ដូចជាត្បូងពណ៌បៃតងមួយគ្រាប់ភ្លឺច្រាលកណ្តាលវាលដ៏ធំល្វឹងល្វើយនៃតំបន់ ចតុកោណ ឡុងស្វៀន ដ៏ធំទូលាយ ព្រៃស្មាច់ ត្រាស៊ឺ គឺជាតំបន់ព្រៃប្រើការពិសេសមានផ្ទៃក្រឡាឡើងដល់ទៅ ៨៥០ ហិកតា ជាកន្លែងរស់នៅនៃប្រភេទសត្វ រុក្ខជាតិកម្រៗ ដ៏អនេកអនន្ត។ មិនត្រឹមតែដើរតួនាទីសម្រួលបរិស្ថានប៉ុននោះទេ នេះក៏ជាគោលដៅទេសចរណ៍អេកូឡូស៊ីគំរូឆ្នើមនៃតំបន់ទៀតផង។
អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរអាចជិះទូកគន់មើលទេសភាពនៅតាមដងព្រែកដ៏ស្រស់ស្អាតដូចរូបគំនូរសម្របខ្លួនចូលក្នុងទិដ្ឋភាពធម្មជាតិបៃតងត្រជាក់និងក្សេមក្សាន្ត។ មួយឆ្នាំៗ ព្រៃ ត្រាស៊ឺ ទទួលស្វាគមន៍ភ្ញៀវទេសចររាប់រយរាប់ពាន់នាក់អញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធន៍និងស្រាវជ្រាវរាវរកប្រព័ន្ធអេកូឡូស៊ីលិចទឹកពិសេសដាច់ដោយឡែកនៃតំបន់ព្រែកទន្លេ៕
អត្ថបទ និងរូបថត៖ ថាញ់សាង
ប្រែសម្រួល៖ យ័ញលើយ