ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

បន្ទាប់ពីអស់រដូវផ្កាម៉ាក់ខៃ នៅលើជម្រាលភ្នំនៃឃុំ ពុងលួង មូកាងចាយ ខេត្ត ឡាវកាយ ផ្កាផ្លាំរីកស្រុះគ្នា គ្របដណ្តប់លើជម្រាលភ្នំ បង្កើតទៅជាផ្ទាំងគំនូរស្រស់បំព្រងមួយ ហើយបរិសុទ្ធ។ ទីនេះបានក្លាយជា​គោលដៅ​ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា ថតរូបដើម្បីរក្សា​អនុស្សាវរីយ៍នៅ​តំបន់ភ្នំ។

នៅចម្ងាយពីទីកណ្តាលខេត្ត ឡាវកាយ ប្រហែល ១៦០ គីឡូម៉ែត្រ នៅកម្ពស់ប្រហែលជាង ១.៣០០ ម៉ែត្រពីនីវ៉ូទឹក​សមុទ្រ ឃុំតំបន់ភ្នំ ពុងលួង មានអាកាសធាតុសមស្របសម្រាប់ដាំដំណាំផ្លាំ (Plum) បង្កាត់ពូជខុសរដូវ។ បច្ចុប្បន្នឃុំ ពុងលួង ទាំងមូលមានចម្ការដំណាំផ្លាំ​ប្រហែល ៣ ហិកតា ដាំប្រមូលផ្តុំនៅក្នុងភូមិ ឡាងសាង នៅលើ​ផ្ទៃដីប្រហែល ៥.០០០ ម៉ែត្រការ៉េ។

hoa-man-4.jpg
ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរស្វែងរកភូមិ ឡាងសាង ឃុំ ពុងលួង ដើម្បីថតរូបក្នុងចម្ការផ្លាំ។

លោក ថាវ អាពេញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ពុងលួង មានប្រសាសន៍ថា ឃុំមើលឃើញ​សក្តានុពលពីដំណាំផ្លាំមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចនៅពេលប្រមូលផលផ្លែប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែកដល់ការបង្កើតទេសភាពថ្មី និងគោលដៅទេសចរណ៍ថ្មីសម្រាប់ ពុងលួង ទៀតផង។

hoa-man-2.jpg
នៅភូមិ ឡាងសាង ផ្កាផ្លាំចាប់ផ្តើមរីកចាប់ពីពាក់កណ្តាលខែ មករា ដល់ដើមខែ កុម្ភៈ នេះជាខណៈ​ពេលល្អសម្រាប់ភ្ញៀវទេសចរមករុករកស្វែងយល់ដែនដី ពុងលួង។
hoa-man-5.jpg
ផ្កាផ្លាំនៅភូមិ ឡាងសាង រីកចាប់ពីពាក់កណ្តាលខែ មករា ដល់ដើមខែ កុម្ភៈ។

នាពេលខាងមុខ មូលដ្ឋាននឹងពិនិត្យឡើងវិញនូវផ្ទៃដីផលិតកម្មកសិកម្មទាំងមូលរបស់ប្រជាជននៅក្នុងភូមិ ឡាង​សាង ផ្តើមពីនោះជួយផ្សព្វផ្សាយ ចលនាប្រជាជនឱ្យប្តូរពីវាល ចម្ការគ្មានប្រសិទ្ធភាពងាកមកដាំដំណាំផ្លាំប្រមូល​ផ្តុំ​វិញ។ ទង្វើនេះក្នុងគោលបំណងបង្កើតជ្រលងភ្នំផ្កាផ្លាំមួយរីកស្រស់បំព្រងនៅដើមនិទាឃរដូវ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ រួមចំណែកដល់ការកសាង ពុងលួង រីកចម្រើន ពោរពេញអត្តសញ្ញាណ គួរឱ្យចាប់អារម្មណ៍ និងបោះ​ជំហានរឹងមាំទៅមុខក្នុងយុគសម័យថ្មី។

hoa-man-3.jpg
ភ្ញៀវទេសចរ ហាណូយ ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជនជាតិ ម៉ុង។

