យិនស៊ិន ង៉ុកលិញ - "ដំណាំរួចផុតក្រីក្រ" របស់ជនជាតិ សេដាំង

បង អាលិញ នៅភូមិ ពូតា ឃុំ មាំងរៃ ស្រុក ទូមើរ៉ុង ម្ចាស់ការបុលទុនធនាគារគោលនយោបាយសង្គមដើម្បីដាំយិនស៊ិន ង៉ុកលិញ
បង អាលិញ នៅភូមិ ពូតា ឃុំ មាំងរៃ ស្រុក ទូមើរ៉ុង ម្ចាស់ការបុលទុនធនាគារគោលនយោបាយសង្គមដើម្បីដាំយិនស៊ិន ង៉ុកលិញ

អំឡុងឆ្នាំកន្លងទៅជនជាតិ សេដាំង នៅកំពូលភ្នំ ង៉ុកលិញ បានរួមដៃជាមួយអាជ្ញាធរមូលដ្ឋានអភិរក្ស អភិវឌ្ឍដើមយិនស៊ិន ង៉ុកលិញ ស្របពេលនោះដែរកំណត់ថានេះជារុក្ខជាតិជួយរួចផុតក្រីក្រ ឈោងឈានឡើងធ្វើមានជាធម្មានុរូបនៅលើស្រុកកំណើតខ្លួនតែម្តង។

ទូមើរ៉ុង ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្ត កនទុម។ ស្រុកទាំងមូលមានមនុស្សជិត ៣០.០០០ នាក់ ក្នុងនោះជនជាតិ សេដាំង មានជាង ៩៦% នៃចំនួនប្រជាជន។ អំឡុងឆ្នាំកន្លងទៅ ជនជាតិ សេដាំង នៅទីនេះបានឆ្លៀតប្រើប្រាស់លក្ខណៈដីធ្លី អាកាសធាតុ បរិស្ថាន ដើម្បីដាំរុក្ខោសថក្នុងនោះមានយិនស៊ិន ង៉ុកលិញ "កេតនភណ្ឌជាតិ" វៀតណាម ជាអាទិភាពចម្បង។

sam-ngoc-linh-02.jpg
បង អាលិញ នៅភូមិ ពូតា ឃុំ មាំងរៃ ស្រុក ទូមើរ៉ុង ម្ចាស់ការបុលទុនធនាគារគោលនយោបាយសង្គមដើម្បីដាំយិនស៊ិន ង៉ុកលិញ

ឈានចូលដល់រដូវកាលដាំដុះឆ្នាំ ២០២៥ យោងតាមស្ថិតិនៃផ្នែកសមត្ថកិច្ចស្រុក ទូមើរ៉ុង ជនជាតិ សេដាំង បានរៀបចំប្រភពពូជយ៉ាងសកម្មដើម្បីដាំយិនស៊ិនថ្មីលើផ្ទៃដីជាង ៥០ ហិកតា។ នេះជាប្រភពកូនឈើពូជដែលប្រជាជនម្ចាស់ការប្រមូលគ្រាប់ពីចម្ការដើម្បីបណ្តុះកូនឈើថ្មី។

sam-ngoc-linh-01.jpg
យិនស៊ិន ង៉ុកលិញ ត្រូវបានចាត់ទុកជារុក្ខោសថដ៏មានតម្លៃ ប្រភេទរុក្ខជាតិជួយជនជាតិ សេដាំង រួចផុតក្រីក្រ ឈោងឈានឡើងក្លាយជាអ្នក​មានកំពុងដាំនៅតាមថ្នាលបណ្តុះនៅខេត្ត កនទុម

ទន្ទឹមនឹងនោះ ប្រជាជនក៏ម្ចាស់ការបុលប្រាក់ប្រហែល ១០០ ពាន់លានដុងពីធនាគារគោលនយោបាយសង្គមដើម្បីដាំយិនស៊ិនទៀតផង។ នេះជាសញ្ញាគួរអោយត្រេកអរបង្ហាញការដែលជនជាតិ សេដាំង បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ លែងទន្ទឹងរង់ចាំ ពឹងផ្អែកហួសហេតុពេកទៅលើរដ្ឋទៀតហើយ។

sam-ngoc-linh-03.jpg
ទិដ្ឋភាពរួមនៃចម្ការយិនស៊ិន ង៉ុកលិញ ដាំ​ក្រោមម្លប់ព្រៃឈើនៅស្រុក ទូមើរ៉ុង

