យោងតាមលោក ហូ ថាញ់ហ៊ុង (អាយុ ៦០ ឆ្នាំ) រឿងព្រេងបុរាណនិទានថា ថ្នាក់ព្រឹទ្ធាចារ្យចាស់ទុំឧស្សាហ៍ផ្តែផ្តាំមាមីងបងប្អូនមិនគួរទៅមើលស្រែ ចម្ការតាមភ្នំនៅថ្ងៃទី ៧ តាមច័ន្ទគតិ។ ព្រោះតែ នៅថ្ងៃនោះ មានពួកវិញ្ញាណ អ្នកដែលបានបាត់បង់ទៅហើយវិលត្រឡប់មកផ្ទះវិញទទួលទានបុណ្យចូលឆ្នាំ នៅតែលតោលគ្រប់ទីកន្លែង។
ប្រសិនបើ ‟ជួបប្រទះ” នឹងជួបអពមង្គលឧបទ្រពចង្រៃឥតស្រាកស្រាន្ត ជីវភាពរស់នៅជួបរអាក់រអួល ឧបទ្ទវហេតុ ធ្វើស៊ីមិនបានផល។ មានយុវជនម្នាក់ធ្លាប់ប្តេជ្ញាបង្ហាញព័ស្តុតាងរឿងនោះជាការប្រតិដ្ឋ រឿងមិនមែនជាការពិតបានមិនគិតដល់ការរារាំងរបស់អ្នករាល់គ្នាឡើយ ប្តេជ្ញាចិត្តចូលព្រៃដោយខ្លួនឯង ហើយត្រូវខ្លាសង្គ្រុប។ រឿងរ៉ាវដ៏អាណោចអាធ័មរបស់បងធ្វើឱ្យអ្នកណាក៏សោកស្តាយគ្រប់គ្នា ហើយកាន់តែជឿលើប្រការដែលថ្នាក់ព្រឹទ្ធាចារ្យចាស់ទុំបរិយាយតៗ មក។
លេខាគណៈកម្មាធិការបក្សឃុំ ថាញ់បុង ហូ ធីវ៉ឹន ផ្តល់ព័ត៌មាន នាពេលខាងមុខ ឃុំនឹងបន្តយកចិត្តទុកដាក់ បង្កលក្ខខណ្ឌបើកទូលាយទ្រង់ទ្រាយរៀបចំ ក្នុងគោលបំណងសាយភាយទំនៀមទម្លាប់ទៅកាន់សហគមន៍យ៉ាងស៊ីជម្រៅទូលំទូលាយ។ នៅកណ្តាលការផ្លាស់ប្តូរនៃជីវភាពរស់នៅ ទំនៀមទម្លាប់នៅតែត្រូវបានថែរក្សាទុកដូចជានិមិត្តរូបនៃជំនឿ ពូនជ្រំចំណងមេត្រីភាពរវាងអ្នកភូមិផង របងជាមួយ ស្នងបន្តប្រភពដើមប្រវត្តិសាស្ត្ររវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាល។
ស្របពេលនោះដែរ ពិធីបុណ្យក៏ជា “ស្ពានមេត្រី” ដ៏ជិតស្និទ្ធ រឹងមាំរវាងគណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជន ជាពិសេសគឺក្រោយពេលអាជ្ញាធរមូលដ្ឋានពីរកម្រិតដាក់ឱ្យដំណើរការ។ តម្រង់ទិសដៅយូរអង្វែង ឃុំនឹងភ្ជាប់ពិធីបុណ្យជាមួយសកម្មភាពអភិវឌ្ឍទេសចរណ៍ធម្មជាតិ ទេសចរណ៍ឆ្លងកាត់ពិសោធដោយសារកន្លែងនេះឆ្លើយតបតាមកត្តាចាំបាច់ទាំងអស់៕
អត្ថបទនិងរូបថត៖ ឡេ ភឿកង៉ុក
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