ប្អូន ង្វៀន ប៊ិចធុយ (អាយុ ១៥ ឆ្នាំ រស់នៅឃុំ ទាន់លឺវ ខេត្ត ហាទិញ) ចែករំលែកក្រោយពីធ្វើដំណើរទស្សនា៖ “ពេលឆ្លងកាត់ពិសោធន៍ស្កេនកូដ QR មើលបណ្តាវីដេអូឯកសារ ហើយជាពិសេសគឺលម្ហការពិតនិម្មិត ប្អូនមានអារម្មណ៍ថាដូចជាខ្លួនបានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងឡាយដោយផ្ទាល់នឹងភ្នែក។ វិធីសាស្រ្តអភិក្រមនេះជួយប្អូនយល់ច្បាស់ថែមទៀតអំពីការលះបង់របស់ជំនាន់បុព្វបុរស នាំមកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅនិងរស់រវើកយ៉ាងច្រើនថែមទៀតបើធៀបនឹងការគ្រាន់តែស្តាប់ឮនិយាយតាមរយៈសៀវភៅនោះទេ”។
កេរដំណែល ង៉ាបា ដុងឡុក និងមណ្ឌលរំឭកវិញ្ញាណក្ខន្ធ លី ទឺត្រុង បញ្ជាក់ថា បរិវត្តកម្មឌីជីថលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរវិធីសាស្រ្តគ្រប់គ្រងរដ្ឋបាលមួយមុខប៉ុននោះទេ តែនោះគឺជាដំណោះស្រាយគន្លឹះដើម្បីអភិរក្សតម្លៃប្រវត្តិសាស្ត្រទាំងឡាយរយៈពេលយូរអង្វែងទៀតផង។ នៅពេលដែលទិន្នន័យត្រូវបានឌីជីថលភាវូបនីយកម្ម ការឆែកមើលនិងឧទ្ទេសនាមនឹងសម្រេចបាននូវភាពត្រឹមត្រូវខ្ពស់ ហើយមានជម្រៅថែមទៀត។ នេះគឺជាមធ្យោបាយខ្លីបំផុតដើម្បីពាំនាំកេរដំណែលឱ្យកាន់តែខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត។
អាចសម្លឹងឃើញថា បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រលើភូមិសាស្ត្រខេត្ត ហាទិញ បាននិងកំពុងនាំមកនូវប្រសិទ្ធភាពពីរដើរទន្ទឹមគ្នា៖ លើកកម្ពស់សុពលភាពគ្រប់គ្រង អភិរក្សវត្ថុតាងទាំងឡាយដ៏មានតម្លៃប្រកបដោយចីរភាពផង បង្កើតកម្លាំងទំនាញចំពោះភ្ញៀវទេសចរផង ជាពិសេសគឺក្មេងៗ ជំនាន់ក្រោយ។ នេះគឺជាជំហានដើរដ៏ត្រឹមត្រូវដើម្បីបណ្តាតម្លៃស្មារតីអតីតកាលមិនអាចកាត់ថ្លៃបានជានិច្ចកាលរួមដំណើរនិងជំនួយបន្ថែមកម្លាំងជំរុញឱ្យក្មេងជំនាន់ក្រោយនៅក្នុងយុគសម័យឌីជីថលភាវូបនីយកម្ម៕
អត្ថបទនិងរូបថត៖ ហ្វាងង៉ា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