នេះគឺជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍មានអត្ថន័យយ៉ាងសំខាន់ និងជាក់ស្តែងមួយដើម្បីអបអរសាទរឆ្នាំថ្មី ហើយជាឱកាសមួយសម្រាប់ មូកាងចាយ បន្តផ្សព្វផ្សាយ បង្ហាញសក្តានុពល ចំណុចខ្លាំង សម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែកនៃដែនដីនេះជូនភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។
អំឡុងពេលប៉ុន្មានថ្ងៃដើមនិទាឃរដូវ សម្រស់ផ្កាម៉ាក់ខៃដែលជាប្រភេទផ្កាពិសេសដាច់ដោយឡែកនៃតំបន់ភ្នំ ពាំនាំតម្លៃវប្បធម៌ និងស្មារតីក្នុងជីវិតរស់នៅរបស់បងប្អូនជនជាតិ ម៉ុង។ ផ្កាម៉ាក់ខៃមិនត្រឹមតែជានិមិត្តរូបនៃនិទាឃរដូវនៅតំបន់ភ្នំប៉ុននោះទេ ថែមទាំងជាប្រភពបំផុសគំនិតសម្រាប់ មូកាងចាយ បង្កើតផលិតផលទេសចរណ៍ពោរពេញទៅដោយអត្តសញ្ញាណ ភ្ជាប់នឹងការឆ្លងកាត់បទពិសោធន៍ធម្មជាតិ និងវប្បធម៌ក្នុងស្រុកទៀតផង។
ពេលរៀបចំព្រឹត្តិការណ៍ទាំងឡាយក៏ស្របពេលនឹងរដូវផ្កាម៉ាក់ខៃកំពុងបង្អួតសម្រស់ស្រស់ស្អាតបំផុត។ មូកាងចាយ សន្យាថានឹងផ្តល់ជូននូវលម្ហវប្បធម៌ដ៏ស្រស់ចម្រុះពណ៌ ពោរពេញទៅដោយអត្តសញ្ញាណ និងលម្ហឆ្លងកាត់បទពិសោធន៍យ៉ាងជ្រាលជ្រៅ លួងលោមដួងចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទី៕
អត្ថបទ និងរូបថត៖ ទន់អាញ់
ប្រែសម្រួល៖ អៀងថាន់