បកក្រោយវិញ

មហាសាមគ្គីជនជាតិ - សាសនា - អត្ថបទទី ១៖

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

អត្ថបទទី ១៖ ការផ្សារភ្ជាប់ដើម្បីការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ
បច្ចុប្បន្ន ទីក្រុង ហូ ជីមិញ មានបងប្អូនជនជាតិចំនួន ៥៣ ដោយមានប្រជាជនជាង ៥៩០.០០០ នាក់ ស្មើនឹងប្រហែល ៤,៣៥% នៃចំនួនប្រជាជន រស់នៅពាសពេញភូមិសាស្រ្ត។ ក្នុងបរិការណ៍ថ្មី ការងារកិច្ចការជនជាតិរបស់ទីក្រុងត្រូវបានអនុវត្តតាមទិសដៅ​បត់បែន ច្បាមជាប់តថភាពជាក់ស្តែង ដោយផ្តោតលើការលើកកម្ពស់ជីវភាពខាងសម្ភារៈ ស្មារតីជូនបងប្អូនបណ្តាជនជាតិ ទន្ទឹមនោះលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

dantoctongiao2507202615.jpg
សិប្បករ លឿង ត្រៀវមិញ (សង្កាត់ ជើលើន ទីក្រុង ហូ ជីមិញ) គឺជាជំនាន់ទី ៣ សរសេរអក្សរផ្ចង់ ចិន ទុយលៀងនិទាឃរដូវ ហាងមានវត្តមាននៅតំបន់ ជើលើន បានជាង ៦៦ ឆ្នាំមកហើយ។

តម្លៃវប្បធម៌ជនជាតិពិសេសដោយឡែក
ការអភិរក្សអត្តសញ្ញាណវប្បធម៌របស់បណ្តាសហគមន៍ជនជាតិ សាសនាមិនត្រឹមតែរួមចំណែកធ្វើឱ្យជីវភាពស្មារតីកាន់តែ​សម្បូរបែបប៉ុននោះទេ ថែមទាំងបង្កើតប្រភពកម្លាំងផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព​របស់ទីក្រុងផងដែរ។

នៅសង្កាត់ ជើលើន - ភូមិសាស្រ្តមានបងប្អូនជនជាតិភាគតិចជិត ២៥.០០០ រស់នៅ រួមជាមួយនឹងចំនួន ៣៨ គ្រឹះស្ថានជំនឿ សាសនា​និងប្រព័ន្ធសាលសមាគមជនជាតិ ចិន ចំនួន ១១ បន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌​របស់​សហគមន៍។

dantoctongiao250720261.jpg
ចំពោះសហគមន៍ជនជាតិ ចិន សាលសមាគមមិនត្រឹមតែជាកន្លែងប្រជុំជីវភាពជំនឿប៉ុននោះទេ ថែមទាំងជាកន្លែងថែរក្សាតម្លៃវប្បធម៌ប្រពៃណីទាំងឡាយ ភ្ជាប់សហគមន៍អស់ពីមួយជំនាន់ទៅមួយជំនាន់ទៀតផងដែរ។

យោងតាមលោក យឿង រ៉ាច់សាញ់ ជនជាតិ ចិន រស់នៅក្នុងសង្កាត់ ជើលើន បានឲ្យដឹងថា សាលសមាគមជនជាតិ ចិន នៅ ជើលើន មិនត្រឹមតែជាកន្លែងប្រតិបត្តិជំនឿប៉ុននោះទេ ថែមទាំងជាលំហភ្ជាប់សហគមន៍ រក្សាទុកការចងចាំប្រវត្តិសាស្ត្រនិងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង។ ក្រៅពីនោះ ជីវភាពវប្បធម៌នៅ ជើលើន ផុលផុសយ៉ាងខ្លាំង ដោយមាន​ពិធីបុណ្យប្រពៃណី និងសកម្មភាពសិល្បៈប្រជាប្រិយជាច្រើន។ ព្រឹត្តិការណ៍នានាដូចជា បុណ្យហែអ្នកតា ឬពិធីបុណ្យជំនឿ​ផ្សេងទៀតមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រជុំជីវភាពវប្បធម៌ ស្មារតីរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងក្លាយជា​ចំណុចទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសទៀតផង។

dantoctongiao250720268.jpg
យុវនារីជនជាតិ ចិន នៅតំបន់ ជើលើន ក្នុងសម្លៀកបំពាក់ប្រពៃណីដង្ហែអំណរ "បុណ្យហែអ្នកតា"។

