មិនដូចគោលដៅទេសចរណ៍ដទៃជាច្រើនទៀត ទទួលបានការវិនិយោគអំពីហេដ្ឋារចនាសម្ព័ន្ធនោះទេ លុងប៉ាង នៅតែរក្សាបាន លក្ខណៈពីដើមស្ទើរតែទាំងស្រុង។ អាស្រ័យដោយភាពសាមញ្ញ ក្សេមក្សាន្តនោះតែម្តង បង្កើតជាកម្លាំងទំនាញដោយឡែក ពិសេសគឺចំពោះភ្ញៀវទេសចរវ័យក្មេងៗ កំពុងស្វែងរកបណ្តាដំណើរឆ្លងកាត់ពិសោធនៅខាងក្រៅ ផ្សារភ្ជាប់ជាមួយធម្មជាតិនិងវប្បធម៌អន្តោគ្រាម។
ដើម្បីទៅដល់ល្បាក់ទឹកធ្លាក់ ភ្ញៀវទេសចរត្រូវធ្វើដំណើរឆ្លងបណ្តា កំណាត់ផ្លូវកូនភ្នំបត់បែន ទោះបីជាមិនវែងពេកទេ ប៉ុន្តែនាំមកនូវអារម្មណ៍ឆ្លងកាត់ពិសោធដ៏សមល្មម។ សងខាងផ្លូវគឺជាគម្របមែកឈើខៀវអន្លង គុម្ពពក ព្រៃការពារនិងរុក្ខជាតិក្នុងស្រុកជាច្រើនប្រភេទ។ ចំណុចលេចធ្លោនៃដំណើរឆ្លងកាត់ពិសោធគឺភ្នំតែ សានត្វៀត ទាំងឡាយដ៏ចំណាស់ ដើមធំៗ ស្លែកាន់ជុំជិត ដុះខ្ពស់ត្រដែតកណ្តាលព្រៃភ្នំ។
ក្រោយពីសសៀរតាមផ្លូវលំប្រហែលមួយម៉ោង ល្បាក់ទឹកធ្លាក់ លុងប៉ាង លេចចេញកណ្តាលពណ៌បៃតងដ៏ធំល្វឹងល្វើយ។ រំហូរទឹកសស្គុសចាក់ពីជញ្ជាំងថ្មកម្ពស់ជាង ៣០ ម៉ែត្រចុះបាតជ្រោះ បង្កើតបានជាទស្សនីយភាពដ៏មហាសាលផង ក្សេមក្សាន្តផង។
ទឹកជ្រោះហូរខួបប្រាំងខួបវស្សា សមស្របដើម្បីភ្ញៀវទេសចរសម្រាកដំណើរ បោះតង់ ភ្ងូតទឹកជ្រោះនិងរីករាយជាមួយបរិយាកាសត្រជាក់ស្រួលក្រោយពីធ្វើដំណើរឆ្លងកាត់ពិសោធរុករកស្វែងយល់។
មិនត្រឹមតែមានទេសភាពប៉ុននោះទេ លុងប៉ាង ថែមទាំងទាក់ទាញដោយសារតែការឆ្លងកាត់ពិសោធទាំងឡាយផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រជាជនមូលដ្ឋានទៀតផង។ ភ្ញៀវទេសចរអាចចូលរួមចាប់ត្រីជ្រោះ ជីកទំពាំងព្រៃ ស្វែងយល់អំពីភោគផលពិសេសដោយឡែករបស់តំបន់ភ្នំឬភ្លក្សរសជាតិពេលអាហារសាមញ្ញក្នុងដំណើរឆ្លងកាត់ពិសោធ។
នៅរក្សាបានភាពដើមនិងពេញដោយភាពទាក់ទាញ លុងប៉ាង មាន សក្តានុពលជាច្រើនដើម្បីក្លាយជាផលិតផលទេសចរណ៍ពិសេសដោយឡែករបស់ខេត្ត ថៃង្វៀន៕
អត្ថបទនិងរូបថត៖ ឡេភូ
ប្រែសម្រួល៖ យ័ញលើយ