ជាយុវជនវ័យក្មេងហ៊ានគិត ហ៊ានធ្វើ ទទួលការឧបត្ថម្ភជួយជ្រោមជ្រែង លើកទឹកចិត្តពីអាជ្ញធរ បង អាសឺន នៅភូមិ ពូតា ឃុំ ម៉ាំងរៃ បានក្លៀវក្លាហ៊ានបុលដើមទុនដាំយិនស៊ិន ហើយបច្ចុប្បន្នមានចម្ការយិនស៊ិនរាប់ពាន់ដើម។ ជាក់ស្តែង ឆ្នាំ ២០១៨ អាសឺន បុលប្រាក់ចំនួន ៥០ លានដុងទិញយិនស៊ិនពូជអាយុ ៣ ឆ្នាំចំនួន ៤០ ដើម ស្របពេលនោះដែរ កៀរគរដើមទុនក្នុងគ្រួសារដើម្បីវិនិយោគបន្ថែម។

ត្រូវបានប្រសិទ្ធនាមជារុក្ខជាតិកេតនភណ្ឌជាតិរបស់ វៀតណាម យិនស៊ិន ង៉ុកលិញ បានជួយប្រជាជនរួចផុតក្រីក្រឈោងឈានឡើងក្លាយជាអ្នកមាន។

sam-ngoc-linh-4.jpg
ជនជាតិ សេដាំង នៅស្រុក ទូមើរ៉ុង ថែទាំដំណាំយិនស៊ិន

ទន្ទឹមនឹងការបុរេសកម្មពីប្រជាជន អំឡុងឆ្នាំកន្លងទៅ ស្រុក ទូមើរ៉ុង ក៏រួមបញ្ចូលកម្មវិធី គោលដៅជាតិជាច្រើន កៀរគររាល់ប្រភពកម្លាំងសង្គមូបនីយកម្មគោលបំណងជួយប្រជាជនមានប្រភពកម្លាំងដើម្បីវិនិយោគ អភិវឌ្ឍផ្ទៃដីដាំយិនស៊ិនសម្រាប់ខ្លួនឯងបន្ថែមទៀត។

sam-ngoc-linh-5.jpg
បង អាថាយ នៅស្រុក ទូមើរ៉ុង មើលថែចម្ការយិនស៊ិនដោយឡែករបស់ខ្លួន

ព្រមជាមួយនឹងនោះ សហគ្រាសទាំងឡាយដែលឈរជើងនៅលើភូមិសាស្ត្រមិនត្រឹមតែបង្កើតការងារធ្វើជួយប្រជាជនប៉ុននោះទេ ថែមទាំងរួមដៃគ្នាជាមួយអាជ្ញាធរឧបត្ថម្ភប្រជាជនអភិវឌ្ឍចម្ការយិនស៊ិនទៀតផង។ ក្រៅពីការទទួលជនជាតិ សេដាំង នៅតាមឃុំ ចូលធ្វើជាកម្មករ សហគ្រាសទាំងឡាយក៏បានឧបត្ថម្ភកូនឈើពូជអនុញ្ញាតឱ្យដាំយិនស៊ិននៅលើផ្ទៃដីរបស់ខ្លួនទៀតផង។

លោក វ៉ ទ្រុងម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទូមើរ៉ុង បានឲ្យដឹងថា៖ ក្រោយរយៈពេល ២០ ឆ្នាំបង្កបង្កើតនិងអភិវឌ្ឍរហូតមកដល់ពេលនេះជនជាតិ សេដាំង នៅលើភូមិសាស្រ្តបានផ្លាស់ប្តូរដ៏ធំធេងអំពីគំនិតនិងរបៀបធ្វើ។ ប្រជាជនមិនទន្ទឹងរង់ចាំ ពឹងផ្អែកហួសហេតុពេកទៅលើការឧបត្ថម្ភរបស់រដ្ឋក៏បានបុរេសកម្មបុលទុនដើម្បីអភិវឌ្ឍផលិតកម្មក្នុងនោះសំខាន់គឺការដាំយិនស៊ិន ង៉ុកលិញ។

ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទូមើរ៉ុង ក៏បានចែករំលែកថា៖ ទូមើរ៉ុង ពិតជា "ប្រភព" បង្កើតចេញសេដ្ឋី សេដាំង ជាច្រើនអាស្រ័យយិនស៊ិន ង៉ុកលិញ។ ការអភិវឌ្ឍប្រកបដោយចីរភាពនៃដំណាំ យិនស៊ិន មិនត្រឹមតែកែលម្អជីវភាពប្រជាជនប៉ុននោះទេ ថែមទាំងរួមចំណែកការពារនិងអភិវឌ្ឍព្រៃឈើប្រកបដោយចីរភាពទៀតផង៕

អត្ថបទនិងរូបថត៖ កាវង្វៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

កញ្ញាជនជាតិ យ៉ាវ បាន ធីហម (ខាងឆ្វេង) ឃុំថាញ់ធុយ (ខេត្តទ្វៀនក្វាង) ដណ្តើមបានពានរង្វាន់លេខមួយពិធីប្រលង "គំនិត ផលិតផលផ្តើមអាជីព" របស់សមាគមសហពន្ធនារីខេត្តហាយ៉ាង ឆ្នាំ២០២៣ ដោយមានគម្រោង "តែ សានត្វៀត - បន្តភ្ជាប់អនាគត"។

នារីជនជាតិភាគតិចជឿជាក់លើខ្លួនឯងឈោងឈានឡើង

ដោយមានការប្រឹងប្រែងរបស់សាមីខ្លួន និងការរួមដំណើរជាមួយគ្នារបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មានជាច្រើននារីជនជាតិភាគតិចបានឆ្លងកាត់លំបាកលំបិន មានប្រាក់ចំណូលស្ថិរភាព និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។

ការចិញ្ចឹមឃ្មុំជីរអង្កាម យុគសម័យឌីជីថលលើខ្ពង់រាបថ្ម ដុងវ៉ាន់

ការចិញ្ចឹមឃ្មុំជីរអង្កាម យុគសម័យឌីជីថលលើខ្ពង់រាបថ្ម ដុងវ៉ាន់

អ្នកចិញ្ចឹមឃ្មុំជីរអង្កាមលើខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) បានអនុវត្តបច្ចេកវិទ្យា ៤.០ គោលបំណងត្រួតពិនិត្យល្អសុខភាព ហ្វូងឃ្មុំ អំឡុងពេលប្រមូលផលទឹកឃ្មុំ និងគុណភាពផលិតផល កាត់បន្ថយហានិភ័យ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។

ថ្នាក់ដឹកនាំអគ្គសហព័ន្ធពលកម្ម វៀតណាម និងខេត្ត វិញឡុង ជូនឧបត្ថម្ភទៅពលករ។

បង្កើនទឹកដៃ ជំនាញឌីជីថលជូនពលករ

ល្ងាចថ្ងៃទី២២ ខែមេសា នៅក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងផលិតកម្មឧស្សាហកម្ម Lefaso Tra Vinh (ឃុំថ្កូវ) សហព័ន្ធពលកម្មខេត្ត វិញឡុង បានរៀបចំពិធីបំផុសចលនាខែកម្មករ និងគាំទ្រខែធ្វើ​សកម្មភាព​អំពីសុវត្ថិភាព អនាម័យក្នុងពលកម្មឆ្នាំ ២០២៦ ក្រោមប្រធានបទ "កម្មករ វិញឡុង៖ នវានុវត្តន៍ច្នៃ​ប្រតិដ្ឋ បង្ក​បង្កើនផលិតភាពពលកម្ម"។ ដោយមានលោក ថាយ ធូសឿង អនុប្រធានអចិន្ត្រៃយ៍នៃអគ្គសហព័ន្ធ​ពលកម្ម​វៀតណាម ថ្នាក់ដឹកនាំខេត្ត វិញឡុង ជាមួយនឹងសមាជិកសហជីព និងពលករជិត ១.០០០ រូបអញ្ជើញ​ចូលរួមក្នុងពិធី។

ពិធី​ស្រង់ព្រះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីរបស់មាមីងបងប្អូនជនជាតិ ខ្មែរ ​នៅ​វត្ត​សិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន នៅឃុំយ៉ាហ្វា ទីក្រុងកឹនធើ។​ រូបថត៖ ចិន្តា