ចំពោះសហគមន៍ជនជាតិ ចាម ឥស្លាម ការថែរក្សាអត្តសញ្ញាណត្រូវបានអនុវត្តឆ្លងតាមរយៈសកម្មភាពសាសនា អប់រំនិងប្រជុំ​ជីវភាពសហគមន៍។ ព្រះវិហារព្រះមិនត្រឹមតែជាកន្លែងប្រតិបត្តិពិធីកិច្ចប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ ជាកន្លែងផ្សព្វផ្សាយ​គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ព្រមទាំងជាកន្លែងបង្រៀនអក្សរ ចាម គម្ពីរ គួរអាន (Qur'an) និងធម្មវិន័យឥស្លាមដល់ក្មេងជំនាន់ក្រោយផងដែរ។

dantoctongiao2507202616.jpg
មាមីងបងប្អូនជនជាតិ ចាម ឥស្លាម ទស្សនា គន់មើលរូបភាពទាំងឡាយដែលដាក់តាំងបង្ហាញនៅលម្ហវប្បធម៌ ហូ ជីមិញ សម្ពោធឆ្លងក្នុងឱកាសខួបលើកទី ៥០ ដែលទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំ ហូ នៅព្រះវិហារ Masjid Al Jamia’ (សង្កាត់ ជើលើន)។

លោក M. Mohamed Amine ប្រធានការិល័យនៃគណៈតំណាងសហគមន៍ឥស្លាមទីក្រុង ហូ ជីមិញ និងជាប្រធាន​គណៈកម្មការព្រះវិហារ Masjid Al Jamia’ (សង្កាត់ ជើលើន) បានឱ្យដឹងថាសហគមន៍ឥស្លាមទីក្រុងនាបច្ចុប្បន្នមាន​សាសនិកជាង ៩.០០០ នាក់ប្រតិបត្តិនៅតាម ១២ ព្រះវិហារ។ លោក M. Mohamed Amine ការិយាល័យគណៈតំណាងសហគមន៍ឥស្លាមទីក្រុង ហូ ជីមិញ ប្រធានគណៈកម្មការព្រះវិហារ Masjid Al Jamia' (សង្កាត់ ជើលើន) ៥ វិហារតូចរួមជាមួយនឹងចំណុចបដិបត្តិសាសនាជាច្រើនទៀត។

dantoctongiao250720262.jpg
ជាច្រើនឆ្នាំមកនេះ មាមីងបងប្អូនជនជាតិ ចាម ឥស្លាមនៅទីក្រុង ហូ ជីមិញ នៅតែរក្សាការចែករំលែកបង្ហាត់បង្រៀនភាសា ចាម ជាប្រចាំឱ្យក្មេងៗ ជំនាន់ក្រោយ។

យោងតាមលោក Mohamed Amine ទោះបីជាលក្ខខណ្ឌសេដ្ឋកិច្ចរបស់គ្រួសារជនជាតិ ចាម ឥស្លាម ជាច្រើននៅជួបការ​លំបាកលំបិនក៏ដោយ ក៏សហគមន៍នៅតែប្រឹងប្រែងថែរក្សាភាសានិយាយ អក្សរសរសេរ សម្លៀកបំពាក់ ម្ហូប​អាហារនិងតម្លៃវប្បធម៌ប្រពៃណីជាប្រចាំ។ ថ្នាក់រៀនអក្សរ ចាម ធម្មវិន័យ និងបំណិនរស់នៅសម្រាប់កុមារត្រូវបានរក្សាជា​ទៀងទាត់ជាប្រចាំ ជួយឱ្យក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីប្រភពដើម បង្កើតរបៀបរបបរស់នៅវិជ្ជមាន លើក​កម្ពស់ស្មារតីយល់ដឹងគោរពច្បាប់ និង​ជៀសឆ្ងាយពីអំពើអបាយសង្គម។

