អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

ក្រោយរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ឃុំព្រំដែនជាច្រើនដែលមានបងប្អូនជនជាតិរស់​នៅ​ច្រើនកុះករ​នៅក្នុងទីក្រុង ដុងណាយ មានការផ្លាស់ប្តូរប្រកបដោយលក្ខណៈរបត់។ ក្បាលម៉ាស៊ីនរដ្ឋបាលបង្រួម ដំណើរការយ៉ាងរលូន​មិន​ត្រឹមតែបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់បរិវត្តកម្មឌីជីថលចូល​ទៅក្នុង​ការរស់នៅ ជួយឱ្យបងប្អូនជនជាតិភាគតិចអាចអភិក្រមសេវាសាធារណៈតាមប្រព័ន្ធអនឡាញ អភិវឌ្ឍបំណិនឌីជីថល​ពី​មួយជំហានទៅមួយជំហាននិងបង្កើនគុណភាព​បម្រើប្រជាជនទៀតផង។

* អាជ្ញាធរឌីជីថលមកចុះមកកាន់ភូមិនិគម
កត់សម្គាល់នៅឃុំ ប៊ូយ៉ាម៉ឹប - ភូមិសាស្រ្តព្រំដែនលំបាកលំបិនខ្លាំងដោយមានខ្សែបន្ទាត់ព្រំដែនជាង ៤៧ គីឡូម៉ែត្រជាប់ជាមួយ​នឹង​ប្រទេស កម្ពុជា បង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតក្រោយរយៈពេលមួយឆ្នាំ​អនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ឃុំ​ទាំងមូលមាន ១.៨៩៨ ក្រុមគ្រួសារ ក្នុងនោះបងប្អូនជនជាតិភាគតិចមាន​ចំនួន ៧៤,៥% សេដ្ឋកិច្ចជាចម្បងផ្អែកលើកសិកម្ម។ កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតែមានកម្រិត បណ្តាល ឱ្យមានឧបសគ្គធំៗ អំពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិង​លទ្ធភាពទទួលព័ត៌មានរបស់ប្រជាជន។

vna-potal-dua-cong-nghe-so-den-gan-dong-bao-thieu-so-bien-gioi-dong-nai-8855555.jpg
ប្រជាជនអញ្ជើញមកធ្វើបែបបទរដ្ឋបាលនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ប៊ូយ៉ាម៉ឹប។

ដើម្បីស្រាយចំណោទរដ្ឋបាលនៅក្នុងភូមិសាស្រ្តពិសេសដាច់ដោយឡែក មជ្ឈមណ្ឌលសេវារដ្ឋបាល​សាធារណៈឃុំ ប៊ូយ៉ាម៉ឹប ការបានក្លាយជា “ចំណុចស្នូល“ នាំមុខគេក្នុងការផ្លាស់ប្តូរវិធីសាស្រ្តធ្វើការ។ យោងតាម​លោក ង្វៀន វ៉ាន់ដឿក នាយកមជ្ឈមណ្ឌល​សេវារដ្ឋបាល សាធារណៈឃុំ ប៊ូយ៉ាម៉ឹប ប្រសិទ្ធភាពដោះស្រាយបែបបទ​រដ្ឋបាលត្រូវបានកែលម្អឱ្យប្រសើរឡើងអាស្រ័យដោយ​ដំណាក់កាលសហការយ៉ាងស្អិតល្មួតរវាងស្ថាប័ននិងការប្រើប្រាស់បរិវត្តកម្មឌីជីថលប្រកបដោយសង្គតិភាព។

vna-potal-dua-cong-nghe-so-den-gan-dong-bao-thieu-so-bien-gioi-8855557.jpg
លោក លេ ហ្វាងណាម លេខាគណៈកម្មាធិការបក្សឃុំ ប៊ូយ៉ាម៉ឹប កំពុងសួរសុខទុក្ខប្រជាជនខណៈពេលបំពេញរដ្ឋបាលនៅ​មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ។