ពិនិត្យគ្រប់គ្រងដិតដល់សកម្មភាពជំនឿ សាសនាក្នុងលំហបណ្តាញអ៊ីនធឺណិត

ពិភាក្សាអំពីច្បាប់ជំនឿ សាសនា (ធ្វើវិសោធនកម្ម) តំណាងរដ្ឋសភាជាច្រើនអង្គ និងរូបបានអះអាងថា វិសោធនកម្មលើកនេះមិន​មាន​បំណងរឹតបន្តឹង ឬរឹតត្បិតសិទ្ធិសេរីភាពជំនឿនោះទេ គឺដើម្បីបង្កើតបរិយាកាសឌីជីថលល្អប្រសើរសម្រាប់សហគមន៍ និង​សាសនា។ បច្ចុប្បន្ននេះ លំហអ៊ីនធឺណិតបានក្លាយជាគ្រឹះស្ថានជំនឿ គ្រឹះស្ថានសាសនាទីពីររបស់សាសនិករាប់លាននាក់។

ភាពកក់ក្តៅ "ពេលអាហារ សម្រាប់ប្អូនៗ"តំបន់ព្រំដែន

ភាពកក់ក្តៅ "ពេលអាហារ សម្រាប់ប្អូនៗ"តំបន់ព្រំដែន

ដោយមានបេះដូងកក់ក្តៅស្រលាញ់មេត្តា សមាគមសហព័ន្ធនារី គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី បានរៀបចំបណ្តាសកម្មភាព ចែករំលែក ជួយប្អូនៗ សិស្សសាលា ជាពិសេសកុមារាកុមារី មានស្ថានភាពលំបាកលំបិនតំបន់ព្រំដែន។

ការទាញយកតម្លៃ បេតិកភណ្ឌវប្បធម៌ ចាម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍

ការទាញយកតម្លៃ បេតិកភណ្ឌវប្បធម៌ ចាម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍

ខេត្ត ខាញ់ហ្វា ផ្តោតសំខាន់ការងារអភិរក្ស ទាញយកតម្លៃបេតិកភណ្ឌវប្បធម៌ ចាម ដើម្បីកសាងបណ្តាផលិតផលទេសចរណ៍ដ៏ពិសេសដាច់ដោយឡែក។

ប្រសិទ្ធភាពគំរូ "ផ្ទះសុវត្ថិភាពឌីជីថល"

ប្រសិទ្ធភាពគំរូ "ផ្ទះសុវត្ថិភាពឌីជីថល"

សមាគមសហពន្ធ្ធនារីសង្កាត់ សាដែក (ខេត្ត ដុងថាប) បានអនុវត្តគំរូបច្ចេកវិទ្យាជាច្រើនក្នុងជីវភាពរស់នៅ អភិវឌ្ឍ សេដ្ឋកិច្ច សុខុមាលភាពសង្គម ក្នុងនោះមានគំរូ "ផ្ទះសុវត្ថិភាព ឌីជីថល" អាទិភាពឆ្ពោះទៅស្ត្រី កុមារាកុមារី អ្នកក្សត់ក្សោយទាំងឡាយ។

នៅពេល AI និងទិន្នន័យលំហផ្លាស់ប្តូរវិធីធ្វើកសិកម្ម

នៅពេល AI និងទិន្នន័យលំហផ្លាស់ប្តូរវិធីធ្វើកសិកម្ម

ប្រសិនបើកំណែទម្រង់ស្ថាប័ន និងការផ្លាស់ប្តូរផ្នត់គំនិតបង្កើតគ្រឹះធារសម្រាប់កសិកម្មឆ្លាតវៃ ការអនុវត្តបច្ចេកវិទ្យាទៅក្នុងការអនុវត្តផលិតកម្ម គឺជាកត្តាសម្រេចចិត្តលើប្រសិទ្ធភាព។ នៅប្រទេសវៀតណាម ដំណោះស្រាយជាច្រើនផ្អែកលើបញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតនៃវត្ថុ (IoT) និងទិន្នន័យលំហកំពុងត្រូវបានអនុវត្តបន្តិចម្តងៗ រួមចំណែកដល់ការផ្លាស់ប្តូរវិធីរៀបចំផលិតកម្ម បង្កើនផលិតភាព និងគ្រប់គ្រងហានិភ័យ។

អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ហ្វាង កុងធ្វី អញ្ជើញជូនពរឆ្នាំថ្មី និងជូន​ឧបត្ថម្ភ​ក្រុមគ្រួសារ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។ រូបថត៖ ថាញ់ហ្វា

