ពេលព្រឹកព្រលឹមនៅដែនដីចុងប៉ូចមាតុប្រទេស។ រូបថត៖ ផាន ង៉ុកអាញ់
ពេលព្រឹកព្រលឹមនៅដែនដីចុងប៉ូចមាតុប្រទេស
ពេលព្រឹកព្រលឹមនៅដែនដីចុងប៉ូចមាតុប្រទេស។ រូបថត៖ ផាន ង៉ុកអាញ់
មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។
កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។
នាព្រឹកថ្ងៃទី១០ ខែមករា នៅកោះផ្កាម៉ាក់ខៃ ក្នុងភូមិ កែវ គណៈកម្មាធិការប្រជាជនឃុំ មឿងផាង ខេត្តដៀនបៀន បានរៀបចំបើកពិធីបុណ្យផ្កាម៉ាក់ខៃ មឿងផាង ឆ្នាំ ២០២៦ ក្រោមប្រធានបទ "មឿងផាងឈានចូលនិទាឃរដូវ - ផ្កាម៉ាក់ខៃបង្អួតសម្រស់"។ ជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែបជាបន្តបន្ទាប់ ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់អញ្ជើញចូលរួម និងទស្សនា។
ស្ថិតនៅជ្រៅក្រោមម្លប់ព្រៃស្រោងភូមិ ទើន ឃុំ វ៉ឹនស៊ើន (ខេត្ត ភូ ថ) គុហា ណាមស៊ើន ត្រូវបានអ្នកវិទ្យាសាស្ត្រវាយតម្លៃមានអាយុកាលកកើតឡើងប្រហែល ២៥០ លានឆ្នាំ មានតម្លៃភូគព្ភសាស្ត្រដ៏វិសេសអស្ចារ្យ។
អែបខ្លួននៅកន្លែងពាមបីទន្លេនៅក្បាលប្រភពដីសណ្ដទន្លេ គឺវឡុង កន្លែងខ្សែទឹកត្រជាក់ស្រួលនៃទន្លេ ហូវ និងទន្លេ ចូវដុក ប្រជែងចាំងស្រមោលព្រះវិហារ ឥស្លាម ដ៏បុរមបុរាណវេញត្របាញ់បញ្ចូលជាមួយសំឡេងសូត្រធម៌ ក្វាន់យិន ដែលបន្លឺឡើងដូចជាចង្វាក់ របស់ភូមិជនជាតិ ចាម របរត្បាញសំពត់សង្កិមប្រពៃណីតាមសាសនា អ៊ីស្លាម នៅខេត្ត អានយ៉ាង បាននិងកំពុងត្រូវបានរស់ឡើងវិញយ៉ាងខ្លាំងក្លាដោយដៃទាំងគូរបស់នារីៗ ភូមិ ចាម នៅភូមិ ភុមស្វយ ឃុំ ចូវផុង ខេត្ត អានយ៉ាង។
នៅចំកណ្តាលទឹករលកដ៏ល្ហល្ហេវបឹង ប៉ាខ្វាង កោះផ្កាចំណុះឃុំ មឿងផាំង ខេត្ត ដៀនបៀន ថ្ងៃដើមឆ្នាំហាក់ដូចជាភ្លឺសន្ធៅនៅពេលដើមម៉ាក់ខៃរាប់ពាន់ដើមបង្អួតសម្រស់ក្នុងពេលដំណាលគ្នា។ ក្នុងឱ្យកាសដើមឆ្នាំថ្មី ពណ៌ផ្កាឈូកទន់ភ្លន់នៃផ្កាក្លាយជាចំណុចលេចធ្លោ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកគន់មើលខណៈពេលនិទាឃរដូវតំបន់ភ្នំ តីបាក់ (ភូមិភាគ ពាយ័ព្យ)៕
ស្ថិតនៅចំកណ្តាលភ្នំលាតសន្ធឹងវែងអន្លានៃទិសពាយព្យនៃប្រទេសវៀតណាម កន្លែងទន្លេដា ដ៏មហិមាត្រូវបានសង់ទំនប់ដើម្បីបង្កើតគម្រោងវារីអគ្គិសនីលំដាប់ថ្នាក់សតវត្សរ៍ បឹង ហ្វាប៊ិញ (ខេត្ត ភូ ថ) លេចចេញជាផ្ទាំងគំនូរទេសភាពដ៏ធំសម្បើម ទាំងទូលំទូលាយ ទាំងជាទីមនោរម្យ។ មិនត្រឹមតែមានអត្ថន័យដ៏ធំសម្បើមអំពីសេដ្ឋកិច្ច ថាមពល បឹង ហ្វាប៊ិញកំពុងបញ្ជាក់ខ្លួនបន្តិចម្តងៗជាគោលដៅកំពូលសម្រាប់ទេសចរណ៍អេកូឡូស៊ី ការសម្រាកលំហែ និងបទពិសោធន៍វប្បធម៌នៅតំបន់កណ្តាលភាគខាងជើង និងតំបន់ភ្នំ៕
ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០២៥ ពោរពេញទាំងតំបន់ដាំដុះផ្លែឈើសង្កាត់ ជូ ភឿងសឺន ឃុំ ផឿងសឺន ឃុំ លុកង៉ាន និងឃុំ លុកសឺន (ខេត្ត បាក់និញ) ភ្លឺថ្លាពណ៌ស្រស់ឆើតឆាយនៃផ្លែក្រូចពោធិ៍សាត់និងក្លិនក្រអូបនៃផ្លែក្រូចថ្លុងនៅពេលទុំ។ ភ្ញៀវទេសចរបានប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗដើម្បីទស្សនា ថតរូប និងទទួលបានបទពិសោធន៍បេះផ្លែក្រូចថ្លុង និងផ្លែក្រូចពោធិ៍សាត់ សម្របខ្លួនក្នុងបរិយាកាសនិទាឃរដូវ បង្កើតរូបភាពថ្មីសម្រាប់ទេសចរណ៍កសិកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក៕
មកកាន់ឃុំតំបន់ភ្នំ មូកាងចាយ (ខេត្ត ឡាវកាយ) ក្នុងអំឡុងថ្ងៃចុងឆ្នាំ ភ្ញៀវទេសចរបានរីករាយគន់មើលទេសភាពគិរីបព្វតាស្កឹមស្កៃ បណ្តាអំពកស្រែកាំជណ្តើរលាតសន្ធឹងខ្ពស់ត្រដែតដល់កណ្តាលមេឃរួមជាមួយនឹងភាពបរិសុទ្ធនៃផ្កាព្រៃមួយប្រភេទមានឈ្មោះថា ទើយ៉ី (ផ្កាម៉ាក់ខៃ)៕
ក្នុងលម្ហព្រៃភ្នំ តីបាក់ ដ៏មហាសាល ភូមិ មឹង ឃុំ កាវផុង ខេត្ត ភូ ថ កំពុងឈោងឈានឡើងក្លាយជាចំណុចភ្លឺអំពីទេសចរណ៍សហគមន៍។
រយៈពេលកន្លងទៅ ខេត្ត ដាក់ឡាក់ បានទាញយកសក្តានុពលទេសចរណ៍ប្រកបដោយប្រសិទ្ធភាពបន្តិចម្តងៗ ដោយផ្អែកលើមូលដ្ឋានវប្បធម៌ប្រពៃណីដ៏ល្អប្រណីតរបស់បងប្អូនជនជាតិភាគតិច។ ការថែរក្សា ស្តារឡើងវិញ និងការពង្រីកអត្តសញ្ញាណវប្បធម៌អន្តោគ្រាម មិនត្រឹមតែរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌប៉ុននោះទេ ថែមទាំងបើកចេញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ជាពិសេសនៅក្នុងភូមិនិគមតែម្តង។
នៅពេលខ្យល់ពីកើតនៃដើមរដូវបក់ផាត់ស្រាលៗ តាមចន្លោះភ្នំ ដុងវ៉ាន់ ដាស់ឲ្យភ្ញាក់ជាមួយនឹងសម្រស់ដ៏ពិសេសដោយឡែកមួយ។ ពណ៌នៃផ្កាបាក់វីតរីកស្គុសស្គាយតាមជ្រលងភ្នំ ធ្វើឱ្យតំបន់ព្រំដែនទាំងមូលហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយអាវពណ៌ផ្កាឈូក - ស្វាយ - ស ទន់ល្មើយគួរឱ្យភ្ញាក់ផ្អើល។
ស្ថិតនៅចម្ងាយពី ហូយអាន ប្រហែល ៣ គីឡូម៉ែត្រ ព្រៃចាក បៃមៅ សង្កាត់ ហូយអានដុង (ទីក្រុង ដាណាំង) មានទស្សនីយភាពធម្មជាតិដ៏ក្សេមក្សាន្ត ប្រឡាយទឹកទាំងឡាយថ្លាឈ្វេង បត់បែនព័ន្ធឆ្លាស់រវាងចាកជាជួរៗ ជាចំណុចភ្លឺអំពីការធ្វើទេសចរណ៍សហគមន៍ពីព្រៃរនាមទឹកប្រៃ។
