នៅពេលរលៀលព្រះអាទិត្យអស្ដង្គតម្តងៗ ផ្ទៃទឹកចំណាំងត្រឡប់ផ្ទៃមេឃលាបពណ៌ក្រហម ជួរភ្នំទាំងឡាយខ្ពស់ទាបជុំវិញបានបង្កើតទៅជាផ្ទាំងគំនូរ លក្ខណៈមនោសញ្ចេតនាដ៏លន្លង់លន្លោចមួយ។
ទូកទាំងឡាយសំចតនៅក្បែរច្រាំង នេសាទករទាំងឡាយកំពុងសាមងចាប់ត្រី នៅតំបន់ខ្ពបសមុទ្រដ៏ធំទូលាយតែមួយ ជ្រុងនីមួយៗសុទ្ធតែមានលក្ខណៈយ៉ាងដាច់ដោយឡែក ដ៏ល្អឯក។
ត្រពាំង អូលាន់ បានក្លាយជាគោលដៅដ៏ល្អឥត ខ្ចោះសម្រាប់អ្នកណាចូលចិត្ត សិល្បៈ។ បើមានឱកាសអញ្ជើញមកកាន់ទីនេះ អ្នកនឹងមានអារម្មណ៍ថាមាន ភាពសុខក្សេមក្សាន្ត និងស្ងប់ស្ងាត់ ប៉ុន្តែដិតដោយអារម្មណ៍គួរឱ្យចងចាំ៕
អត្ថបទ និងរូបថត៖ ខាញ់ហ្វា
បញ្ចូលទិន្នន័យ៖ អៀងថាន់