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

រយៈពេលប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ កិច្ចការដាក់ដំណើរការប្រកបដោយសង្គតិភាព គោលនយោបាយជនជាតិប្រកប​ដោយប្រសិទ្ធភាពបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់បងប្អូនជនជាតិនៅក្នុងខេត្ត វិញឡុង។ ការរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការជឿទុកចិត្តទៅលើគោល​នយោបាយបក្ស និងរដ្ឋត្រូវបានពង្រឹង បង្កើតសម្ទុះសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងធ្លុង​មហាសាមគ្គីជាតិ។

ការតភ្ជាប់ចំណេះដឹង និងបច្ចេកវិទ្យា ឆ្ពោះទៅរកសង្គមសិក្សារៀនសូត្រ និងនវានុវត្តន៍ច្នៃប្រឌិត

ការតភ្ជាប់ចំណេះដឹង និងបច្ចេកវិទ្យា ឆ្ពោះទៅរកសង្គមសិក្សារៀនសូត្រ និងនវានុវត្តន៍ច្នៃប្រឌិត

កាលពីថ្ងៃទី ២១ ខែមេសា នៅទីលានតីបាក់ គណៈកម្មាធិការប្រជាជនខេត្ត សឺនឡា រៀបចំពិធីមហោស្រពសៀវភៅ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ ២០២៦។

ជាកន្លែងថ្នាលបណ្តុះទេពកោសល្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវ័យក្មេងទាំងឡាយ

ជាកន្លែងថ្នាលបណ្តុះទេពកោសល្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវ័យក្មេងទាំងឡាយ

ដោយមានគោលបំណងផ្តល់ឱ្យសិស្សសាលានូវលទ្ធភាពទទួលបានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម លើកកម្ពស់ការត្រិះរិះ logic ជំនាញធ្វើការជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហា ការប្រកួតប្រជែង Robocon ខេត្ត បាក់និញ ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានតម្លៃទាក់ទាញអ្នកចូលរួមមួយចំនួនធំ។

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ពិធីកិច្ចដ៏វិសេសវិសាលជាច្រើនក្នុងថ្ងៃឡើងស័ក

ថ្ងៃឡើងស័កគឺជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យ។ នៅថ្ងៃនេះប្រព្រឹត្តឡើងពិធីកិច្ចជំនឿជាច្រើនដូចជាស្រង់ទឹកព្រះពុទ្ធបដិមា បង្សុកូល ជូនពរជ័យឱ្យមានអាយុយឺនយូររួមជាមួយសកម្មភាពវប្បធម៌ផ្សេងៗទៀតនៅក្នុងគ្រួសារ ឆ្លងតាមរយៈនោះបង្ហាញយ៉ាងច្បាស់មនោវិញ្ញាណ និងស្មារតីសាមគ្គីភាពរបស់សហគមន៍ជនជាតិ ខ្មែរ។

សម្ទុះឌីជីថលពីមូលដ្ឋាន

សម្ទុះឌីជីថលពីមូលដ្ឋាន

ខេត្ត និញប៊ិញ កំពុងជំរុញយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងឃុំ និងសង្កាត់ តាមសេចក្តីសម្រេចលេខ 57/NQ-CP ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងកែទម្រង់នីតិវិធីរដ្ឋបាល។ ការធ្វើបរិវត្តកម្មឌីជីថលមិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ភាពងាយស្រួលសម្រាប់ប្រជាជន និងអាជីវកម្ម ដោយមានគោលបំណងកសាងសង្គមឆ្លាតវៃ និងទំនើបផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ

នារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង ប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី ក្វក់កឿង ប្រទេស ចិន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី ក្វក់កឿង ប្រទេស ចិន

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេស ចិន នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង ប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី ក្វក់កឿង ប្រទេស ចិន៕

ជនរួមជាតិខ្មែរនៅឃុំឡុងហ៊ីបប្រមូលផលសណ្តែកដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ឈានចូល ព.ស ២៥៧០ គ.ស ២០២៦។

