នៅក្នុងពិធីបើក លោក ត្រឹន វ៉ាំន់ទន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំមឿងផាង សង្កត់ធ្ងន់ថា៖ ពិធីបុណ្យមិនត្រឹមតែជាកិត្តិយសដល់សម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅភាគពាយ័ព្យ វៀតណាម ប៉ុណ្ណោះទេ ថែមទាំងបម្រើនៃការផ្លាស់ប្តូរវប្បធម៌ដ៏មានអត្ថន័យ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាង វៀតណាម និងជប៉ុន ស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ក្នុង និងក្រៅខេត្ត ភ្ជាប់ទៅនឹងការធ្វើសមាហរណកម្មអន្តរជាតិ។
ឆ្លងតាមរយៈព្រឹត្តិការណ៍នេះ ខេត្ត មឿងផាង សង្ឃឹមថានឹងស្វាគមន៍មិត្តភក្តិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងក្នុងប្រទេស និងអន្តរជាតិមកកាន់ទឹកដីដ៏សម្បូរបែបខាងប្រវត្តិសាស្ត្រ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបញ្ជាការដ្ឋាននៃយុទ្ធនាការ ដៀនបៀនភូ ដើម្បីមកទស្សនា និងទទួលបានបទពិសោធន៍ជីវិត ការងារ និងផលិតកម្មរបស់ប្រជាជន។ នេះនឹងជួយពួកគេឱ្យយល់កាន់តែស៊ីជម្រៅអំពីប្រពៃណីប្រវត្តិសាស្ត្រនៃទឹកដីនេះ ជាកន្លែងសហគមន៍ជនជាតិភាគតិចតែងតែរួបរួមគ្នា ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងធ្វើការរួមគ្នាដើម្បីកសាង និងការពារព្រំដែននៃមាតុភូមិ៕
អត្ថបទ៖ ផានក្វឹន រូបថត៖ ស៊ន់ទឺ
ប្រែសម្រួល៖ សឺនហេង