ដាស់ 'គ្រាប់គុជខៀវ' ផ្តើមពីទេសចរណ៍សហគមន៍

ខ្ពង់រាប ឡាវួង (សង្កាត់ ហ្វាយញើនបាក់ ខេត្ត យ៉ាឡាយ) ស្ថិតនៅកម្ពស់ជាង ៧០០ ម៉ែត្រពីនីវូទឹកសមុទ្រ ដោយមានឧត្តមភាពអំពីទេសភាព និងការតភ្ជាប់ផ្លូវគមនាគមន៍។ នេះគឺជាលក្ខខណ្ឌអំណោយផលដើម្បីសង្កាត់ ហ្វាយញើនបាក់ ទាញយកផលទេសចរណ៍ឆ្លងកាត់ពិសោធន៍ពីមួយជំហានទៅមួយជំហាន ភ្ជាប់ជាមួយនឹងសហគមន៍ និងការពារ​ទេសភាពធម្មជាតិ។

ការអភិវឌ្ឍផលិតផលទេសចរណ៍ពិសេសដោយឡែក
ស្ថិតនៅចន្លោះលំហព្រៃភ្នំ ខ្ពង់រាប ឡាវួង មានសណ្ឋានដីខ្ពស់ អាកាសធាតុត្រជាក់ត្រជុំ រួមជាមួយនឹងវាលស្មៅធំទូលាយ បឹងទឹក និងព្រៃឈើបៃតង ព្រមទាំងមានទីតាំងតភ្ជាប់រវាងតំបន់ឆ្នេរសមុទ្រ វាលទំនាប និងតំបន់ភ្នំ។ អន្តរភាពនៃសណ្ឋានដី និងទេសភាពគឺជាឧត្តមភាពដើម្បីមូលដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។

la-vuong.jpg
ទីវាបុណ្យ "ឡាវួង - ខ្ពង់រាបបៃតងដង្ហោយហៅ"។ រូបថតឯកសារ៖ ស៊ីថាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កន្លងមកនេះ ខ្ពង់រាប ឡាវួង ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ។ នៅទីនេះ ភ្ញៀវទេសចរនឹងបានទទួលបទពិសោធ​សកម្មភាពនានាដូចជា បោះតង់ ដើរព្រៃ (Trekking) មើលទេសភាព ថតរូប រុករកស្វែងយល់ធម្មជាតិ និងជីវភាព​របស់​សហគមន៍។ លំហទូលាយ ស្ងប់ស្ងាត់ក៏ស្របនឹងទម្រង់នៃការសម្រាកលំហែកាយក្នុងរយៈពេលខ្លី ការស្រូបយកខ្យល់អាកាស​បរិសុទ្ធនៅខាងក្រៅផងដែរ។

បងស្រី លេ ធីភឿងលិញ (សង្កាត់ គ្វីញើនដុង ខេត្ត យ៉ាឡាយ) ឲ្យដឹងថា៖ នេះជាលើកដំបូង​ប​ងស្រីមកកាន់ ឡាវួង ហើយមាន​អារម្មណ៍ចូលចិត្តយ៉ាងខ្លាំងនៅពេលបានស្រូបយកទេសភាពបរិសុទ្ធ អាកាសធាតុត្រជាក់ត្រជុំ គ្មានសំឡេងស៊ីផ្លេឡាន ផ្សែងធូលី ក៏ដូចជាសំឡេងរំខាននៃជីវភាពរស់នៅ។ ប្រការបង្កើតចំណាប់អារម្មណ៍គឺភ្ញៀវទេសចរអាចសម្របខ្លួនចូលទៅក្នុងធម្មជាតិ ព្រៃភ្នំ និងទទួលបានបទពិសោធខុសប្លែកពីគោលដៅទេសចរណ៍ដែលមានមនុស្សច្រើនកកកុញ។

យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ហ្វាយញើនបាក់ លោក ត្រឹន ថេង្វៀន មានប្រសាសន៍ថា ឧត្តមភាព របស់ ឡាវួង គឺសមត្ថភាពតភ្ជាប់ពីសមុទ្រដល់វាលទំនាប ពីភូមិជនបទដល់ខ្ពង់រាប។ នេះគឺជាមូលដ្ឋានគ្រឺះសម្រាប់ឲ្យមូលដ្ឋាន​ស្រាវជ្រាវកសាងផលិតផលដែលរួមបញ្ចូលគ្នានឹងធម្មជាតិ វប្បធម៌ កសិកម្ម និងជីវភាពសហគមន៍។

ពីខ្ពង់រាប ឡាវួង អាចតភ្ជាប់ជាមួយនឹងឆ្នេរ ធៀនចាញ់ កេរដំណែល ដូយមឿយ ភូមិរបរតម្បាញកន្ទេលកក់ ចឿងហ្វា យៀងត្រួង ស៊ូយវ៉ាង និងគោលដៅទេសចរណ៍មួយចំនួនដែលមានតម្លៃខាងវប្បធម៌ ប្រវត្តិសាស្ត្រ ទេសភាព។ ការបង្កើតឡើងនូវខ្សែចង្វាក់តភ្ជាប់នឹងជួយធ្វើឲ្យពិពិធកម្មផលិតផល ព្រមទាំងបង្កើតជម្រើសបន្ថែមសម្រាប់ភ្ញៀវទេសចរផងដែរ។

តាមទិសដៅនេះ ឡាវួង អាចក្លាយជាចំណុចឈប់សម្រាកក្នុងដំណើរពីសមុទ្រឡើងទៅកាន់តំបន់ភ្នំ ជួសឱ្យត្រឹមតែជាគោលដៅ​ទស្សនាកម្សាន្តក្នុងថ្ងៃ។ ភ្ញៀវទេសចរអាចរួមបញ្ចូលគ្នានូវបទពិសោធនៅសមុទ្រ ភូមិរបរ កេរដំណែល កសិកម្ម ជាមួយនឹងការ​រុករកស្វែងយល់ធម្មជាតិ និងស្នាក់នៅនៅខ្ពង់រាប។

មូលដ្ឋានកំពុងស្រាវជ្រាវអភិវឌ្ឍទម្រង់ទេសចរណ៍អេកូឡូស៊ី រុករកស្វែងយល់ធម្មជាតិ បោះតង់ (Camping) Glamping Farmstay ឆ្លងកាត់ពិសោធន៍កសិកម្ម និងការសម្រាកលំហែកាយដែលស្របទៅនឹងលក្ខខណ្ឌជាក់ស្តែង។ ក្នុងនោះ ការកសាងផលិតផលត្រូវតែផ្សារភ្ជាប់ជាមួយសមត្ថភាពផ្តល់សេវាកម្មរបស់​ប្រជាជន និងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

ពង្រីគតួនាទីសហគមន៍
ដោយមានឧត្តមភាពរបស់ខ្ពង់រាប ឡាវួង សង្កាត់ ហ្វាយញើនបាក់ កំណត់ទិសដៅប្តូរពីការរុករកស្វែងយល់ទេសភាពសុទ្ធសាធ មកជាការកសាងផលិតផលដែលមានការចូលរួមពីសហគមន៍។ ប្រជាជនត្រូវបានកំណត់ជាកត្តាគន្លឺះក្នុងការផ្តល់សេវាកម្ម និងជាមុខសញ្ញាទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីទេសចរណ៍។