ការប្រមូលផលកសិផលយ៉ាងអ៊ូអរមមាញឹកនាឱកាសបុណ្យចូលឆ្នាំថ្មី

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ។ ឆ្នាំ២០២៦នេះត្រូវចំថ្ងៃទី ១៤ - ១៥ - ១៦ ខែ​មេសា។ ខណៈពេលនេះ កសិផលកសិកម្មជាច្រើនប្រភេទកំពុងចូលរដូវប្រមូលផលហើយ។ នៅក្នុងវាលស្រែឃុំឡុងហ៊ីប ខេត្តវិញឡុង ជនរួមជាតិខ្មែរនៅតែមមាញឹកធ្វើការ ដើម្បីបង្ហើយការប្រមូលផលឲ្យបានមុនថ្ងៃសំខាន់គឺថ្ងៃទី ១៦ ខែមេសា ត្រូវនឹងថ្ងៃស្រង់ទឹកព្រះ ធានាទាំងការងារផលិតកម្មផង និងការចូលរួមពិធីចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីផង។

លើកទំនប់ "រក" ត្រីជ្រោះ - ពិធីកិច្ចដ៏ពិសេសរបស់បងប្អូនជនជាតិ ក

លើកទំនប់ "រក" ត្រីជ្រោះ - ពិធីកិច្ចដ៏ពិសេសរបស់បងប្អូនជនជាតិ ក

នៅពេលនិទាឃរដូវកំពុងពុះពោរពេញទាំងព្រៃព្រឹក្សាធំល្វឹងល្វើយដ៏អស្ចារ្យ បងប្អូនជនជាតិ ក ភូមិ ម៉ូន ឃុំ ថាញ់បុង (ខេត្ត ក្វាងង៉ាយ) លើកដំបូងបង្ហាញនូវទំនៀមទម្លាប់លើកទំនប់ (ឬហៅថាហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចលើកទំនប់ បិទចរន្តទឹកជ្រោះដើម្បីចាប់ត្រីដោយមានទ្រង់ទ្រាយធំមិនធ្លាប់មាន។

គណៈប្រតិភូរដ្ឋសភាខេត្តវិញឡុងចែកជូនឧបត្ថម្ភឲ្យពលករដែលមានជីវភាពខ្វះខាតនៅឃុំឡុងហ៊ីប។

ឧបត្ថម្ភរាប់ពាន់ចំណែកចែកជូនមាមីងបងប្អូនជនជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦

នាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅថ្ងៃទី១៤ ខែមេសា គណៈប្រតិភូនៃរដ្ឋសភាខេត្តវិញឡុងសហការ​ជាមួយនឹងអង្គភាពពាក់ព័ន្ធនានាបានរៀបចំការអញ្ជើញទៅសួរសុខទុក្ខ ជូនឧបត្ថម្ភក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារជិតបន្ទាត់​ភាពក្រីក្រជាជនរួមជាតិខ្មែរនៅក្នុងភូមិសាស្រ្តខេត្ត។

ពិធីទទួល​ទេវតាឆ្នាំថ្មី​របស់​បងប្អូនជនជាតិ ​ខ្មែរ

ពិធីទទួល​ទេវតាឆ្នាំថ្មី​របស់​បងប្អូនជនជាតិ ​ខ្មែរ

ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាផ្ទេររវាងឆ្នាំចាស់ និងឆ្នាំថ្មី ទៅតាមហោរាសាស្ត្របុរាណ។ ក្បួនដង្ហែមហាសង្ក្រាន្តកំណត់ការផ្លាស់ប្តូរទេពធីតាគ្រប់គ្រង បង្ហាញពីទស្សនជំនឿប្រជាប្រិយអំពីប្តូរវេនតួនាទីរវាងទេពធីតាទាំងប្រាំពីរអង្គជាបុត្រីរបស់កបិលមហាព្រហ្ម។

អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម

អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេសវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បរិយាកាសដ៏អ៊ូអររីកសាយភាយពេញភូមិ ស្រុកនៃតំបន់បងប្អូនជនជាតិ ខ្មែរ នៅពេលមនុស្សម្នាទាំងឡាយត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ អញ្ជើញទៅលេងសាច់ញាតិ សម្របខ្លួនក្នុងសកម្មភាពវប្បធម៌ ជំនឿ និងល្បែងប្រជាប្រិយ បង្កើតបានជាទិដ្ឋភាពវប្បធម៌ដ៏រីករាយ កក់ក្តៅ និងពោរពេញទៅដោយអត្តសញ្ញាណ។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

កម្មាភិបាល យុទ្ធជននគរបាលខេត្តធ្វើបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជន។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន​វៀតណាមផ្សាយ

ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើប្រជាជន និងសហគ្រាសឲ្យកាន់តែឆាប់រហ័ស និងល្អប្រសើរ

ការជំរុញកិច្ចការបរិវត្តកម្មឌីជីថលគឺជាភារកិច្ចយុទ្ធសាស្ត្រមួយដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋយកចិត្តទុកដាក់​ជា​ពិសេស ដោយមានពាក្យស្លោកថា "ចាត់ទុកប្រជាជន សហគ្រាសគឺជាស្នូល ជាកត្តាគន្លឹះ ជាគោលដៅ និងជា​កម្លាំងចលករបរិវត្តកម្មឌីជីថល"។ បំពេញភារកិច្ចនេះ នគរបាលខេត្ត កាម៉ាវ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​យ៉ាងសកម្ម ជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យការងារ រួមចំណែកកែទម្រង់រដ្ឋបាល ជួយ​ប្រជាជន និង​សហគ្រាសទទួលប្រយោជន៍សង្គមកាន់តែងាយស្រួល រហ័ស និងកាន់តែមាន​ប្រសិទ្ធភាព។

ផ្តល់អំណោយក្រុមគ្រួសារគោលនយោបាយ និងក្រុមគ្រួសារខ្មែរដែលមានស្ថានភាពលំបាក។ រូបថត៖ ថាញ់ហ្វា

បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត វិញឡុង ប្រកបដោយភាពបរិបូណ៌ និងភាពកក់ក្តៅ

អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មាមីងបងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង មានសេចក្តីរីករាយខណៈពេលជីវភាពខាងសម្ភារៈ និងស្មារតីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យដោយមានគំរូផលិតកម្មប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ជាក់ស្តែងរបស់គណៈ​កម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពោរពេញដោយភាពកក់ក្តៅ រីកចម្រើន ដិតដោយអត្តសញ្ញាណប្រពៃណី ខ្មែរ នៅគ្រប់ភូមិស្រុកនៃខេត្ត វិញឡុង។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ផ្ញើសាលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ផ្ញើសាលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានផ្ញើសាលិខិតប្រសិទ្ធពរបងប្អូនជនជាតិ ខ្មែរ។

សិស្សខេត្ត សឺនឡា បានទទួលការពិគ្រោះព័ត៌មានទាំងឡាយផ្លូវការ ទាន់ពេលអំពី​វិធីសាស្រ្ត​ជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារនៅក្នុងកម្មវិធី។ រូបថត៖ លឺវ ត្រុងដាត

តម្រង់ទិសដៅអាជីពជូនយុវជនក្នុងយុគសម័យបរិវត្តកម្មឌីជីថល

នៅរសៀលថ្ងៃទី៦ ខែមេសា សម្ពន្ធយុវជនខេត្ត សឺនឡា សហការជាមួយនឹងអង្គភាពបណ្តុះបណ្តាលមួយចំនួន​រៀបចំកម្មវិធី "ទិវាជួបជុំពិគ្រោះជម្រើសសិស្ស តម្រង់ទិសការងារក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។

សកម្មភាពជាច្រើនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

សកម្មភាពជាច្រើនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅរសៀលថ្ងៃទី ៨ ខែមេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ បានរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ឆ្នាំ ២០២៦។

កសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ

កសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ

វិស័យកសិកម្មនៅខេត្ត ភូ ថ កំពុងជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ដោយជួយកសិករឱ្យបង្កើនផលិតភាព គុណភាពផលិតផល និងប្រាក់ចំណូល។

ព្រះឧបជ្ឈាយ៍ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ យ្វាន់ទន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អនុវត្តយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពត្រួតពិនិត្យ

នៅព្រឹកថ្ងៃទី ២ ខែ មេសា បន្តសម័យប្រជុំទី ៥៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្តល់មតិយោបល់អំពីរបាយការណ៍លទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៥ និងអំឡុងខែដំបូងនៃឆ្នាំ ២០២៦ គ្រោងទុកកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៧ របស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

នៅព្រឹកថ្ងៃទី ៦ ខែមេសា មន្ទីរអប់រំ និងបណ្តុះបណ្តាលសហការជាមួយមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហាណូយ រៀបចំកម្មវិធីរាយការណ៍អំពីលទ្ធផលនៃគំរូសាកល្បងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនខ្លឹមសារអប់រំមូលដ្ឋាន។