ល។ ការពិតបណ្តាតម្លៃទាំងនេះ នឹងរួមចំណែកកំណត់ជំហរពាណិជ្ជសញ្ញាទីក្រុង បួនម៉ាធួត ជាទីក្រុងកាហ្វេរបស់ពិភពលោក"។

ឆ្លៀតកាលានុវត្តភាព
ដើម្បីរួមចំណែកកសាងទីក្រុង បួនម៉ាធួត ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោក គណៈ កម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការអភិវឌ្ឍផលិតផលកាហ្វេពិសេសរបស់មូលដ្ឋាន។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏បានដាក់ដំណើរការគម្រោងមេអភិវឌ្ឍកាហ្វេពិសេសប្រចាំតំបន់ វៀតណាម ដំណាក់កាល ២០២១ - ២០៣០ នៅខេត្ត ក្រុងទាំង ៨។ ក្នុងនោះ ខេត្ត ដាក់ឡាក់ នឹងអភិវឌ្ឍកាហ្វេ Robusta ផលិតផលពិសេសនៅក្នុងឃុំទាំង ៥ ចំណុះ ៣ ស្រុក ទីក្រុងរួមមាន៖ ស្រុក ក្រុងណាំង (ឃុំ អៀតឹន  ឃុំ អៀ តហ៍)  ស្រុក ក្រុងប៉ាក់ (ឃុំ ហ្វាអាន ឃុំ អៀយ៉ុង) និងទីក្រុង  បួនម៉ាធួត (ឃុំ អៀ ទូ)  ដោយមានផ្ទៃដីសរុបប្រហែល ១.០៦០ ហិកតានៅឆ្នាំ ២០២៥ និង ២.១២០ ហិកតានៅឆ្នាំ ២០៣០ បរិមាណផលគ្រោង ទុកជាមុនប្រហែល ១.៥០០ តោននៅឆ្នាំ ២០៣០។

5.jpg
ទំនិញមួយជើងត្រូវបានផ្ទុកក្នុងកុងតឺន័រដោយផ្ទាល់ដើម្បីនាំចេញទៅកាន់ សហរដ្ឋអាមេរិក របស់ក្រុមហ៊ុនឯកបុគ្គល ទទួលខុសត្រូវមានកម្រិតនាំចេញនិងនាំចូល ២-៩ ដាក់ឡាក់

កន្លងទៅថ្មីៗ នេះ រដ្ឋាភិបាលក៏បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តគម្រោងមេ ខេត្ត ដាក់ឡាក់ សម័យកាល ២០២១ -  ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងនោះកំណត់ដល់ឆ្នាំ ២០៥០ ដាក់ឡាក់ ជាខេត្តមានខឿនសេដ្ឋកិច្ចតាមគំរូកំណើនបៃតង ស្ដារបង្កើតឡើងវិញ ទីក្រុង  បួនម៉ាធួត ជា "ទីក្រុងកាហ្វេពិភពលោក"។

6.jpg
គោលការណ៍ត្រួតពិនិត្យវត្ថុធាតុដើមកាហ្វេនៅពេលនាំចូលត្រូវបានអនុវត្តនៅសាជីវកម្ម An ThaiGroup
7.jpg
គណៈប្រតិភូកម្មាភិបាលស្ថានទូត អូស្ត្រាលី ប្រចាំការនៅ វៀតណាម អញ្ជើញទស្សនាគំរូកាហ្វេនៅសហករណ៍កសិកម្មចីរភាព គឺសេ ស្រុក គឺមហ្ការ ខេត្ត ដាក់ឡាក់
8.jpg
ផលិតផលកាហ្វេគុណភាពខ្ពស់កំពុងត្រូវបានសហគ្រាសយកចិត្តទុកដាក់អភិវឌ្ឍ រួមចំណែកកំណត់ជំហរពាណិជ្ជសញ្ញាកាហ្វេ បួនម៉ាធួត