លាក់ខ្លួននៅកណ្តាលជួរភ្នំ តីកូនលិញ ដ៏មហាសាល ស្ថិតនៅរយៈកម្ពស់ជាង ១.០០០ ម៉ែត្រ ភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
កណ្តាលព្រៃភ្នំ តីង្វៀន ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) ប្រៀបដូចជា "គ្រាប់គជ់ដ៏មានតម្លៃ" នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
ចំកណ្តាលបណ្តាដុំពពកស្រអាប់ និងជួរភ្នំលាតសន្ធឹងវែងអន្លាយទាំងឡាយនៃព្រៃភ្នំពាយ័ព្យ ឃុំ វ៉ឹនសឺន ត្រូវបានហៅថា "ដំបូលផ្ទះស្រុកទេស មឿង" របស់ខេត្ត ភូថូ លេចឡើងហាក់ដូចជាមានភាពសុខដុមរមនារវាងធម្មជាតិ មនុស្ស។ ដោយមានសម្រស់ទេសភាពដើមទាំងស្រុង អាកាសធាតុត្រជាក់ត្រជំ និងបណ្តាតម្លៃវប្បធម៌របស់តំបន់ មឿង បុរាណរក្សាទុកនៅដដែលឃុំ វ៉ឹនសឺន កំពុងក្លាយជាចំណុចលេចធ្លោទេសចរណ៍ថ្មីមួយរបស់ខេត្ត ភូថូ៕
ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។
មានសម្រស់នៅរក្សាបានភាពដើមដ៏ស្រស់ស្អាតព្រមទាំងប្រភពជលផលនិងសេវាកម្មទេសចរណ៍ដ៏សម្បូរបែប ប្រជុំកោះ ហាយតាក់ ឃុំ តៀនហាយ(ខេត្ត អានយ៉ាង) កំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកលម្ហែកាយ។
នៅពេលភ្លៀងរដូវក្តៅបង្អុរចុះមកក៏ជាពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅឃុំ មូកាងចាយខេត្ត ឡាវកាយ ទទួលរដូវទឹកធ្លាក់។ ទេសភាពធម្មជាតិក្លាយជាស្រស់បំព្រងដូចផ្ទាំងគំនូរយ៉ាងសមសួនរវាងពណ៌ត្នោតនៃដី ផ្ទៃខៀវនៃមេឃ ស្រទាប់ពពកទាំងឡាយពហុពណ៌ និងផ្ទៃទឹកចាំងផ្លេកៗ។
ប៉ុន្មានជំនាន់មកហើយ ដើមត្នោតតែងតែផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង។ ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន ពេលឈានចូលរដូវប្រមូលផលបានជួយក្រុមគ្រួសារជនជាតិ ខ្មែរ ជិត ១០០០ គ្រួរកស៊ីចិញ្ចឹមជីវិតដោយរបរយកទឹកត្នោត និងកែច្នៃបឋមជាស្កររាវព្រមទាំងសិប្បកម្មចម្រាញ់ស្កររាប់សិបកន្លែង។ល។
ស្ថិតនៅលើកំពូលកូនភ្នំចំណោត ចំកណ្តាលឃុំ បាក់ហា ខេត្ត ឡាវកាយ ភូមិគ្រឹះ ហ្វាង អាតឿង ជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្អឯក គួបផ្សំរវាងរចនាបថអាស៊ី និងអឺរ៉ុបយ៉ាងចុះសម្រុងគ្នា។
តីនិញ ជាមូលដ្ឋានមានមាមីងបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជនជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាមវប្បធម៌ ខ្មែរ។
