ជួបជាមួយ ដាំង គ្វិញត្រាង នៅក្នុងផ្ទះតូចខណៈពេលប្អូននៅលង់អារម្មណ៍ក្នុងក្តីសោមនស្សរីករាយ សុភមង្គលព្រោះហេតុខ្លួនជាបេក្ខសិស្សជាប់ថ្នាក់ឯកម្នាក់ក្នុងចំណោមពីរនាក់ទូទាំងប្រទេស ប្អូននិយាយដោយត្រង់ថា៖ “ក្រោយពីពេលប្រលង ប្អូនបានផ្ទៀងមើលចម្លើយខ្លួនធ្វើជាមួយនឹងចម្លើយដែលបានឱ្យដឹងប៉ុន្តែមិនគិតថាខ្លួនក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេស។ ដោយមានសមិទ្ធផលដែលសម្រេចបានប្អូនត្រេកអរនិងមានសុភមង្គលណាស់”។
ក៏ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថា ដើម្បីទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ គឺជាលទ្ធផលនៃដំណើរការសិក្សាដោយមិនចេះនឿយហត់ ឆ្លងកាត់ការលំបាកលំបិនទាំងផ្នែកសម្ភារៈនិងស្មារតីនៅពេល ដាំង គ្វិញត្រាង កំព្រាឪពុកតាំងពីតូច។
ជាកូនស្រីពៅក្នុងគ្រសារមានបងប្អូនស្រីពីរនាក់ តាំងពីតូច ត្រាង ត្រូវទទួលរងទុក្ខលំបាកជាច្រើនបាត់បង់ឪពុកនៅពេលប្អូនទើបបានអាយុពីរឆ្នាំប៉ុននោះ។ ចាប់តាំងពីពេលនោះមក ម្តាយប្អូនរែកបន្ទុកតែម្នាក់ឯង ធ្វើជាម្តាយផង ធ្វើជាឪពុកផងព្យាយាមធ្វើការពីព្រឹកទល់ព្រលប់ចិញ្ចឹមបងប្អូនស្រីពីរនាក់ខោអាវសាវស្បៃសិក្សារៀន។ ជីវភាពរបស់ម៉ែកូន ត្រាង ចាប់តាំងពីពេលបាត់បង់សសរទ្រូងគ្រួសារក៏ជួបការលំបាក់លំបិនយ៉ាងច្រើនណាស់។
ដាំង គ្វិញត្រាង ចែករំលែកថា បាត់បង់ឪពុកតាំងពីតូច ប្អូនទទួលរងទុក្ខលំបាកជាច្រើនបើប្រៀបធៀបទៅនឹងមិត្រភក្ដិអាយុស្របាក់ស្របាលគ្នា។ ទទួលបានការលើកទឹកចិត្តរបស់ម៉ែនិងបងស្រី ប្អូនតែងតែខិតខំប្រឹងប្រែងនិងខ្នះខ្នែងព្យាយាមក្នុងការសិក្សា។ ក្ដីស្រឡាញ់ យល់ច្បាស់រាល់ការលំបាកលំបិនក្នុងជីវភាពរស់នៅបានជួយប្អូនហាត់ពត់ តស៊ូដើម្បីផ្លាស់ប្ដូរអនាគត។
ដោយមានការប្ដេជ្ញាចិត្តនោះ ក្នុងរយៈពេលបីឆ្នាំសិក្សានៅសាលាមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន ត្រាង បានលោកគ្រូអ្នកគ្រូវាយតម្លៃជាសិស្សមានស្មារតីរៀនដោយខ្លួនឯង ឧស្សាហ៍ព្យាយាមនិងក្រឹត្យវិន័យ។ ដោយសាហេតុដូច្នោះ ត្រាង តែងតែសម្រេចបានសមិទ្ធផលខ្ពស់ក្នុងបណ្តាសម័យប្រលងសិស្សពូកែវិញ្ញាសាគីមីវិទ្យាដោយបានពានរង្វាន់លេខមួយថ្នាក់ខេត្តនៅឆ្នាំរៀនថ្នាក់ទី ១០ ពានរង្វាន់លេខពីរក្នុងឆ្នាំរៀនថ្នាក់ទី ១១ និងពានរង្វាន់លេខមួយក្នុងឆ្នាំរៀនថ្នាក់ទី ១២។
