អ្នកស្រី ស៊ុង អ៊ីមួ បក្ខជនជនជាតិ ម៉ុង ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឈានមុខគេនៅមូលដ្ឋានដោយមានគំរូ homestay អ៊ីមួ ឱ្យដឹងថា ចំពោះបងប្អូនជនជាតិ ម៉ុង ការផ្លាស់ប្តូរត្រូវតែចាប់ផ្តើមពីការតំណភ្ជាប់ ចែករំលែកបទពិសោធន៍ជាក់ស្តែងទាំងឡាយ។
យោងតាមលោក ឌិញ ហាយណាម លេខាគណៈកម្មាធិការបក្សឃុំ ទ្រុងស៊ើន ការផ្លាស់ប្តូរទាំងឡាយនៅតាមភូមិ ម៉ុង ផ្សារភ្ជាប់ជាមួយការរួមដំណើររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ អគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពត្រូវបានវិនិយោគព្រមៗ គ្នា គោលនយោបាយទាំងឡាយឧបត្ថម្ភដល់ផលិតកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ អភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិតត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
លាចាកចេញពីបណ្តាភូមិ ម៉ុង ពេលព្រះសុរិយាទឹមចង្កេះភ្នំ សំឡេងគែននៅតែបន្លឺឡើងក្បែរភ្នក់ភ្លើង លាយជាមួយនឹងសំឡេងទឹកជ្រោះច្រិចៗ កណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។ នៅក្នុងបរិយាកាសត្រជាក់តំបន់ភ្នំ ចំហាយកក់ក្តៅនៃនិទាឃរដូវសាយភាយពេញបណ្តាភូមិ ម៉ុង ភូ ថ ដោយមានជំនឿទៅលើអនាគតអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យថ្មី៕
អត្ថបទ៖ តា វ៉ាន់ត្វន
បញ្ចូលទិន្នន័យ៖ យ័ញលើយ