ស្ថិតនៅកណ្តាលទីក្រុង បួនម៉ាធួត ដ៏អ៊ូអរភូមិ អាកយ៉្ហុង មានផ្ទៃក្រឡាចំនួន ៦២,៣ ហិកតាដោយមានចំនួន ២៤៧ ក្រុមគ្រួសារត្រូវបានចាត់ទុកជាភូមិនិគមដ៏ស្រស់ស្អាតបំផុតនៅខេត្ត ដាក់ឡាក់ សព្វថ្ងៃនេះ។
បរិវេណផ្ទះឈើទល់រតរបស់ព្រឹទ្ធាចារ្យ អាម៉ា ហ៊្រីន (មេភូមិមួយរូប ព្រឹទ្ធាចារ្យភូមិមរណៈទៅហើយ) - មនុស្សដែលត្រូវបាន ប្រៀបប្រដូចជាអ្នកបានបង្កើតភូមិ អាកយ៉្ហុង តែងតែត្រូវបានភ្ញៀវទេសចរច្រើនកុះករអញ្ជើញមកទស្សនា
កន្លែងនេះនៅរក្សាទុកបានផ្ទះវែងប្រពៃណីចំនួន ៣២ ខ្នងរួមជាមួយគងឃ្មោះជាច្រើនសម្រាប់ឧបករណ៍ភ្លេង សិប្បករសិប្បការិនី ក្រុមសិល្បៈ និងមុខរបរប្រពៃណីត្រូវបានអភិរក្ស ពង្រីកឆ្លងកាត់ជាច្រើនជំនាន់មកហើយ។
ភូមិ អាកយ៉្ហុង នៅទីក្រុង បួនម៉ាធួត ត្រូវបានជ្រើសរើសធ្វើគំរូគោលដៅអំពីទេសចរណ៍សហគមន៍ ផ្តើមពីនោះ ពង្រីកទូលំទូលាយអភិវឌ្ឍទេសចរណ៍សហគមន៍នៅតាមភូមិលើភូមិសាស្រ្តខេត្ត ដាក់ឡាក់
ភ្ញៀវទេសចរស្វែងយល់ ទិញវត្ថុអនុស្សាវរីយ៍ធ្វើពីសាច់សំពត់សង្កិមពេលមកដល់ភូមិទេសចរណ៍សហគមន៍ អាកយ៉្ហុង
ក្នុងដំណើរទស្សនានិងឆ្លងកាត់ពិសោធន៍អំពីទេសចរណ៍ បួនម៉ាធួត ភ្ញៀវទេសចរសុទ្ធតែអញ្ជើញមកកាន់ភូមិ អាកយ៉្ហុង ដើម្បីស្វែងយល់អំពីវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ ជាមួយនឹងសម្រស់សុខក្សេមក្សាន្តនៃ "ភូមិនៅកណ្តាលក្រុង"៕
ភូមិ អាកយ៉្ហុង ជាភូមិរបស់ជនជាតិ អេដេ ត្រូវបានចាត់ទុកជាភូមិស្រស់ស្អាតបំផុតខេត្ត ដាក់ឡាក់
ភ្ញៀវទេសចរក្នុងឈុតសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អេដេ ថតយកអចិរកាលដ៏ស្រស់ស្អាតពេលឆៀងចូលទស្សនាភូមិ អាកយ៉្ហុង
ភ្ញៀវទេសចរអញ្ជើញភ្លក្សរសជាតិកាហ្វេកណ្តាលទិដ្ឋភាពដ៏ក្សេមក្សាន្ត ស្ថាបត្យកម្មបរមបុរាណដ៏វិសេសរបស់ភូមិ អាកយ៉្ហុង
អត្ថបទនិងរូបថត៖ ថាញ់ទុង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)