ឯកសារត្រូវបានទទួល ប្តូរវេននិងដោះស្រាយយ៉ាងរលូនទាំងនៅមជ្ឈមណ្ឌលផ្ទាល់នៅមជ្ឈមណ្ឌលនិងប្រព័ន្ធអនឡាញ​តាមរយៈវិបផតថ​ល​សេវាកម្មសាធារណៈជាតិ។ ដំណើរការការទទួល ចាត់ការ ប្តូរវេននិងប្រគល់​ជូនលទ្ធផលទាំងមូលសុទ្ធតែត្រូវបានអនុវត្តនៅលើផ្នែក​ទន់អេឡិចត្រូនិចច្រកចេញចូលតែមួយ។ ការងារឌីជីថលភាវូបនីយកម្មឯកសារនាំ​ចូល លទ្ធផលដោះស្រាយច្រកចេញក៏ត្រូវបាន​អនុវត្តស្របគ្នាផងដែរ អាស្រ័យដោយហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន និងខ្សែបញ្ជូនអ៊ីនធឺណិតត្រូវបានវិនិយោគសុក្រឹត​ជាបង្គួរ។

គិតត្រឹមថ្ងៃទី ២៦ ខែ មិថុនា ឃុំបានបើកចំហបែបបទរដ្ឋបាលចំនួន ៤២៨ ស្ថិតក្នុងសមត្ថភាពដោះស្រាយ។ មជ្ឈមណ្ឌល​ទទួលឯកសារចំនួន ៣.០៤០ តាមប្រព័ន្ធអនឡាញ ក្នុងនោះអត្រាត្រូវបានដំណោះស្រាយមុនពេលកំណត់​សម្រេច ៩៨,២% រួមចំណែកលើកកម្ពស់គុណភាពបម្រើប្រជាជននិងសហគ្រាស។

* បងប្អូនជនជាតិនៅជាយដែនជឿជាក់លើខ្លួនឯងឈានចូលទៅក្នុងបរិស្ថានឌីជីថល
ប្រសិនបើតួលេខអំពីឯកសារនិងអត្រាដោះស្រាយមុនពេលកំណត់ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃក្បាលម៉ាស៊ីន គឺការ​ផ្លាស់ប្តូរទម្លាប់​របស់ប្រជាជនទើបជាសក្ខីកម្មច្បាស់លាស់សម្រាប់ភាពជោគជ័យនៃគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ មានមនុស្សជាច្រើនកាលពីមុន​នៅស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃឥឡូវនេះអាចធ្វើដោយខ្លួនឯងហើយ ឬបាន​ណែនាំបំពេញបែបបទរដ្ឋបាលនៅក្នុង​បរិស្ថានឌីជីថលតែម្តង។

vna-potal-dua-cong-nghe-so-den-gan-dong-bao-thieu-so-bien-gioi-dong-nai-8855558.jpg
លោក លេ ហ្វាងណាម លេខាគណៈកម្មាធិការបក្សឃុំ ប៊ូយ៉ាម៉ឹប អញ្ជើញត្រួតពិនិត្យការងារបំពេញបែបបទរដ្ឋបាលនៅ​មជ្ឈមណ្ឌល​សេវារដ្ឋបាលសាធារណៈឃុំ។

លោក ដៀវខេន នៅភូមិ ប៊ូង៉ា ឱ្យដឹងថា កាលពីមុនរាល់ដងមកធ្វើសំបុត្រស្នាមត្រូវទៅមកច្រើនលើកច្រើនសា​ព្រោះខ្វះឯកសារ ខាតថ្ងៃធ្វើការងារពលកម្មពេញមួយថ្ងៃ។ ឥឡូវនេះបានកម្មាភិបាលឃុំនិងក្រុមបច្ចេកវិទ្យា​ឌីជីថល​សហគមន៍ណែនាំបង្កើតគណនី​កំណត់អត្តសញ្ញាណអេឡិចត្រូនិច ប្រើប្រាស់ទូរស័ព្ទបំពេញបែបបទ ដោះស្រាយឯកសារកាន់តែឆាប់ ងាយស្រួលជាងមុន។ ថ្ងៃ​នេះ លោកគ្រាន់តែមកមជ្ឈមណ្ឌលច្រកចេញចូលតែ​មួយដើម្បីទទួលយកលទ្ធផលប៉ុននោះ កម្មាភិបាលដោះស្រាយលឿនខ្លាំង​ណាស់ មិនចាំបាច់រង់ចាំយូរទេ។

