ផលិតផលសំពត់សង្កិមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃរួមមានដូចជា៖ សម្លៀកបំពាក់បុរសនិងស្ត្រី កម្រាលតុ កាបូបយួរដៃ។ល។ ជាពិសេស សហករណ៍បានបង្កើតគោលការណ៍ផលិតកម្មបិទជិតចាប់ពីការត្បាញ ដេររហូតដល់ធ្វើរួចរាល់ផលិតផល។ អាស្រ័យដោយផ្តោតលើគុណភាព គំរូនិងការផ្សព្វផ្សាយផលិតផល អង្គភាពនិងហាងជាច្រើនក្នុងនិងក្រៅខេត្តបានធ្វើការបញ្ជាទិញជាប្រចាំ។
បច្ចុប្បន្ននេះ សមាជិកសហករណ៍ធ្វើការប្រមូលផ្តុំគ្នានៅសហករណ៍មានប្រាក់ចំណូលស្ថិរភាពចាប់ពី ៤,៥ ទៅ ៥ លានដុងក្នុងមួយខែ។ អ្នកស្រី ហ្យ៉ាម បក្រុង ចែករំលែកថា ប្រាក់ចំណូលនេះមិនត្រឹមតែជួយបងប្អូនស្ត្រីជាច្រើនឆ្លងកាត់ការលំបាកប៉ុននោះទេ ថែមទាំងជួយបង្កើតកម្លាំងចលករសម្រាប់បន្តផ្សារភ្ជាប់ជាមួយនឹងមុខរបរប្រពៃណីទៀតផង៕
អត្ថបទ៖ ង្វៀនយុង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ អៀងថាន់