ការប្រណាំងទូកឆ្នាំនេះទាក់ទាញចំនួន ២៤ ក្រុមដោយមានកីឡាករកីឡាការិនីជាង ៣៦០ នាក់មកពីមូលដ្ឋានក្នុងនិងក្រៅខេត្តជាច្រើន។ ការងាររៀបចំនេះត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយលក្ខណៈអាជីព ដោយមានការចាត់ចែងរបស់កងជួរអាជ្ញាកណ្តាលស្ថិតក្នុងក្របខ័ណ្ឌមជ្ឈមណ្ឌលបង្វឹកនិងប្រកួតប្រជែងកីឡាខេត្ត។
ចូលរួមក្នុងការប្រណាំងទូក ងនៅវត្ត សុរិយារាម ជាលើកដំបូង បង យ៉ាញ់ មិញត្រាង កីឡាករក្រុមឃុំ ឡាយហ្វា (ទីក្រុងកឹនធើ) ចែករំលែកថា៖ “ការប្រណាំងឆ្នាំនេះទាក់ទាញក្រុមទុកខ្លាំងៗ ជាច្រើន ក៏ប៉ុន្តែយើងខ្ញុំប្តេជ្ញាចិត្តថានឹងដណ្តើមបានលទ្ធផលខ្ពស់បំផុត។ សង្ឃឹមថាការប្រកួតនឹងត្រូវបានរក្សាការរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីក្រុមទូកទាំងឡាយបានប្រណាំគ្នា ហាត់ពត់លត់ដំសុខភាពនិងអភិរក្សវប្បធម៌ដ៏ល្អប្រសើររបស់ប្រជាជាតិ ពង្រឹងការផ្លាស់ប្តូរនិង បង្កើតបរិយាកាសរស់រវើកសប្បាយរីករាយសាមគ្គីភាពបន្ថែមទៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី”។
ព្រះតេជព្រះគុណ លី ក្វាងឡុង ព្រះចៅអធិការវត្ត សុរិយារាម មានថេរដីកាឱ្យដឹងថា៖ ការប្រណាំងទូកផ្កាចារនៅវត្ត សុរិយារាម គឺជាសកម្មភាពប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំ ឆ្លងតាមរយៈនោះ មិនត្រឹមតែបង្កើតបរិយាកាសរស់រវើកសប្បាយរីករាយថ្ងៃបុណ្យចូលឆ្នាំប៉ុននោះទេ ថែមទាំងជំរុញចលនាកីឡានិងរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីជនជាតិតៀតផង។ ជាពិសេស ដើម្បីអភិរក្សលើកស្ទួយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិ ខ្មែរ មូលដ្ឋាន វត្តបានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយជាច្រើននៅក្នុងរយៈពេល ២ ថ្ងៃៗ ទី ១៤ និងទី ១៥ ខែ មេសា ដូចជា៖ ការសម្តែងរបាំ ការសម្តែងអប្សរា ទាញព្រ័ត្រជាដើម។
ការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួម បងប្អូនជនជាតិ ខ្មែរ ខេត្ត កាម៉ៅ និយាយដោយឡែករំពឹងទៅក្នុងអនាគតនៃស្រុកកំណើតខេត្ត កាម៉ៅ ដោយមានលម្ហអភិវឌ្ឍដ៏ធំទូលាយក្រោយពីរួមបញ្ចូលគ្នា ជឿជាក់ទៅលើឆ្នាំថ្មីមួយអភិវឌ្ឍ ភូមិស្រុកកាន់តែអភិវឌ្ឍខ្លួនឡើង ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ចិន្តា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