“ការថែរក្សាអត្តសញ្ញាណមិនត្រឹមតែដើម្បីថែរក្សាផ្សព្វផ្សាយឱ្យកូនចៅ​ប៉ុននោះទេ ថែមទាំងជួយឱ្យសហគមន៍ផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាមួយនឹងសង្គម ចូលរួមក្នុងការអភិវឌ្ឍរួម​របស់ទីក្រុងជាមួយគ្នាទៀតផង“។ លោក Mohamed Amine ចែករំលែកដូច្នេះ។

dantoctongiao2507202611.jpg
លោក M. Mohamed Amine ប្រធានការិយាល័យគណៈតំណាងសហគមន៍ឥស្លាមទីក្រុង ហូ ជីមិញ និងជាប្រធាន​គណៈកម្មការព្រះវិហារ Masjid Al Jamia’ (សង្កាត់ ជើលើន) ឧទ្ទេសនាមរូបភាព អ៊ំ ហូ ជាមួយនឹងបងប្អូនជនជាតិនៅក្នុងលម្ហវប្បធម៌ ហូ ជីមិញ សម្ពោធឆ្លងក្នុងឱកាសខួបលើកទី ៥០ ឆ្នាំទីក្រុងត្រូវបានប្រសិទ្ធនាមលោក អ៊ំ ហូ នៅវិហារ Masjid Al Jamia’ (សង្កាត់ ជើលើន)។

ខណៈពេលនោះ បងប្អូនជនជាតិ ខ្មែរ នៅតែរក្សាតម្លៃវប្បធម៌ដ៏វិសេសវិសាលជាច្រើនឆ្លងតាមរយៈពិធីបុណ្យប្រពៃណីជាប្រចាំ។ ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ ព្រះចៅអធិការវត្ត សិរីសុវណ្ណវង្សា (ឃុំ ភូយ៉ាវ ទីក្រុង ហូ ជីមិញ) មានថេរដីកាថា វត្តតែងតែខិតខំស្ដារពិធីកិច្ចប្រពៃណីនានាឡើងវិញឱ្យបានពេញលេញដូចជា ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យអកអំបុក និងពិធីបុណ្យកឋិនទាន។

dantoctongiao250720269.jpg
ព្រះតេជព្រះគុណ ចូវ ហ្វាយថាយ ព្រះចៅអធិការវត្ត សិរីសុវណ្ណវង្សា ឃុំ ភូយ៉ាវ ទីក្រុង ហូ ជីមិញ ប្រគល់អំណោយដល់ក្រុមគ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ ខ្មែរ។

ដើម្បីឱ្យស្របទៅនឹងចង្វាក់ជីវភាពរស់នៅនាសម័យទំនើប វត្តរៀបចំមានភាពបត់បែនរាល់ពិធីបុណ្យធំៗ នៅចុងសប្តាហ៍ បង្កើតល័ក្ខខ័ណ្ឌសម្រាប់បងប្អូនជនជាតិ ជាពិសេសគឺកម្មករធ្វើការនៅតាមតំបន់ឧស្សាហកម្ម អាចមកចូលរួមបានយ៉ាងគ្រប់គ្រាន់។ នេះក៏ជាវិធីសាស្រ្តរួមចំណែករក្សាជីវភាពស្មារតី កាត់បន្ថយការសាបរលាបអត្តសញ្ញាណវប្បធម៌ក្នុង​សហគមន៍ជនជាតិ ខ្មែរ ដែលរស់នៅឆ្ងាយពីស្រុកកំណើត។

បន្ទាប់នោះ វត្តថែមទាំងបើកថ្នាក់បង្ហាត់បង្រៀនអក្សរ ខ្មែរ ឥតគិតជាប្រចាំនាឱកាសវិស្សមកាលនិងនៅពេលយប់សម្រាប់កូនក្មួយបងប្អូនជនជាតិ ព្រមទាំងសហការជាមួយនឹងសិប្បករសិប្បការិនីអភិរក្សវង់ភ្លេងពិណពាទ្យ ចង្វាក់រាំវង់ រាំ សារ៉ាវ៉ាន់ ឆ្លងតាមរយៈនោះសាយភាយតម្លៃវប្បធម៌ប្រពៃណីនិងសីលធម៌តាមគន្លងព្រះពុទ្ធសាសនាដល់ក្មេងៗ ជំនាន់ក្រោយ។

dantoctongiao250720266.jpg
មាមីងបងប្អូនជនជាតិ ខ្មែរ នៅឃុំ ភូយ៉ាវ ទីក្រុង ហូ ជីមិញ តែងតែថែរក្សាទំនៀមទម្លាប់ ពិធីកិច្ចបុរមបុរាណក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

ការពង្រីកកម្លាំងធ្លុងមហាសាមគ្គីដ៏ខ្លាំងក្លា
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ រួមជាមួយនឹងការអនុវត្តកិច្ចការជនជាតិប្រកបដោយប្រសិទ្ធភាព ស្ថានការណ៍ជំនឿ សាសនានៅក្នុងភូមិសាស្រ្តក្នុងឆមាសទី ១ ឆ្នាំ ២០២៦ បន្តស្ថិរភាព។

