លាតសន្ធឹងលើភូមិសាស្ត្រខេត្ត ទីក្រុងចំនួន ៣៖ ក្វាងនិញ បាក់និញ និង ហាយផុង ប្រជុំកេរដំណែលនិងរមណីយដា្ឋន អៀនទឺ - វិញងៀម - កូនសឺន កៀបបាក រួមមានចំនួន ១២ កេរដំណែល បណ្តុំកេរដំណែល។ នោះគឺ៖ កេរ ដំណែល ប្រជុំកេរដំណែលទាំងឡាយពាក់ព័ន្ធដល់ស្រុកកំណើតត្រកូល ត្រឹន និងជាកន្លែងតម្កល់ព្រះបរមសពរបស់ស្តេចច្រើនអង្គនិងរាជវង្សរជ្ជកាល ត្រឹន មណ្ឌលកេរដំណែល កូនសឺន - កៀបបាក កេរដំណែលទាំងឡាយពាក់ព័ន្ធដល់ដំណើរជីវិតនិងស្នាព្រះហស្ដរបស់បុព្វបុរសទី ២ ផាបឡ្វ និងបុព្វបុរសទី ៣ ហ្វៀនក្វាង នៅក្នុងសម័យកាលរីកចម្រើនដ៏រុងរឿងបំផុតនៃពុទ្ធសាសនា ទ្រុកឡឹម ដោយមានបណ្តាកេរដំណែលវត្ត វិញងៀម។
ប្រជុំកេរដំណែលនិងរមណីយដា្ឋននេះ ដោយមានពុទ្ធសាសនា ទ្រុកឡឹម ធ្វើជាស្នូល បានបង្កើតឡើងនាសតវត្សរ៍ទី ១៣ ដោយបណ្តាស្តេចរាជវង្ស ត្រឹន ជាពិសេសគឺតួនាទីរបស់ ពុទ្ធរាជ ត្រឹន ញ៉ឹនតុង។ នេះជាកន្លែងគួបផ្សំភាពប្រណីតដ៏ស៊ីគ្នារវាងបេតិកភណ្ឌរូបីនិងអរូបី រវាងទេសភាពធម្មជាតិ ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រនិងជីវភាពជំនឿ មនោវិញ្ញាណរបស់ប្រជាជាតិ។
ពុទ្ធសាសនា ទ្រុកឡឹម បានច្នៃប្រតិដ្ឋបានជាតម្លៃជាច្រើន រួមចំណែកពិសេស និរន្តរភាពដល់បេតិកភណ្ឌវប្បធម៌ និងស្មារតីរបស់មនុស្សជាតិ។ ឆ្លងតាមរយៈទីសក្ការៈបូជា អាស្រម ផ្លូវធម្មយាត្រា សិលាចារឹក ក្តារចារឹកនិងកេរដំណែលទាំងឡាយបានអភិរក្សយ៉ាងហ្មត់ចត់ ភ្ញៀវទេសចរកាន់តែយល់បណ្តាដំណាក់កាលអភិវឌ្ឍរបស់ពុទ្ធសាសនា ទ្រុកឡឹម បន្ថែមទៀត។ ដើរតួនាទីដូចជាមជ្ឈមណ្ឌលសាសនា វប្បធម៌មនោវិញ្ញាណមួយ ប្រជុំកេរដំណែល អៀនទឺ - វិញងៀម - កូនសឺន កៀបបាក ក្នុងមួយឆ្នាំៗ បានក្លាយជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចររាប់លាននាក់៕
អត្ថបទ៖ កាសែត ព័ត៌មាន និងជនជាតិ
រូបថត៖ មិញឌឹក
បញ្ចូលទិន្នន័យ៖ យ័ញលើយ