អាចសម្លឹងឃើញថា ខេត្ត ដាក់ឡាក់  កំពុងប្រឈមនឹងឱកាសដ៏ធំសម្បើមដើម្បីធ្វើឱ្យក្លាយជាការពិតជាក់ស្តែងគោលដៅកសាង បួនម៉ាធួត ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោកនៅពេលទទួលបានការយកចិត្តទុកដាក់ពីមជ្ឈិមក្នុងការអភិវឌ្ឍផ្នែកទំនិញកាហ្វេ។ ព្រមទាំងផលិតផលកាហ្វេមានគុណភាពខ្ពស់ ផលិតផលកាហ្វេពិសេសកំពុងត្រូវបានសហគ្រាស អ្នកដាំកាហ្វេយកចិត្តទុកដាក់អភិវឌ្ឍ ដើម្បីរួមចំណែកកំណត់ជំហរពាណិជ្ជសញ្ញាកាហ្វេ បួនម៉ាធួត នៅលើ "ផែនទី" កាហ្វេពិភពលោកក៏ដូចជាធ្វើឱ្យក្លាយជាការពិតជាក់ស្តែងនូវគោលដៅកសាងទីក្រុង បួនម៉ាធួត ក្លាយទៅជាគោលដៅនៃកាហ្វេពិភពលោក៕

អត្ថបទ៖ ទន់អាញ់
រូបថត៖ ទន់អាញ់ - ញ៉ឹតអាញ់
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

លើកទឹកចិត្តការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង

លើកទឹកចិត្តការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង

ថ្ងៃទី៤ ខែកក្កដា នៅថ្នាក់ឧត្តមបច្ចេកទេសឧស្សាហកម្មបាក់និញ មជ្ឈិមសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង សហការជាមួយសហភាពយុវជនខេត្តបាក់និញ បានរៀបចំការប្រកួតជុំតំបន់ភាគខាងជើងនៃការប្រកួតព័ត៌មានវិទ្យាយុវជនថ្នាក់ជាតិលើកទី៣២ ឆ្នាំ២០២៦។

នាងតូចកំព្រាឆ្លងកាត់ការលំបាកក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេសក្រុមមុខវិជ្ជា A00

នាងតូចកំព្រាឆ្លងកាត់ការលំបាកក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេសក្រុមមុខវិជ្ជា A00

នៅថ្ងៃទី ១ ខែ កក្កដា ក្រោយពីពេលក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រកាសពិន្ទុប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ ប្អូន ដាំង គ្វិញត្រាង សិស្សសាលាថ្នាក់ទី 12C3 នៃមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន គឺជាវង់ភ័ក្រឆ្នើមរបស់ខេត្ត ដៀនបៀន នៅលើក្រាំងមាសបេក្ខសិស្សជាប់ថ្នាក់ឯកមុខវិជ្ជារួមបញ្ចូលគ្នា A00 ទូទាំងប្រទេសដោយមានពិន្ទុសរុប ២៩,៥ ក្នុងនោះពិន្ទុល្អឥតខ្ចោះនៅក្នុងពីរវិញ្ញាសាមុខវិជ្ជាគណិតវិទ្យា ១០ ពិន្ទុ មុខវិជ្ជាគីមីវិទ្យា ១០ ពិន្ទុនិងមុខវិជ្ជារូបវិទ្យា ៩,៥ ពិន្ទុ។

ការសម្រេចគោលនយោបាយមនុស្សធម៌ឧបត្ថម្ភសិស្សសាលាតំបន់ភ្នំ ឡាយចូវ

ការសម្រេចគោលនយោបាយមនុស្សធម៌ឧបត្ថម្ភសិស្សសាលាតំបន់ភ្នំ ឡាយចូវ

នាខែ មេសា ឆ្នាំ ២០២៦ ខេត្ត ឡាយចូវ បានចេញគោលនយោបាយឧបត្ថម្ភសិស្សសាលា សិក្ខាកាមអឌ្ឍអន្តេវាសិក អន្តេវាសិកឆ្នាំចុងបញ្ចប់រំឭកមេរៀន និងប្រលងបញ្ចប់ការសិក្សា។