ក្រោយពីរួមបញ្ចូលគ្នា បច្ចុប្បន្នទីក្រុង ហូ ជីមិញ មានចំនួន ១៣ សាសនាជាមួយចំនួន ៣៣ អង្គការសមាគមសាសនាដែលបានរដ្ឋទទួលស្គាល់ ឬផ្តល់វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីធ្វើសកម្មភាពសាសនា មានជិត ៣.០០០ គ្រឹះស្ថានសាសនា សមណសក្តិប្រហែល ១០.០០០ អ្នកមុខអ្នកការចំនួន ៥.០០០ សាសនិកជាង ៤ លាននិងបព្វជិតជនជីជិត ៣០.០០០។

dantoctongiao2507202617.jpg
ព្រះសង្ឃប្រារព្ធពិធីស្វាគមន៍ទទួលទេវតាសាទរអំណរបុណ្យចូលឆ្នាំប្រពៃណីចូលឆ្នាំថ្មី ២០២៦ នៅវត្ត ចន្ទរង្សី សង្កាត់ ស៊ន់ហ្វា ទីក្រុង ហូ ជីមិញ។

ទីក្រុងក៏មានគ្រឹះស្ថានជំនឿចំនួន ១.៦៩២ រួមមានសាលាចំនួន ៤៥៨ ប្រាសាទចំនួន ១០២ ទីសក្ការបូជាចំនួន ៦១៥ និងគ្រឹះស្ថានចំណុះប្រភេទផ្សេងៗ ទៀតចំនួន ៥១៧។

សកម្មភាពជំនឿ សាសនាត្រូវបានចាត់តាំងឡើងជាធម្មតា ស្របតាមខ្លឹមសារបានចុះបញ្ជី ធានាតាមការកំណត់របស់ច្បាប់និងតម្រូវការអំពីសន្តិសុខ សណ្តាប់ធ្នាប់។ ភាគច្រើនសមណសក្តិ អ្នកមុខអ្នកការ សាសនិកគោរពគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋយ៉ាងល្អ ចូលរួមយ៉ាងសកម្មរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ កិច្ចការចលនានិងសកម្មភាពសប្បុរសធម៌ស្ម័គ្រចិត្តនៅមូលដ្ឋាន។

dantoctongiao2507202610.jpg
បងស្រី ថាច់ ធីចិន្តា ជនជាតិ ខ្មែរ មកពីខេត្ត តីនិញ សោមនស្សរីករាយនៅពេលបានចូលរួមទទួលស្វាគមន៍ឆ្នាំថ្មីនៅវត្ត ចន្ទរង្សី សង្កាត់ ស៊ន់ហ្វា ទីក្រុង ហូ ជីមិញ។

យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ រហូតមកទល់ពេលនេះស្ថានការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតាមក្នុងភូមិសាស្រ្តមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ក៏ដូចជានៅតាមគ្រឺះស្ថានជំនឿ សាសនាបន្តបានរក្សាខ្ជាប់ខ្ជួន មិនទុកឱ្យកើតឡើងហេតុការណ៍ស្មុគស្មាញថ្មីពាក់ព័ន្ធដល់ជនជាតិ សាសនា។

dantoctongiao2507202612.jpg
មាមីងបងប្អូនជនជាតិ ខ្មែរ កំពុងរស់នៅ និងធ្វើការក្នុងទីក្រុង ហូ ជីមិញ ទៅវត្តអារាមដើម្បីធ្វើសក្ការបូជាព្រះពុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦។

នាពេលខាងមុខ មន្ទីរនឹងបន្តសហការជាមួយមន្ទីរ ផ្នែក និងមូលដ្ឋានអនុវត្តគោលនយោបាយជនជាតិ គោលនយោបាយសុខុមាលភាពសង្គម ឧបត្ថម្ភផ្នែកអប់រំ គិតគូរអ្នកមានប្រជាប្រិយភាព និងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិប្រកប​ដោយប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់គុណភាពការរស់នៅរបស់បងប្អូនជនជាតិ លើកស្ទួយកម្លាំងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលដ៏ខ្លាំងក្លានិងធានាថាប្រជាជនបានទទួលផលផ្លែផ្លាអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ ទាំងអស់៕

អត្ថបទទី ២៖ សាយភាយតម្លៃលក្ខណៈមនុស្សសាស្រ្ត

អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ អៀងថាន់

កាសែត ព័ត៌មាន និងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។