អាស្រ័យដោយមានទេសភាពធម្មជាតិដ៏មហស្ចារ្យ និងដិតដោយអត្តសញ្ញាណវប្បធម៌ពិសេសដាច់ដោយឡែក​នោះ ឃុំ ពុងលួង មានអានុភាពលេចធ្លោជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍ ទេសចរណ៍សម្រាកលម្ហែកាយផ្សារភ្ជាប់ជាមួយនឹងការឆ្លងកាត់ពិសោធន៍វប្បធម៌។

hoa-man-6.jpg
ផ្កាផ្លាំរីកស្គុសស្គាយនៅតាមបណ្តាកូនភ្នំ ពុងលួង ផ្តល់ដំណឹងនិទាឃរដូវជិតមកដល់។

ស្ថិតនៅក្នុងតំបន់ស្នូលនៃ​កេរដំណែលជាតិពិសេសវាលស្រែកាំជណ្តើរ មូកាងចាយ ដែលជាកន្លែងល្បីល្បាញដោយមានវាលស្រែកាំ​ជណ្តើរ ជួរភ្នំដ៏មហស្ចារ្យ ព្រៃថ្មោង ល្បាក់ទឹកធ្លាក់ ទឹកជ្រោះថ្លាឈ្វង់ និងអាកាសធាតុត្រជាក់ត្រជុំពេញមួយឆ្នាំ។ ទាំងអស់នេះគឺជាលក្ខណៈអំណោយផលសម្រាប់ ពុងលួង ក្នុងការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយស្ថិរភាព​ក្នុងអាណត្តិកាលឆ្នាំ ២០២៥ - ២០៣០៕

អត្ថបទ៖ ទន់អាញ់ រូបថត៖ ឌិញធុយ
ប្រែសម្រួល៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

រាប់រយឆ្នាំកន្លង វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ជាទីពឹងផ្អែកខាងមនោវិញ្ញាណផង ជាកន្លែងរក្សាទុកបេតិកភណ្ឌរបស់បងប្អូនជនជាតិ ខ្មែរ ផង។ ឥឡូវនេះ ពេលគំនួចទេសចរណ៍ប៉ះដល់ភូមិស្រុកនីមួយៗ លម្ហដ៏ពិសិដ្ឋនោះក៏ឆាប់ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​។

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

ឱ្យតែរដូវផ្កាហ័ថនមកដល់ ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន (ខេត្ត ស៊ើនឡា) ក៏ភ្លឺសន្ធៅក្នុងពណ៌សដ៏បរិសុទ្ធទៀត។ ជម្រាលភ្នំ ល្វែងផ្ទះទាំងឡាយរបស់បងប្អូនជនជាតិ ម៉ុង ហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយ "ព្រឹលស" មួយស្រទាប់ទន់ល្មើយ គួរជាទីមនោរម្យនៃសម្រស់ផ្កាហ័ថន៕

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

កំណត់ថាបរិវត្តកម្មឌីជីថលជា "ស្ពានតភ្ជាប់" គន្លឹះដើម្បីពាំនាំបេតិកភណ្ឌឱ្យមកកាន់សហគមន៍ ជាពិសេសគឺក្មេងៗ ជំនាន់ក្រោយខេត្ត ហាទិញ ប្រើបច្ចេកវិទ្យាទំនើបយ៉ាងសកម្មចូលក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃកេរដំណែលប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែលើកកម្រិតឋានៈនៃគោលដៅទាំងឡាយប៉ុននោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការសាយភាយក្តីស្រឡាញ់ប្រវត្តិសាស្ត្រ ពូនជ្រុំទឹកចិត្តស្នេហាជាតិនិងមោទកភាពប្រជាជាតិឱ្យក្មេងៗ ជំនាន់ក្រោយក្នុងយុគសម័យឌីជីថលទៀតផង។