ក្រុមគ្រួសារប្រជាជនអាចចូលរួមផ្តល់សេវាកម្មស្នាក់នៅ ការផ្គត់ផ្គង់កសិផល ម្ហូបអាហារ ការណែនាំបទពិសោធ និងការណែនាំ​ពីវប្បធម៌ ការរស់នៅរបស់មូលដ្ឋាន។ ឆ្លងតាមរយៈនោះ តម្លៃស្តីពីផលិតកម្ម វប្បធម៌ និងប្រជុំជីវភាពសហគមន៍ អាចត្រូវបាន​បំលែងទៅជាផលិតផលទេសចរណ៍។

la-vuong-300826-1.jpg
ខ្ពង់រាប ឡាវួង គន់មើលពីខាងលើ។ រូបថត៖ ស៊ីថាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមលោក ត្រឹន ថេង្វៀន ការអភិវឌ្ឍទេសចរណ៍សហគមន៍បង្កើតការងារធ្វើបន្ថែមផង ប្រាក់ចំណូលជូនប្រជាជនផង រួមចំណែកថែរក្សាអត្តសញ្ញាណមូលដ្ឋានផង។ សហគមន៍កាន់តែចូលរួមកាន់តែស៊ីជម្រៅ ទើបសមត្ថភាពថែរក្សា និងអភិវឌ្ឍផលិតផលទេសចរណ៍ក៏កាន់តែមានចីរភាព។

មូលដ្ឋានមិនមានទិសដៅអភិវឌ្ឍ ឡាវួង តាមគំរូសាងសង់សំណង់ដែលមានដង់ស៊ីតេខ្ពស់នោះទេ តែផ្តល់អាទិភាពដល់​ផលិតផលបទពិសោធដែលមានទ្រង់ទ្រាយសមស្រប កាត់បន្ថយការប៉ះពាល់ដល់ទេសភាព។ ការវិនិយោគលើហេដ្ឋារចនា​សម្ព័ន្ធ សេវាកម្មត្រូវតែគិតគូរពីសមត្ថភាពទ្រទ្រង់របស់បរិស្ថាន ព្រមទាំងធានានូវផលប្រយោជន៍របស់សហគមន៍​ប្រជានិវេសន៍ទៀតផង។

ក៏ប៉ុន្តែ ដើម្បីប្រែក្លាយសក្តានុពលទៅជាផលិតផល និងបង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព មូលដ្ឋានចាំបាច់​ត្រូវ​បន្តបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ កសាងផលិតផលពិសេសដោយឡែក លើកកម្ពស់គុណភាពសេវាកម្ម និងពង្រីកតួនាទីរបស់​សហគមន៍។ ភ្ជាប់ជាមួយនោះគឺតម្រូវការអភិរក្សព្រៃឈើ ទេសភាព និងបរិស្ថាន ឆ្លងតាមរយៈនោះនឹងបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់ឲ្យ ឡាវួង អភិវឌ្ឍវិស័យទេសចរណ៍ឆ្ពោះទៅរកទិសដៅប្រកបដោយចីរភាព៕

អត្ថបទ៖ ក្វាងថាយ
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

ល្បាក់ទឹកធ្លាក់ លុងប៉ាង - គោលដៅទេសចរណ៍នៅរក្សាបានភាពដើមកណ្តាលព្រៃភ្នំខេត្ត ថៃង្វៀន

ល្បាក់ទឹកធ្លាក់ លុងប៉ាង - គោលដៅទេសចរណ៍នៅរក្សាបានភាពដើមកណ្តាលព្រៃភ្នំខេត្ត ថៃង្វៀន

ស្ថិតនៅឃុំ ផុងក្វាង (ខេត្ត ថៃង្វៀន) នៅលើកំណាត់ផ្លូវទើបតែតភ្ជាប់ទីក្រុង បាក់កាន (ចាស់) ជាមួយនឹងបឹង បាបេ ល្បាក់ទឹកធ្លាក់ លុងប៉ាង កំពុងក្លាយជាគោលដៅទេសចរណ៍បន្តិចម្តងៗ សម្រាប់ភ្ញៀវទេសចរទាំងឡាយចូលចិត្តរុករកស្វែងយល់សម្រស់ពីដើមនៃព្រៃភ្នំ វៀតបាក់។

រមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ឃុំ អូលាន់ ខេត្ត ដាក់ឡាក់

រមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ឃុំ អូលាន់ ខេត្ត ដាក់ឡាក់

នៅពេលទឹកជំនោរស្រកចុះ ពិភពផ្កាថ្មបុរាណពោរពេញដោយលក្ខណៈចម្រុះពណ៌លេចចេញនៅលើវាលថ្មប៉ប្រះទឹក ហនអៀន ឃុំ អូលាន់ (ខេត្ត ដាក់ឡាក់) តែម្តង បង្កើតបានជាទស្សនីយភាពដ៏កម្រមានពិសេសយ៉ាងខ្លាំង។ ត្រូវបានទទួលស្គាល់ជារមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ជាគោលដៅទេសចរណ៍មិនអាចចោលរំលងសម្រាប់អ្នកណាស្រឡាញ់ធម្មជាតិនៅរក្សាបានភាពដើម៕

លង់អារម្មណ៍នឹងស្រែកាំជណ្តើរនារដូវទឹកហូរចាក់ចុះមកនៅ មឿងឡា

លង់អារម្មណ៍នឹងស្រែកាំជណ្តើរនារដូវទឹកហូរចាក់ចុះមកនៅ មឿងឡា

បច្ចុប្បន្ន ឃុំ មឿងឡា ខេត្ត ស៊ឺនឡា មានផ្ទៃដីដាំដុះស្រូវប្រមាណ ៣៦០ ហិកតា។ ស្រែកាំជណ្តើរគឺជាទម្រង់វប្បកម្ម​មាន​លក្ខណៈពិសេសដាច់ដោយឡែករបស់បងប្អូនបណ្តាជនជាតិក្នុងភូមិសាស្រ្តឃុំ។

ហនកៅ - "គ្រាប់ត្បូងពណ៌បៃតង" កណ្តាលលម្ហសមុទ្រ

ហនកៅ - "គ្រាប់ត្បូងពណ៌បៃតង" កណ្តាលលម្ហសមុទ្រ

រមណីយដ្ឋាន ហនកៅ (ឬហៅថា គួឡាវគៅ) ស្ថិតក្នុងតំបន់សមុទ្រឃុំ លៀនហឿង ខេត្ត ឡឹមដុង កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយសារសម្រស់ដ៏បរិសុទ្ធ ប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបនិងដ៏វិសេសវិសាល។

បច្ចេកវិទ្យាឌីជីថលជំរុញទេសចរណ៍តំបន់ភ្នំស្ទុះផ្លោះទៅមុខ

បច្ចេកវិទ្យាឌីជីថលជំរុញទេសចរណ៍តំបន់ភ្នំស្ទុះផ្លោះទៅមុខ

បច្ចេកវិទ្យាឌីជីថលកំពុងរួមចំណែកពាំនាំរូបភាពគោលដៅទេសចរណ៍តំបន់ភ្នំរបស់ខេត្ត ភូ ថ សាយភាយយ៉ាងទូលំ​ទូលាយនៅលើប្រព័ន្ធអនឡាញ បង្កើតភាពទាក់ទាញចំពោះភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស។

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ស្ថិតនៅកម្ពស់មធ្យមប្រហែល ១.៦០០ ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ឃុំ ង៉ុកចៀន (ខេត្ត សឺនឡា) ត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាប់គ្នាជាបន្តបន្ទាប់ ឆ្លាស់គ្នាគឺស្រែកាំជណ្តើរ ជ្រោះល្បាក់ទឹកធ្លាក់ និងភូមិនិគម ដ៏ក្សេមក្សាន្តបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាលផង ដ៏សែនមនោរមផង។

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

រាប់រយឆ្នាំកន្លង វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ជាទីពឹងផ្អែកខាងមនោវិញ្ញាណផង ជាកន្លែងរក្សាទុកបេតិកភណ្ឌរបស់បងប្អូនជនជាតិ ខ្មែរ ផង។ ឥឡូវនេះ ពេលគំនួចទេសចរណ៍ប៉ះដល់ភូមិស្រុកនីមួយៗ លម្ហដ៏ពិសិដ្ឋនោះក៏ឆាប់ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​។