មិនត្រឹមតែប្រជាជនប៉ុននោះទេ អ្នកធ្វើការងារគ្រប់គ្រងដោយផ្ទាល់នៅមូលដ្ឋានក៏ទទួលបានអារម្មណ៍យ៉ាង​ជ្រាលជ្រៅ “ចរន្ត​កម្លាំងរស់រានថ្មី”។ លោកស្រី ធីលៀន ប្រធានភូមិ ប៊ូយ៉ូត ឱ្យដឹងថា ភាគច្រើនអ្នកភូមិគឺជាបងប្អូន​ជនជាតិភាគតិច ការយល់ដឹង​អំពីបច្ចេកវិទ្យានៅមានកម្រិត ដូច្នេះហើយដំបូងឡើយនៅមានភាពស្ទាក់ស្ទើរអំពី​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ នៅតែ​ចង់មកធ្វើការដោយផ្ទាល់ជាមួយនឹងកម្មាភិបាល។

ក៏ប៉ុន្តែ ចាប់តាំងពីគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ចាប់ផ្តើមដំណើរការ ក្រុមបច្ចេកវិទ្យា ឌីជីថលសហគមន៍បាន​សហការជាមួយនឹង​ភូមិមកកាន់គ្រួសារនីមួយៗ ណែនាំអំពីការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ។ នៅពេលឃើញថាការបំពេញ​បែបបទជួយសន្សំសំចៃពេលវេលា ថវិកា និងកាត់បន្ថយការធ្វើដំណើរទៅមក ប្រជាជនក៏ម្ចាស់ការចូលរួមជាបណ្តើរៗ និង​យល់ស្របជាមួយនឹងវិធីសាស្ត្រថ្មី។

ផ្តើមពីប្រសិទ្ធភាពបច្ចេកទេសនៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយរហូតដល់ភាពរីករាយជាក់ស្តែងនៅតាមភូមិនិគមនានា គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ក្រោយ រយៈពេលមួយឆ្នាំសាកល្បងបានបង្ហាញពី​ភាពប្រសើរលើសលប់ដ៏រឹងមាំ។

លោក លេ ហ្វាងណាម លេខាគណៈកម្មាធិការបក្សឃុំ ប៊ូយ៉ាម៉ឹប បានអះអាងបញ្ចាក់ថា៖ ការងារកែទម្រង់​រដ្ឋបាល និង​បរិវត្តកម្មឌីជីថលត្រូវបានមូលដ្ឋានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការដាក់ឱ្យដំណើរការប្រព័ន្ធ​សេវាកម្មច្រកចេញចូលតែមួយលើ​វេទិកាឌីជីថលមិនត្រឹមតែកាត់បន្ថយសម្ពាធសម្រាប់កម្មាភិបាលប៉ុននោះទេ តែសំខាន់បំផុតគឺជួយសន្សំសំចៃពេលវេលា និង​ចំណាយពេលធ្វើដំណើរទៅមកសម្រាប់មាមីងបងប្អូននៅឃុំ​តំបន់ជ្រៅ តំបន់ឆ្ងាយ។ ភារកិច្ចជាច្រើនពីមុនតម្រូវឱ្យមានការសុំ​យោបល់ឆ្លងកាត់ថ្នាក់ជាច្រើនឥឡូវនេះត្រូវបាន​ដោះស្រាយដោយផ្ទាល់នៅឃុំ កាន់តែលឿននិងទាន់ពេលវេលាជាង។

