ក្រោយពីរួមបញ្ចូលគ្នាហើយ រៀងរាល់ថ្ងៃជាមធ្យមស្ថានីយសុខាភិបាលឃុំ ត្រាលិញ ទទួលមនុស្សពី ២០ ទៅ ២៥ លើកនាក់មកពិនិត្យ ពិគ្រោះយោបល់ និងតាមដានសុខភាព។ ស្ថានីយក៏ផ្តោតសំខាន់លើការងារចាក់ថ្នាំបង្ការរោគបើកទូលាយ និងឃោសនាបង្ការ ប្រយុទ្ធជំងឺតាមរដូវកាលផងដែរ។ល។
នៅឃុំព្រំដែន លីគ្វក់ សុខាភិបាលចល័តត្រូវបានពង្រឹងបន្ថែម សហការចែកជូនថ្នាំដោយឥតគិតថ្លៃ រៀបចំពិនិត្យជំងឺជូនប្រជាជនជិត ៧០០ លើកនាក់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសុខាភិបាល ថាច់អាន ដោយមានទ្រង់ទ្រាយចំនួន ១០០ គ្រែពេទ្យ ឆ្លើយតបតម្រូវការព្យាបាលស៊ីជម្រៅយ៉ាងល្អជូនប្រជាជនឃុំ ថាច់អាន និងមូលដ្ឋាននៅជិតខាងជាង ៣៦.០០០ នាក់។
បច្ចុប្បន្ន ខេត្ត កាវបាំង មានចំនួន ៥៦ ស្ថានីយសុខាភិបាលនិងចំនួន ១១៦ គោលដៅសុខាភិបាល ដោយមានកម្មាភិបាល បុគ្គលិកជាង ៩៣០ នាក់ ធានាសកម្មភាពពិនិត្យ ព្យាបាលជំងឺមូលដ្ឋានយ៉ាងល្អ។ ឆ្នាំ ២០២៦ ផ្នែកសុខាភិបាលខេត្តឆ្ពោះទៅរកគោលដៅប្រជាជនបានពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃយ៉ាងហោចបំផុតម្តងក្នុងមួយឆ្នាំ ធ្វើបញ្ជីសុខភាពអេឡិចត្រូនិច និងបង្កើនអត្រាគ្របដណ្តប់ធានារ៉ាប់រងសុខភាពជាង ៩៧% ជាដើម៕
អត្ថបទនិងរូបថត៖ ជូហៀវ
បញ្ចូលទិន្នន័យ៖ អៀងថាន់