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

ឱ្យតែរដូវផ្កាហ័ថនមកដល់ ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន (ខេត្ត ស៊ើនឡា) ក៏ភ្លឺសន្ធៅក្នុងពណ៌សដ៏បរិសុទ្ធទៀត។ ជម្រាលភ្នំ ល្វែងផ្ទះទាំងឡាយរបស់បងប្អូនជនជាតិ ម៉ុង ហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយ "ព្រឹលស" មួយស្រទាប់ទន់ល្មើយ គួរជាទីមនោរម្យនៃសម្រស់ផ្កាហ័ថន៕

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

កំណត់ថាបរិវត្តកម្មឌីជីថលជា "ស្ពានតភ្ជាប់" គន្លឹះដើម្បីពាំនាំបេតិកភណ្ឌឱ្យមកកាន់សហគមន៍ ជាពិសេសគឺក្មេងៗ ជំនាន់ក្រោយខេត្ត ហាទិញ ប្រើបច្ចេកវិទ្យាទំនើបយ៉ាងសកម្មចូលក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃកេរដំណែលប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែលើកកម្រិតឋានៈនៃគោលដៅទាំងឡាយប៉ុននោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការសាយភាយក្តីស្រឡាញ់ប្រវត្តិសាស្ត្រ ពូនជ្រុំទឹកចិត្តស្នេហាជាតិនិងមោទកភាពប្រជាជាតិឱ្យក្មេងៗ ជំនាន់ក្រោយក្នុងយុគសម័យឌីជីថលទៀតផង។

ព្រះអាទិត្យអស្ដង្គតនៅលើត្រពាំង អូលាន់។

ព្រះអាទិត្យអស្តង្គតដ៏សែនមនោរមនៅលើត្រពាំង អូលាន់

ស្ថិតនៅខាងក្រោមច្រកភ្នំ ក្វានកាវ ហ៊ុមព័ទ្ធជុំវិញជាភ្នំ ដុងចៃ ភ្នំ នូយកឹម និងផ្នូកខ្សាច់ អានហាយ រមណីយដ្ឋានជាតិត្រពាំង អូលាន់ (ខេត្ត ដាក់ឡាក់) ល្បីឈ្មោះដោយមានសម្រស់នៅរក្សាបានភាពដើមគួរជាទីទាក់ទាញ។

និន្នាការទេសចរណ៍ឆ្លងកាត់ពិសោធន៍ឡើងរាជ្យបានបង្កលក្ខណ្ឌឱ្យសហគ្រាសរៀបចំធួរទេសចរណ៍ម្ចាស់ការកសាងធួរដំណើរទេសចរណ៍ខ្សែទេសចរណ៍ភ្ជាប់ជាមួយនឹងគោលដៅទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍។

នៅកន្លែងជើងមេឃមាតុភូមិរើបម្រះខ្លួនទទួលជោគវាសនាថ្មី

ក្នុងបរិយាកាសសោមនស្សរីករាយនៃអំឡុងថ្ងៃដើមនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ ខេត្ត កាម៉ៅ - តំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិកត់ត្រាស្លាកស្នាមដ៏មាំមួននៅលើផែនទីទេសចរណ៍លើផ្ទៃប្រទេសទាំងមូលដោយទិដ្ឋភាពថ្មីមួយ។

ព្រៃស្មាច់ ត្រាស៊ឺ គឺជាទីកន្លែងទស្សនាចរដ៏ជក់ចិត្តនិងដ៏វិសេសវិសាលបំផុតមួយនៃដែនដីខេត្ត អានយ៉ាង ដោយមានផ្ទៃក្រឡាឡើងដល់ ៨៥០ ហិកតា។

ព្រៃស្មាច់ ត្រាស៊ឺ - គោលដៅទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាល

ស្ថិតនៅកណ្តាលតំបន់ភ្នំ ថឹតសឺន ដ៏មហាសាលនៃខេត្ត អានយ៉ាងព្រៃស្មាច់ ត្រាស៊ឺ ឃុំ នូយកឹម ត្រូវបានប្រៀបប្រដូចជា "ទងសួតបៃតង" នៃតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។

ក្រុមទូកទាំងឡាយបង្កើនល្បឿនឆ្ពោះទៅគោលដៅ។

ការប្រណាំងទូក ងខ្នាតតូចដ៏ផុសផុលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

សម្របខ្លួនចូលក្នុងបរិយាកាសដ៏អ៊ូអររស់រវើកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃទី ១៤ ខែ មេសា នៅវត្ត សុរិយារាម (ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ) ប្រព្រឹត្តឡើងការប្រណាំងទូក ងខ្នាតតូច ឬ ទូកផ្កាចារ (បើកទូលាយ) ឆ្នាំ ២០២៦។

ភ្ញៀវទេសចរស្កេន QR កូដដើម្បីស្វែងរកព័ត៌មាននៅកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ខេត្តប្រាសាទ តឹនដុង (ខេត្ត ដុងថាប)។ រូបថត៖ ហ៊ឺវជី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទេសចរណ៍ខេត្ត ដុងថាប មានកំណើនខ្លាំងដោយសារការអនុវត្តបរិវត្តកម្មឌីជីថល

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ទេសចរណ៍ខេត្ត ដុងថាប កត់សម្គាល់ការកើនឡើងគួរឱ្យចាប់អារម្មណ៍ពេលទទួលភ្ញៀវទេសចរប្រហែល ៣,២ លានលើកនាក់ កើនឡើងជាង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

របរត្បាញសំពត់សង្កិមគឺជាមុខរបរប្រពៃណីមួយក្នុងចំណោមមុខរបរប្រពៃណីដិតដោយលក្ខណៈវប្បធម៌របស់អ្នកភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញ។

គោលដៅទេសចរណ៍សហគមន៍សម្បូរទៅដោយអត្តសញ្ញាណ

ដោយមានប្រព័ន្ធផ្ទះបុរាណរួមជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីយ៉ាងសម្បូរបែប ភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញកំពុងក្លាយជាគោលដៅទេសចរណ៍​សហគមន៍ដ៏ទាក់ទាញ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

ប្រជាជនរីករាយត្រេកអរពេល ‟រក” ត្រីបានច្រើន។ រូបថត៖ ឡេ ភឿកង៉ុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

លើកទំនប់ “រក” ត្រីជ្រោះ

ជាលើកដំបូង ឃុំតំបន់ភ្នំ ថាញ់បុង (ខេត្ត ក្វាងងាយ) បង្ហាញទំនៀមទម្លាប់លើកទំនប់ (ឬហៅថា ហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចទប់ទំនប់មួយ រាំងរំហូរជ្រោះដើម្បីចាប់ត្រីរបស់បងប្អូនជនជាតិ ក ទ្រង់ទ្រាយដ៏ធំដោយមិនធ្លាប់មាន។ នេះមិនត្រឹមតែជាសកម្មភាពពលកម្មតែមួយមុខប៉ុននោះទេ ថែមទាំងមានខ្លឹមសារមនោវិញ្ញាណយ៉ាងជ្រាលជ្រៅ មានឥទ្ធិពលធំធេងក្នុងការប្រជុំជីវភាពរបស់សហគមន៍ប្រជាជនមូលដ្ឋាន។

សិប្បការិនី Rofiah ធ្វើនំអាកោដុត ហាកោ។

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។ ផ្តើមពីវត្ថុធាតុដើមសាមញ្ញដូចជាម្សៅអង្ករ ម្សៅមី ទឹកខ្ទិះដូង ស្ករនិងផ្លែត្នោតទុំ បងប្អូនជនជាតិបានបង្កើតជាមុខអាហារប្រពៃណីដ៏ប៉ិនប្រសប់ល្អឯកបណ្តាលឱ្យភ្ញៀវទេសចរណ៍ជក់ចិត្តពេលមានឱកាសភ្លក្សរសជាតិ។