លេខាគណៈកម្មាធិការបក្សឃុំ ប៊ូយ៉ាម៉ឹប ទទួលស្គាល់ដោយស្មោះត្រង់ “ចំណុចកកស្ទះ” ដូចជាប្រព័ន្ធផ្នែកទន់ជួនកាលមិន​ស៊ី​ចង្វាក់គ្នា ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតំបន់ព្រំដែននៅយឺតយ៉ាវ។ ផ្តើមពីនោះ លោក ណាម បានចង្អុលបង្ហាញមេរៀន​បទ​ពិសោធចម្បងចំនួន ៤ សម្រាប់សុក្រឹតក្បាលម៉ាស៊ីនក្នុងដំណាក់កាលនាពេលខាងមុខ៖ បង្កើនតួនាទីរបស់ថ្នាក់ដឹកនាំរបស់បក្ស​តាមរយៈពង្រីកទូលាយតួនាទីជាអ្នកដឹកនាំ ប្រកាន់ខ្ជាប់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ប្តូរយោបល់យ៉ាងស្អិតល្មួតនៅផ្ទៃក្នុង ចាត់ចែងកម្មាភិបាលស្របតាមគោលការណ៍ “៦ ជាក់ច្បាស់” ដើម្បីធានាច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ការទទួលខុសត្រូវ ច្បាស់ផលិតផល ច្បាស់សមត្ថកិច្ចដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តសេវាសាធារណៈ ពង្រីកកម្លាំង​មហាសាមគ្គីដោយកៀរគរតួនាទីរបស់រណសិរ្សមាតុភូមិនិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចដើម្បី​ផ្សព្វផ្សាយ បង្កើតការស្រុះចិត្តស្រុះគំនិតយ៉ាងស៊ីជម្រៅ យកប្រជាជនជាគោលដើម្បីជំរុញការកែទម្រង់រដ្ឋបាលផ្សារភ្ជាប់ជាមួយនឹង​ប្រជាចលនាអាជ្ញាធរ ពង្រឹងការចូលរួមពីមូលដ្ឋានដើម្បីស្តាប់និងដោះស្រាយសំណើរបស់មាមីងបងប្អូនយ៉ាង​ម៉ឺងម៉ាត់តាំងពីទើបកើតឡើងកាលពីដំបូង មិនទុកឱ្យក្លាយទៅជាចំណុចក្តៅ។

គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំព្រំដែន ប៊ូយ៉ាម៉ឹប ក្រោយពីដំណើរការបានមួយឆ្នាំបាននាំមកការពេញចិត្តសម្រាប់ប្រជាជន។ អាស្រ័យដោយស្មារតី "នៅជិតប្រជាជន ជាប់ប្រជាជន" រួមជាមួយ នឹងគោលការណ៍រដ្ឋបាលយ៉ាងរលូន ភាគច្រើនបងប្អូនជនជាតិភាគតិចធ្លាប់តែ​នៅ​ស្ទាក់ស្ទើរអំពីបច្ចេកវិទ្យាពីមុន ឥឡូវនេះបានជួយ "កាន់ដៃបង្ហាញការណ៍"។ ការផ្លាស់ប្តូរប្រកបដោយភាពរបត់នេះ​មិនត្រឹមតែជួយមាមីងបងប្អូនសន្សំសំចៃពេលវេលា ថវិកាចំណាយប៉ុននោះទេ ថែមទាំងជួយបងប្អូនជនជាតិជឿជាក់លើខ្លួនឯង​ពីមួយជំហានទៅមួយជំហាន ម្ចាស់ការសម្របខ្លួនទៅក្នុងខឿនរដ្ឋបាលឌីជីថលទំនើប រួមចំណែកលើកកម្ពស់គុណភាពបម្រើនិង​ពង្រឹងការយល់ស្របគ្នារបស់ប្រជាជនជាមួយនឹងអាជ្ញាធរមូលដ្ឋាន៕

អត្ថបទនិងរូបថត៖ កហ្កឿយហ៍
ប្រែសម្រួល៖ ចន្ថា

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

បន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាពិភាក្សាជាក្រុមស្តីពី៖ សេចក្តីព្រាងច្បាប់ស្តីពីបង្ការ ទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ០៩ ស្តីពីយោធា ការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការផ្សព្វផ្សាយ និងការអប់រំច្បាប់ (ធ្វើវិសោធនកម្ម)៕

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

នាយកដ្ឋានពន្ធដារទើបតែបានដាក់ឱ្យដំណើរការកំណែ ៣.៤.២ នៃកម្មវិធី eTax Mobile ជាមួយនឹងមុខងារថ្មីៗ លេចធ្លោជាច្រើន កែលម្អយ៉ាងទូលំទូលាយនៃចំណុចប្រទាក់ទំព័រដើម ធ្វើឱ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានសំខាន់ៗភ្លាមៗបន្ទាប់ពីចូល។

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ លេខាធិការដ្ឋាន APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ក្រសួងហិរញ្ញវត្ថុវៀតណាម រៀបចំ "សិក្ខាសាលា APEC ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងបរិបទនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត"។

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។