លទ្ធផលនេះបង្ហាញឱ្យឃើញការប្រែប្រួលជាវិជ្ជមានផ្នែកទេសចរណ៍មូលដ្ឋានក្នុងការផ្លាស់ប្តូរថ្មីវិធីសាស្រ្តជំរុញដំណើរការ ផ្សព្វផ្សាយ។ ក្នុងនោះ ការជំរុញការអនុវត្តបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ឆ្លៀតប្រើប្រាស់បណ្តាវេទិកាបច្ចេកវិទ្យាដើម្បីផ្តល់ព័ត៌មាននិងផ្សព្វផ្សាយផលិតផលទេសចរណ៍កំពុងក្លាយជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយចំណុចស្នូល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពទាក់ទាញភ្ញៀវទេសចរក្នុងបរិបទបរិវត្តកម្មឌីជីថលដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។
លោក វ៉ ផាមតឹន អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ដុងថាប បានឱ្យដឹងថា ការជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងផ្នែកទេសចរណ៍បានរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ផ្នែកតាមទិសដៅលក្ខណៈអាជីពពីមួយជំហានទៅមួយជំហាន។ សកម្មភាពជំរុញដំណើរការ ផ្សព្វផ្សាយត្រូវបានផ្លាស់ប្តូរថ្មី អនុវត្តយ៉ាងខ្លាំងក្លាលើវេទិកាឌីជីថល ព័ត៌មាន ទិន្នន័យនៅក្នុងផ្នែកត្រូវបានភ្ជាប់និងភ្ជាប់បន្តពីមួយជំហានទៅមួយជំហាន បង្កើតបានជាមូលដ្ឋានទិន្នន័យរួម ។ល។
បង ង្វៀន ឡេខ្វា សិស្សសាលាទៅរៀននៅប្រទេស ចិន ឱ្យដឹងថា ចាប់អារម្មណ៍យ៉ាងខ្លាំងពេលឆ្លងកាត់ពិសោធស្វែងយល់ព័ត៌មាននៅសារមន្ទីរខេត្ត ដុងថាប តាមរយៈប្រព័ន្ធ AI "សែនហុង"។ បើតាមបង លក្ខណៈពិសេសសំណួរ - ចម្លើយរបស់ប្រព័ន្ធជួយភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ ងាយទទួលបានព័ត៌មានអំពីប្រវត្តិសាស្ត្រ វប្បធម៌មូលដ្ឋានបានយ៉ាងឆាប់រហ័ស ចំគោលដៅ។
ឆ្នាំ ២០២៦ ខេត្ត ដុងថាប លើកគោលដៅទទួលភ្ញៀវទេសចរប្រហែល ៨ លានលើកនាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ៨៧០.០០០ លើកនាក់ ចំណូលពីទេសចរណ៍សរុបសម្រេចបានប្រហែល ៤.៨០០ ពាន់លានដុង៕
អត្ថបទ៖ ហ៊ឺវជី
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