ដោយទទួលបានលទ្ធផលឆ្នើមក្នុងសម័យប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ត្រាង បង្ហាញពីបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនគណិតវិទ្យានាពេលអនាគតដើម្បីចែករំលែកចំណេះដឹងនិងសាយភាយជំនឿថាការរៀនសូត្រអាចបង្កើតឱកាសផ្លាស់ប្តូរជីវិត។
ផ្តល់មតិអំពីកូនសិស្សរបស់ខ្លួន អ្នកគ្រូ ប៊ូយ ធីធូហា គ្រូបន្ទុកថ្នាក់របស់ប្អូន ត្រាង ឱ្យដឹងថា ទោះបីជាមានស្ថានភាពលំបាកលំបិនក៏ដោយតែកូនសិស្ស ដាំង គ្វិញត្រាង តែងតែខិតខំប្រឹងប្រែងឧស្សាហ៍ស្តាប់បង្គាប់ រៀនពូកែ។ សមិទ្ធផលនៃថ្ងៃនេះគឺសក្តិសមណាស់ដោយមានការខ្នះខ្នែងព្យាយាមរបស់ប្អូន។ នេះមិនត្រឹមតែជាកិត្តិយសសម្រាប់បុគ្គលគ្រួសារប្អូនប៉ុននោះទេ នេះក៏ជាក្តីត្រេកអរ សុភមង្គល មិត្រភក្ដិនិងលោកគ្រូអ្នកគ្រូមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន ផងដែរ។
ដោយមានមោទកភាពអំពីកូនសិស្ស អ្នកគ្រូ ប៊ូយ ធីអាញ់ នាយិកាសាលាមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន ឱ្យដឹងថា ត្រាង ជាកូនសិស្សដំបូងសម្រេចបានកិត្តិនាមបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេស។ មិនត្រឹមរៀនពូកែ រៀនទៀនទាត់គ្រប់វិញ្ញាសា ប៉ុននោះទេ ថែមទាំងប្អូនមានស្មារតីរៀន ហាត់ពត់ដោយខ្លួនឯងយ៉ាងខ្ពស់ទៀតផង។ កូនសិស្ស ដាំង ក្វិញត្រាង ជាសេចក្តីកិត្តិយស មោទកភាពគ្រួសារ សាលារៀននិងជាគំរូភ្លឺថ្លាដើម្បីកូនសិស្សរបស់សាលាជំនាន់ក្រោយយកតម្រាប់តាម។
ឆ្លងកាត់ស្ថានភាពគ្រួសារដោយកម្លាំងចិត្តរបស់ខ្លួនផ្ទាល់ ដាំង គ្វិញត្រាង បានកត់ត្រាស្លាកស្នាមដោយលទ្ធផលសិក្សាដ៏ឆ្នើមបង្ហាញឱ្យឆន្ទៈឆ្លងកាត់ការលំបាក ស្មារតីរៀនសូត្រដោយខ្លួនឯងនិងបំណងប្រាថ្នាដ៏ក្លៀវក្លាឈោងឈានឡើង។ សមិទ្ធផលរៀនសូត្ររបស់ប្អូនថែមទាំងជាប្រភពលើកទឹកចិត្ត សាយភាយស្មារតីសង្វាតរៀនសូត្រនិងគំរូភ្លឺថ្លាដើម្បីសិស្សសាលានៅតំបន់ភ្នំ ដៀនបៀន យកតម្រាប់ធ្វើតាម៕
អត្ថបទនិងរូបថត៖ ផាន់គ្វន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