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ប្រលែងលេងសប្បាយលើដងផ្លូវនៅភូមិ ឡូឡូចាយ ភូមិនៅជើងបង្គោលទង់ជាតិ លុងគូ ឃុំ លុងគូ (ខេត្ត ត្វៀនក្វាង)។

សម្រស់របស់ អៀនទឺ គឺជាភាពអស្ចារ្យ ស្ងប់ស្ងាត់នៃព្រៃភ្នំវេញត្របាញ់បញ្ចូលគ្នាជាមួយនឹងលក្ខណៈបរមបុរាណសញ្ជប់សញ្ជឹងនៃប្រព័ន្ធវត្ត ចេតិយនិងឋានសមាធិ។

សម្រស់ប្រជុំកេរដំណែល អៀនទឺ - វិញងៀម - កូនសឺន កៀបបាក

ឱ្យតែពេលនិទាឃរដូវឈានមកដល់ម្តងៗ មនុស្សធ្វើធម្មយាត្រារាប់ម៉ឺននាក់ក៏ស្វះស្វែងមកកាន់ប្រជុំកេរដំណែល និងរមណីយដា្ឋន អៀនទឺ - វិញងៀម - កូនសឺន កៀបបាក ដើម្បីទស្សនា ឆ្លងកាត់បទពិសោធនិងរំលឹកនឹកដល់ និងដឹងគុណទេពារក្ស ត្រឹន រួមជាមួយនឹងជំនាន់បុព្វបុរសបានកសាងប្រទេសជាតិ។

ប្រជាជនឃុំ ប៉ា ក រំភើបរីករាយចូលរួមពិធីបុណ្យ ហ្គៅតាវ។ (រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម)

និទាឃរដូវនៅតាមភូមិ ម៉ុង ភូ ថ ប្រែសម្រស់ភ្លាម

លេខាគណៈកម្មាធិការបក្សឃុំ ប៉ា ក បញ្ជាក់ថា ទេសចរសហគមន៍ក៏ចូលរួមចំណែកក្នុងការស្ដាររបរប្រពៃណីជាច្រើនឱ្យរស់រានឡើងវិញដូចជាត្បាញធ្មៃ ប៉ាក់សង្កិម គូរក្រមួនឃ្មុំ - បណ្តាបុខរបរធ្លាប់ប្រឈមនឹងហានិភ័យសាបរលាប។

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

បន្ទាប់ពីអស់រដូវផ្កាម៉ាក់ខៃ នៅលើជម្រាលភ្នំនៃឃុំ ពុងលួង មូកាងចាយ ខេត្ត ឡាវកាយ ផ្កាផ្លាំរីកស្រុះគ្នា គ្របដណ្តប់លើជម្រាលភ្នំ បង្កើតទៅជាផ្ទាំងគំនូរស្រស់បំព្រងមួយ ហើយបរិសុទ្ធ។ ទីនេះបានក្លាយជា​គោលដៅ​ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា ថតរូបដើម្បីរក្សា​អនុស្សាវរីយ៍នៅ​តំបន់ភ្នំ។

ភ្ញៀវទេសចរជិះសេះកម្សាន្តទេសភាពនៅក្នុងឃុំ លុងគូ ខេត្ត ត្វៀនក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម ផ្សាយ។

ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក

នៅក្នុងបរិយាកាសរីករាយនៃប៉ុន្មានថ្ងៃដំបូងដើមឆ្នាំថ្មី ២០២៦ នៅពេលនិទាឃរដូវកំពុង​ឈានមកពាសពេញតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ នៅភូមិ ថែនប៉ា គណៈ​កម្មាធិការប្រជាជនឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) បានរៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ "ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ត្វៀនក្វាង" ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

