កោះ ហនកៅ ស្ថិតក្នុងតំបន់អភិរក្សសមុទ្រ ហនកៅ ចម្ងាយពីដីគោកប្រហែល ១០ គីឡូ ម៉ែត្រ។ កោះត្រូវបានហ៊ុមព័ទ្ធដោយផ្ទៃទឹកសមុទ្រខៀវស្រងាត់នៅពេលទឹកជំនោរនាចចុះទុកឱ្យឃើញវាលផ្កាថ្ម សំបកខ្យង សំបកគ្រែងដ៏ស្រស់ស្អាតអស្ចារ្យ។
ចំណុចពិសេសនៃ ហនកៅ គឺរាប់ម៉ឺនផែនថ្មពីដើមដោយមានរូបសណ្ឋានជាច្រើន ទំហំផ្សេងៗ គ្នា បង្កើតជារូងភ្នំគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ពណ៌សម្បុរផ្ទាំងសិលាទាំងឡាយផ្លាស់ប្តូរទៅតាមពន្លឺក្នុងថ្ងៃ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍។
ហនកៅ ក៏ត្រូវបានប្រដូចជា "ឋានសួគ៌បៃតង" ដោយមានកន្លែងទស្សនាលេចធ្លោជាច្រើន ដូចជាឆ្នេរ បាយទៀន រូងភ្នំអៀន រូងភ្នំ បាហន អណ្តូងទឹក យ៉ាឡុង ទីសក្ការៈ ណាមហាយ ឬក៏បណ្តាវាលផ្កាថ្មពីដើម។
ហនកៅ គឺជាតំបន់អភិរក្សសមុទ្រដ៏សំខាន់មួយក្នុងចំណោមតំបន់អភិរក្សសមុទ្រទាំង ១៦ របស់ប្រទេស វៀតណាម និងជាតំបន់អភិរក្សមួយក្នុងចំណោមតំបន់ទាំង ៣ មានល្មិចឡើងពង។ តំបន់អភិរក្សសមុទ្រ ហនកៅ ទាំងមូលគ្របដណ្តប់លើផ្ទៃដីប្រហែល ១២.៥០០ ហិកតា រួមទាំងតំបន់ស្នូល តំបន់ទ្រនាប់ ខ្សែក្រវាត់ការពារ និងតំបន់ស្តារជីវបរិស្ថានឡើងវិញ។
អំឡុងពេលចាប់ពីខែ មេសា ដល់ខែ សីហា គឺជាពេលវេលាសមស្របបំផុតដើម្បីទៅទស្សនា ហនកៅ។ ភ្ញៀវទេសចរ លេ ធីស៊ន់ម៉ាយ មកពីខេត្ត តីនិញ ឲ្យដឹងថា "ពិតជាហួសពីការស្រមើស្រមៃមែន ពីព្រោះកោះស្រស់ស្អាតណាស់ និងរក្សាបានភាពដើម ទឹកសមុទ្រក៏ខៀវថ្លាឈ្វេងអាចមុជទឹកស្រេចតែចិត្តដើម្បីមើលផ្កាថ្ម។ ខ្ញុំនឹងត្រលប់មកទីនេះច្រើនដងទៀត"៕
អត្ថបទនិងរូបថត៖ ង្វៀនថាញ់
បញ្ចូលទិន្នន័យ៖ ចន្ថា