យោងតាមសេចក្តីសម្រេចលេខ 05/2026/NQ-HĐND ខេត្ត ឡាយចូវ សិស្សសាលាអន្តេវាសិក អឌ្ឍអន្តេវាសិកម្នាក់ៗ ឆ្នាំចុងបញ្ចប់វិទ្យាល័យចាប់ពីឆ្នាំសិក្សា ២០២៥ - ២០២៦ បានឧបត្ថម្ភថវិកាចំនួន ៩៣៦.០០០ ដុងនិងអង្ករ ១៥ គីឡូក្រាមក្នុងមួយខែដើម្បីរំឭកមេរៀនប្រលងបញ្ចប់ការសិក្សា។
ករណីមិនអាចស្នាក់នៅប្រមូលផ្តុំ សិស្សសាលាបានឧបត្ថម្ភប្រាក់ជួលកន្លែងស្នាក់នៅចំនួន ៣៦០.០០០ ដុងបន្ថែមក្នុងមួយខែ។ នេះគឺជាការសម្រេចគោលនយោបាយពោរពេញដោយលក្ខណៈមនុស្សធម៌ បត់បែន ផ្សារភ្ជាប់នឹងភាពជាក់ស្តែង។
ឆ្នាំសិក្សា ២០២៥ - ២០២៦ វិទ្យាល័យអន្តេវាសិកជនជាតិមធ្យមសិក្សាចំណេះទូទៅខេត្ត ឡាយចូវ មានសិស្សសាលាថ្នាក់ទី ១២ ចំនួន ១៣៧ នាក់នៅ ៤ ថ្នាក់ ១០០% បរិភោគ ស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ប្អូន តឹន ហ្វៀនត្រាង សិស្សសាលាបានឲ្យដឹងថា៖ "ពួកប្អូនសប្បាយចិត្តនិងសោមនស្សរីករាយណាស់។ ការបានឧបត្ថម្ភផ្នែកថវិការបរិភោគ ស្នាក់នៅជួយប្អូនផ្តោតលើការរំឭកលំហាត់មេរៀន ត្រៀមជាស្រេចសម្រាប់សម័យប្រលងដ៏សំខាន់បំផុតក្នុងរយៈផ្លូវ ១២ ឆ្នាំសិក្សារៀនសូត្រ"។
អំឡុងឆ្នាំកន្លងទៅ អត្រាបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យរបស់សិស្សសាលានៅខេត្ត ឡាយចូវ ទោះជាកែលម្អគួរឱ្យកត់សម្គាល់ក៏ដោយ តែនៅមានគម្លាតមិនខានបើប្រៀបធៀបនឹងតុល្យភាពរួមទូទាំងប្រទេស។ សេចក្តីសម្រេចចិត្តលេខ ០៥ ចេញចំពេលបានជួយប្អូនៗ ស្ងប់ចិត្តរំឭកលំហាត់មេរៀន បង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់មូលដ្ឋានចំពោះបុព្វហេតុអប់រំ៕
អត្ថបទនិងរូបថត៖ វៀតយុង
បញ្ចូលទិន្នន័យ៖ សិរីសួស្តី