ប៉ុន្មានថ្ងៃដើមឆ្នាំ តំបន់ភ្នំ មូកាងចាយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា និងថតរូប ជាច្រើន។

ពាំនាំ មូកាងចាយ ក្លាយជាគោលដៅទេសចរណ៍លេចធ្លោនៅ តីបាក់

កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាង​កុះករមកចូលរួម។

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

នាព្រឹកថ្ងៃទី១០ ខែមករា នៅកោះផ្កាម៉ាក់ខៃ ក្នុងភូមិ កែវ គណៈកម្មាធិការប្រជាជនឃុំ មឿងផាង ខេត្តដៀនបៀន បានរៀបចំបើកពិធីបុណ្យផ្កាម៉ាក់ខៃ មឿងផាង ឆ្នាំ ២០២៦ ក្រោមប្រធានបទ "មឿងផាងឈានចូលនិទាឃរដូវ - ផ្កាម៉ាក់ខៃបង្អួតសម្រស់"។ ជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែបជាបន្តបន្ទាប់ ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់អញ្ជើញចូលរួម និងទស្សនា។

គុហា ណាមស៊ើន គឺជានាមដ្ឋាននៅរក្សាបានភាពដើមជាមួយនឹងអាថ៌កំបាំងទាំងឡាយមិនទាន់បានស្រាវជ្រាវរាវរកទាក់ទាញភ្ញៀវទេសចរ។

សម្រស់នៅរក្សាបានភាពដើមនៃគុហា ណាមស៊ើន ស្រុកទេស មឿង

ស្ថិតនៅជ្រៅក្រោមម្លប់ព្រៃស្រោងភូមិ ទើន ឃុំ វ៉ឹនស៊ើន (ខេត្ត ភូ ថ) គុហា ណាមស៊ើន ត្រូវបានអ្នកវិទ្យាសាស្ត្រវាយតម្លៃមានអាយុកាលកកើតឡើងប្រហែល ២៥០ លានឆ្នាំ មានតម្លៃភូគព្ភសាស្ត្រដ៏វិសេសអស្ចារ្យ។

បរិយាកាសចម្រុះពណ៌នៅសិប្បកម្មតម្បាញសំពត់សង្កិម ​ម៉ូហាម៉ាច់ នៅ​ភូមិ ភុមស្វយ ឃុំ​ ចូវផុង ទីរួមខេត្ត ​តឹនចូវ (ខេត្ត ​អានយ៉ាង) ទាក់ទាញ​យុវមិត្តៗ ជនជាតិ ​ចាម មក​ទស្សនា ឆ្លងកាត់​បទពិសោធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

រក្សាភ្នក់ភ្លើងរបរ​ត្បាញ​សំពត់សង្កិមរបស់​ជនជាតិ​ ចាម ​ខេត្ត អានយ៉ាង

អែបខ្លួននៅកន្លែងពាមបីទន្លេនៅក្បាលប្រភពដីសណ្ដទន្លេ គឺវឡុង កន្លែងខ្សែទឹកត្រជាក់ស្រួលនៃទន្លេ ហូវ និងទន្លេ ចូវដុក ប្រជែងចាំងស្រមោលព្រះវិហារ ឥស្លាម ដ៏បុរមបុរាណវេញត្របាញ់បញ្ចូលជាមួយសំឡេងសូត្រធម៌ ក្វាន់យិន ដែលបន្លឺឡើងដូចជាចង្វាក់ របស់ភូមិជនជាតិ ចាម របរត្បាញសំពត់សង្កិមប្រពៃណីតាមសាសនា អ៊ីស្លាម នៅខេត្ត អានយ៉ាង បាននិងកំពុងត្រូវបានរស់ឡើងវិញយ៉ាងខ្លាំងក្លាដោយដៃទាំងគូរបស់នារីៗ ភូមិ ចាម នៅភូមិ ភុមស្វយ ឃុំ ចូវផុង ខេត្ត អានយ៉ាង។