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

ក្រោយរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ឃុំព្រំដែនជាច្រើនដែលមានបងប្អូនជនជាតិរស់​នៅ​ច្រើនកុះករ​នៅក្នុងទីក្រុង ដុងណាយ មានការផ្លាស់ប្តូរប្រកបដោយលក្ខណៈរបត់។ ក្បាលម៉ាស៊ីនរដ្ឋបាលបង្រួម ដំណើរការយ៉ាងរលូន​មិន​ត្រឹមតែបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់បរិវត្តកម្មឌីជីថលចូល​ទៅក្នុង​ការរស់នៅ ជួយឱ្យបងប្អូនជនជាតិភាគតិចអាចអភិក្រមសេវាសាធារណៈតាមប្រព័ន្ធអនឡាញ អភិវឌ្ឍបំណិនឌីជីថល​ពី​មួយជំហានទៅមួយជំហាននិងបង្កើនគុណភាព​បម្រើប្រជាជនទៀតផង។

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

បន្ទាប់ពីរយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតគឺការកែលម្អបន្តិចម្តងៗ និងទូលំទូលាយនៃក្របខ័ណ្ឌស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

មិនត្រឹមតែរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិប៉ុននោះទេ នារីៗ ជាច្រើននៅតំបន់ជនជាតិភាគតិចនៅខេត្ត ដាក់ឡាក់ ក្លៀវក្លាផ្តើមអាជីពពីតម្លៃក្នុងស្រុកទៀតផង។ គំរូសេដ្ឋកិច្ចដោយនារីធ្វើជាម្ចាស់កំពុងបើកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលនិងសាយភាយអត្តសញ្ញាណវប្បធម៌។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

នៅល្ងាចថ្ងៃទី ២៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ដាណាំង គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង សហការជាមួយសមាគមផ្សព្វផ្សាយភាពយន្តវៀតណាម (VFDA) បើកសម្ពោធមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី ៤ (DANAFF IV) ចាប់ផ្តើមពិធីមហោស្រពភាពយន្តអន្តរជាតិរយៈពេលមួយសប្តាហ៍ ដោយមានការចូលរួមពីអ្នកផលិតភាពយន្ត សិល្បករ និងអ្នកជំនាញភាពយន្តជាច្រើនមកពីប្រទេសវៀតណាម និងបរទេស៕

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

ថ្ងៃទី ២៦ ខែ មិថុនា នៅខេត្ត ថាយង្វៀន មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ថាយង្វៀន រៀបចំអង្គប្រជុំលើកសរសើរ ជូនរង្វាន់ប្អូនៗ សិស្សសាលាដែលជាបងប្អូនជនជាតិ​ភាគតិចចំនួន ២៣០ រូបដែលរៀន​ពូកែក្នុងឆ្នាំ​សិក្សា ២០២៥ - ២០២៦។ នេះគឺជាវង់ភ័ក្រ្តគំរូៗ តួយ៉ាងតំណាងឱ្យសិស្សសាលាជនជាតិ​ភាគតិចជាង ៨៥ ពាន់រូបក្នុង​ភូមិសាស្រ្តខេត្ត រួមចំណែកសាយភាយស្មារតីស្រលាញ់ការសិក្សា ឆន្ទៈតស៊ូនិងបំណងប្រាថ្នាឈោងឈានឡើង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

​ផ្អែក​លើ​សមិទ្ធផល​លេចធ្លោ​នៃ​អាណត្តិកាល ២០២២-២០២៦ មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣ បាន​កំណត់​ភារកិច្ច​សំខាន់ៗ ​មាន​គោលបំណង​អភិវឌ្ឍ​យុវជន​ជំនាន់​ក្រោយ​មាន​ភាព​ក្លាហាន ច្នៃប្រឌិត មាន​ជំនាញ​បច្ចេកវិទ្យា និង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

នៅថ្ងៃទី ២៣ ខែ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ រៀបចំកម្មវិធី "ទីបង្អែករបស់​ភូមិនិគម" ឆ្នាំ ២០២៦ សំដៅលើកតម្កើងនិងថ្លែងការដឹងគុណចំពោះប្រធានភូមិ អ្នកមានប្រជាប្រិយភាពគំរូនៅតំបន់ព្រំដែនខេត្ត។ សកម្មភាពនេះបង្ហាញពីការទទួលស្គាល់ចំពោះបុគ្គលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធ្លុង​មហាសាមគ្គីប្រជាជាតិទាំងមូល អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាអត្តសញ្ញាណវប្បធម៌និងការពារ​អធិបតេយ្យភាព​ព្រំដែនជាតិ។

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។