ចម្ងាយពីត្រើយប្រហែល ១៥ នាទីធ្វើដំណើរតាមទូកតែប៉ុននោះ កោះ ហនញ៉ាន បើកចេញ លំហអាកាសដ៏សែនសុខសាន្តមួយដាច់ស្រឡះនឹងចង្វាក់ជីវិតទីក្រុងដ៏ទ្រហឹងអឺងកង។ មើលពីខាងលើមក កោះលេចធ្លោឡើងដោយមានស្រទាប់ថ្មបាសាល់ពណ៌ខ្មៅ ថ្មបាយក្រៀម និងស្លាកស្នាមកម្អែភ្នំភ្លើងរាប់លានឆ្នាំត្រូវបានធម្មជាតិរៀបចំឡើងយ៉ាងប៉ិនប្រសប់។
មិនត្រឹមតែមានស្រទាប់ដីល្អឯកប៉ុននោះទេ ទីនេះថែមទាំងមានផ្ទៃទឹកថ្លាយង់មើលឃើញដល់បាត។ ភ្ញៀវទេសចរមកកាន់ទីនេះ បានលម្ហែអារម្មណ៍ អុំទូក SUP មុជទឹកមើលជួរផ្កាថ្ម ត្រីសមុទ្រ លុយទឹកចាប់ខ្យងតាមបណ្តោយវាលថ្ម។
នៅពេលអរុណរះ ទទួលកាំរស្មីព្រះអាទិត្យដំបូងក្នុងថ្ងៃក្នុងសូរសំឡេងរលកបោកបក់ស្រាលៗ នៅកណ្តាលមេឃាពសុធាដ៏ល្វឹងល្វើយគឺជាបទពិសោធមួយពិបាកបំភ្លេចបាន។ ពីកំពូល កោះ ភ្ញៀវទេសចរក៏អាចគន់មើលតំបន់ឆ្នេរសមុទ្រ បាឡាងអាន ទាំងមូល សើន និងកោះ លីសឺន នៅលឹមៗ ពីចម្ងាយ។
កម្លាំងទាក់ទាញនៃកោះ ហនញ៉ាន មិនត្រឹមតែមកពីទេសភាពធម្មជាតិប៉ុននោះទេ តែ ថែមទាំងផ្តើមចេញពីស្មារតីការពារបរិស្ថានរបស់ប្រជាជនទៀតផង។ ចាត់ទុកមហាសមុទ្រដូចជាផ្ទះសម្បែងរួម ប្រជាជនមូលដ្ឋានតែងតែប្រមូលសំរាមដោយខ្លួនឯង ការពារប្រព័ន្ធអេកូឡូស៊ីសារាយសមុទ្រ និងគោរពតាមមិននេសាទនៅក្នុងរដូវបន្តពូជយ៉ាងម៉ឹងម៉ាត់ ដើម្បីសមុទ្របានរស់ឡើងវិញ។
អាជ្ញាធរឃុំ ដុងស៊ើន ក៏កំពុងអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីផ្សារភ្ជាប់ជាមួយនឹងអភិរក្សធនធានធម្មជាតិផងដែរ។ គោលដៅរបស់មូលដ្ឋានគឺឆ្លៀតប្រើប្រាស់សេវាកម្ម សហគមន៍ និងកីឡាក្នុងទឹក ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនប្រជាជន៕
អត្ថបទ និងរូបថត៖ ឌិញហឿង
បញ្ចូលទិន្នន័យ៖ សិរីសួស្តី