ខាញ់ហ្វា ជាដែនដីប្រជុំទៅដោយខឿនវប្បធម៌ចម្រុះតាំងពីតំបន់ភ្នំ វាលទំនាបរហូតដល់សមុទ្រ កោះ។ នេះជាលម្ហរស់នៅដ៏យូរលង់របស់បណ្តាជនជាតិ ចាម រ៉ាក់ឡៃ អេដេ គិញ... បង្កើតបានជាឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ចម្រុះពណ៌ និងសម្បូរបែប។ មកទល់ពេលនេះ ខេត្តមានបេតិកភណ្ឌវប្បធម៌ចំនួន ២៥៧ ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ រួមមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ ដាក់បញ្ចូលជាសិល្បៈ ឌើនកាតាយទឺ ភូមិភាគខាងត្បូង សិល្បៈ បាយចយ និងសិល្បៈផលិតកុលាលភាជន៍ប្រពៃណីរបស់ជនជាតិ ចាម។
“ដាឡាត រាត្រីលង់អារម្មណ៍” ត្រូវបានចាប់ផ្តើមនៅម៉ោង ១៨ រៀងរាល់ថ្ងៃ ចេញដំណើរនៅស្ថានីយ៍ ដាឡាត។ ជាកម្មវិធីគោចរបិទជិតមួយបម្រើពេលបរិភោគអាហារសម្រន់ ភេសជ្ជៈ មានរថយន្តអគ្គិសនីជូននិងទទួលភ្ញៀវរហូតដល់ពេលចប់នៅម៉ោង ២១។
ស្ថិតនៅកណ្តាលទីក្រុង បួនម៉ាធួត ដ៏អ៊ូអរភូមិ អាកយ៉្ហុង មានផ្ទៃក្រឡាចំនួន ៦២,៣ ហិកតាដោយមានចំនួន ២៤៧ ក្រុមគ្រួសារត្រូវបានចាត់ទុកជាភូមិនិគមដ៏ស្រស់ស្អាតបំផុតនៅខេត្ត ដាក់ឡាក់ សព្វថ្ងៃនេះ។
ការស្ទូងសំណាបស្រែវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) នៅឃុំ អានគឺ ទីរួមខេត្ត ទិញបៀន ខេត្ត អានយ៉ាង ជាទម្រង់ប្រជុំជីវភាពវប្បធម៌វិសេសវិសាលមួយមានលក្ខណៈសហគមន៍ខ្ពស់ បង្ហាញលក្ខណៈដ៏ល្អប្រពៃក្នុងពលកម្ម ផលិតកម្ម របស់បងប្អូនជនជាតិ ខ្មែរ ឡើងវិញនៅដែនដី បៃនូយ។
រដូវផ្កាជើងគោស្រស់បំព្រងដូចក្នុងរឿងព្រេងនៅភូមិ ណាំគឹម ឃុំ ង៉ូយកៃ ស្រុក មឿងអាង ខេត្ត ដៀនបៀន
និទាឃរដូវឈានចូលមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ហាក់ដូចជាគ្របដណ្តប់អាវសស្គុសលើខ្លួននៅពេលចម្ការព្រូនរីកស្គុសស្គាយស្រុះៗ គ្នាបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យនៃព្រៃភ្នំ តីបាក់ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករអញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធន៍។ល។
ឲ្យតែនិទាឃរដូវឈានមកដល់ម្តងៗ ខ្ពង់រាបថ្ម ដុងវ៉ាន់ ខេត្ត ហាយ៉ាង ក៏នាំមកនូវសម្រស់មួយដ៏ស្រស់បំព្រងនិងពោរពេញដោយកម្លាំងរស់រាន។ ធម្មជាតិនិងវប្បធម៌នៅទីនេះវេញត្របាញ់បញ្ចូលគ្នា បង្កើតទៅជាផ្ទាំងគំនូរនិទាឃរដូវមួយដ៏អន្ទងចិត្ត។
ភូមិផ្កា រុក្ខជាតិលម្អ សាដែក ទីក្រុង សាដែក (ខេត្ត ដុងថាប) មានឈ្មោះហៅពីដំបូងថា ភូមិផ្កា តឹនគ្វីដុង ភូមិផ្កាប្រពៃណីមួយមានអាយុកាលជាង ១០០ ឆ្នាំ ស្ថិតនៅក្បែរមាត់ទន្លេ តៀន និងត្រូវបានប្រសិទ្ធនាមថាស្រុកទេសនៃផ្កា រុក្ខជាតិលម្អគ្រប់ប្រភេទ។