តាំងពីព្រឹកព្រលឹម នៅពេលស្បៃរាត្រីទើបតែចេញផុតពីជម្រាលភ្នំ ស្រទាប់ពពកពណ៌សបានរសាត់យ៉ាងស្ងៀមស្ងាត់ឆ្លងជ្រលងភ្នំ។ មានពេលខ្លះ ពពកនឹងថ្កល់ដូចផ្ទៃទឹកនៅពេលខ្យល់បក់មក ស្រទាប់ពពកក៏ខ្ជោលរំជួលឆ្លងជម្រាលភ្នំដូចជារលកទឹកទៀត។ ខាងលើ កំពូលភ្នំទាំងឡាយខៀវស្រងាត់បានអណ្តែតឡើងដូចជាកោះទាំងឡាយនៅកណ្តាលមហាសមុទ្រ។
ខណៈពេលដ៏ស្រស់ស្អាតបំផុតជាធម្មតាមកដល់នៅពេលកាំរស្មីដំបូង ចែងចាំងឆ្លងស្បៃសន្សើម។ ពន្លឺស្រទន់គ្របដណ្ដប់លើសមុទ្រពពក ផ្លាស់ពីពណ៌ខៀវផ្ទៃមេឃពណ៌សដូចប្រាក់បន្តិចម្តងៗ ទៅជាលឿងរលោង។ បរិយាកាសព្រៃភ្នំនៅពេលនោះធំស្រឡះផង ស្ងប់ស្ងាត់ផង មានតែសំឡេងខ្យល់ សំឡេងបក្សី និងសំឡេងជំហានជើងរបស់ភ្ញៀវទេសចរទាំងឡាយ រង់ចាំអរុណោទ័យប៉ុននោះ។
ពពក តាសួ ដ៏អន្ទងចិត្តដោយសារសម្រស់តែងតែផ្លាស់ប្តូរ។ គ្រាន់តែក្នុងមួយស្របក់ សមុទ្រពពកកំពុងស្ងប់ស្ងាត់ក៏អាចនឹងខ្មួលខ្មាញ់ភ្លាម ស្រាប់តែរលាយទៅភ្លាមទុកឱ្យឃើញដំបូលផ្ទះ វាលស្រែ និងដងផ្លូវបត់បែនដូចអន្ទង់អាំងនៅខាងក្រោម។ ដោយសារតែភាពផុយស្រួយពិបាកស្មាននោះតែម្តងធ្វើឱ្យដំណើរប្រមាញ់ពពកក្លាយជាការឆ្លងកាត់ពិសោធដ៏មានចំណាប់អារម្មណ៍ជាច្រើន។
ចំណុចមួយក្នុងចំណោមចំណុចគន់មើលពពកដ៏ល្បីឈ្មោះបំផុតគឺឆ្អឹងខ្នងដាយណូស័រនៅភូមិ ហាងដុង។ ដងផ្លូវតូចលាតសន្ធឹងបណ្តោយតាមកំពូលភ្នំសងខាងជាជម្រាលចោតចុះជ្រៅខាងក្រោមច្រើនតែត្រូវបានគ្របដណ្ដប់ដោយពពកពណ៌ស។ មើលពីចម្ងាយ ជួរភ្នំ បត់បែនដូចអន្ទង់អាំងកណ្តាលសមុទ្រពពកដូចជាផ្ទាំងសំពត់ព្រែពណ៌បៃតងអូសបន្លាយដល់ជើងមេឃ។
កណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តីបាក់ (ភូមិភាគពាយ័ព្យ) តាសួ មិនត្រឹមតែជាទីដើម្បីគន់មើលពពកប៉ុននោះទេ ថែមទាំងជាកន្លែងដើម្បីមនុស្សម្នាចាកចេញឆ្ងាយពីចង្វាក់ជីវិតទ្រហឹងអឺងកងជាបណ្តោះអាសន្ន ស្វះស្វែងមកកាន់ធម្មជាតិ និងឆ្លងកាត់ពិសោធភាពក្សេមក្សាន្ត។ "ពពកប្រចាំតំបន់" ព្រោះហេតុដូច្នេះ មិនត្រឹមតែជាទេសភាពស្រស់ស្អាតប៉ុននោះទេ ថែមទាំងបានក្លាយជាលក្ខណៈពិសេសដោយឡែក អញ្ជើញស្វាគមន៍ភ្ញៀវទេសចរមកឆ្លងកាត់ពិសោធដែនដីតំបន់ភ្នំនៃខេត្ត សឺនឡា៕
អត្ថបទនិងរូបថត៖ លេភូ
បញ្ចូលទិន្នន័យ៖ អៀងថាន់