ពីឆ្ងាយ វត្តលេចធ្លោនៅកណ្តាលលំហកូនភ្នំជាមួយនឹងសំណង់ដិតដោយស្ថាបត្យកម្ម ខ្មែរ។ ទីតាំងនៅពីលើជួយឱ្យភ្ញៀវទេសចរអាចទស្សនាទេសភាពដ៏ធំល្វឹងល្វើយនៃតំបន់ភ្នំ បៃនូយ បង្កើតបានជាការរួមបញ្ចូលយ៉ាងស៊ីចង្វាក់គ្នារវាងសំណង់ស្ថាបត្យកម្មមនោវិញ្ញាណ និងធម្មជាតិ។
វត្តមានផ្ទៃដីសរុបប្រហែល ៣.៧០២ ម៉ែត្រការ៉េ។ ផ្តើមពីវត្តដើមឡើយត្រូវបានសាងសង់ឡើងដោយសម្ភារៈសាមញ្ញៗ ដំបូលប្រក់ស្បូវ សំណង់បានឆ្លងកាត់ការថែទាំ ជួសជុល និងកែលម្អ ៤ ដង ដើម្បីឲ្យមានរូបរាងដូចបច្ចុប្បន្ននេះ។
ចំណុចពិសេសបំផុតនៃរបស់វត្តគឺព្រះវិហារត្រូវបានសាងសង់ឡើងយ៉ាងមាំទាំនៅលើប្រព័ន្ធសសរបេតុងដែកថែបចំនួន ១២០ បង្គោល សសរនីមួយៗ មានកម្ពស់ចាប់ពី ៥ ទៅ ១៨ ម៉ែត្រ។ ជួរសសរងើបឡើងខ្ពស់បង្កើតអារម្មណ៍ប្រដូចជាព្រះវិហារកំពុងអណ្តែតនៅកណ្តាលអាកាស ក្លាយជាលក្ខណៈស្ថាបត្យកម្មពិសេសដោយឡែក បន្សល់ទុកនូវចំណាប់អារម្មណ៍នឹងភ្ញៀវទេសចរនៅពេលឈានជើងមកកាន់ទីនេះ។
មិនត្រឹមតែមានតម្លៃផ្នែកស្ថាបត្យកម្មប៉ុននោះទេ វត្ត ភ្នំតាប៉ា ក៏ជាលំហបង្ហាញយ៉ាងច្បាស់ក្រឡែតនូវអត្តសញ្ញាណវប្បធម៌ ខ្មែរ។ ពីរូបរាងសំណង់ ក្បូរក្បាច់រចនារហូតដល់របៀបរៀបចំលំហគឺសុទ្ធតែប្រកបដោយលក្ខណៈពិសេសដាច់ដោយឡែកនៃស្ថាបត្យកម្មនៃវត្តអារាម ខ្មែរ។
ឆ្នាំ ២០២០ វត្តបានសាងសង់បន្ថែមជណ្ដើរថ្មើរជើងនាំឡើងទៅវត្ត ប្រវែងប្រមាណ ៧០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ។ សំណង់នេះបានបង្កើតបន្ថែមផ្លូវដើរយ៉ាងងាយស្រួលជូនប្រជាជន និងភ្ញៀវទេសចរ ព្រមទាំងរួមចំណែកធ្វើឲ្យទេសភាពកាន់តែសុក្រឹត ធ្វើឱ្យលេចធ្លោនូវស្ថាបត្យកម្មទូទៅនៃវត្តអារាម។
ដោយមានទីតាំងពិសេសនៅលើភ្នំ តាប៉ា ស្ថាបត្យកម្ម ខ្មែរ ល្អឯក អមដោយទេសភាពធម្មជាតិពិសេសដាច់ដោយឡែកនៃតំបន់ភ្នំ បៃនូយ វត្ត ភ្នំតាប៉ា ក្លាយជាគោលដៅដ៏ស្និទ្ធស្នាលរបស់ភ្ញៀវទេសចរនៅពេលអញ្ជើញមករុករកស្វែងយល់ អានយ៉ាង ព្រមទាំងរួមចំណែកឧទ្ទេសនាម អភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ៕
ផលិត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ ចន្ថា