ព្រះអាទិត្យអស្ដង្គតនៅលើត្រពាំង អូលាន់។

ព្រះអាទិត្យអស្តង្គតដ៏សែនមនោរមនៅលើត្រពាំង អូលាន់

ស្ថិតនៅខាងក្រោមច្រកភ្នំ ក្វានកាវ ហ៊ុមព័ទ្ធជុំវិញជាភ្នំ ដុងចៃ ភ្នំ នូយកឹម និងផ្នូកខ្សាច់ អានហាយ រមណីយដ្ឋានជាតិត្រពាំង អូលាន់ (ខេត្ត ដាក់ឡាក់) ល្បីឈ្មោះដោយមានសម្រស់នៅរក្សាបានភាពដើមគួរជាទីទាក់ទាញ។

និន្នាការទេសចរណ៍ឆ្លងកាត់ពិសោធន៍ឡើងរាជ្យបានបង្កលក្ខណ្ឌឱ្យសហគ្រាសរៀបចំធួរទេសចរណ៍ម្ចាស់ការកសាងធួរដំណើរទេសចរណ៍ខ្សែទេសចរណ៍ភ្ជាប់ជាមួយនឹងគោលដៅទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍។

នៅកន្លែងជើងមេឃមាតុភូមិរើបម្រះខ្លួនទទួលជោគវាសនាថ្មី

ក្នុងបរិយាកាសសោមនស្សរីករាយនៃអំឡុងថ្ងៃដើមនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ ខេត្ត កាម៉ៅ - តំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិកត់ត្រាស្លាកស្នាមដ៏មាំមួននៅលើផែនទីទេសចរណ៍លើផ្ទៃប្រទេសទាំងមូលដោយទិដ្ឋភាពថ្មីមួយ។

ព្រៃស្មាច់ ត្រាស៊ឺ គឺជាទីកន្លែងទស្សនាចរដ៏ជក់ចិត្តនិងដ៏វិសេសវិសាលបំផុតមួយនៃដែនដីខេត្ត អានយ៉ាង ដោយមានផ្ទៃក្រឡាឡើងដល់ ៨៥០ ហិកតា។

ព្រៃស្មាច់ ត្រាស៊ឺ - គោលដៅទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាល

ស្ថិតនៅកណ្តាលតំបន់ភ្នំ ថឹតសឺន ដ៏មហាសាលនៃខេត្ត អានយ៉ាងព្រៃស្មាច់ ត្រាស៊ឺ ឃុំ នូយកឹម ត្រូវបានប្រៀបប្រដូចជា "ទងសួតបៃតង" នៃតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។

ក្រុមទូកទាំងឡាយបង្កើនល្បឿនឆ្ពោះទៅគោលដៅ។

ការប្រណាំងទូក ងខ្នាតតូចដ៏ផុសផុលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

សម្របខ្លួនចូលក្នុងបរិយាកាសដ៏អ៊ូអររស់រវើកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃទី ១៤ ខែ មេសា នៅវត្ត សុរិយារាម (ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ) ប្រព្រឹត្តឡើងការប្រណាំងទូក ងខ្នាតតូច ឬ ទូកផ្កាចារ (បើកទូលាយ) ឆ្នាំ ២០២៦។

ភ្ញៀវទេសចរស្កេន QR កូដដើម្បីស្វែងរកព័ត៌មាននៅកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ខេត្តប្រាសាទ តឹនដុង (ខេត្ត ដុងថាប)។ រូបថត៖ ហ៊ឺវជី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទេសចរណ៍ខេត្ត ដុងថាប មានកំណើនខ្លាំងដោយសារការអនុវត្តបរិវត្តកម្មឌីជីថល

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ទេសចរណ៍ខេត្ត ដុងថាប កត់សម្គាល់ការកើនឡើងគួរឱ្យចាប់អារម្មណ៍ពេលទទួលភ្ញៀវទេសចរប្រហែល ៣,២ លានលើកនាក់ កើនឡើងជាង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

របរត្បាញសំពត់សង្កិមគឺជាមុខរបរប្រពៃណីមួយក្នុងចំណោមមុខរបរប្រពៃណីដិតដោយលក្ខណៈវប្បធម៌របស់អ្នកភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញ។

គោលដៅទេសចរណ៍សហគមន៍សម្បូរទៅដោយអត្តសញ្ញាណ

ដោយមានប្រព័ន្ធផ្ទះបុរាណរួមជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីយ៉ាងសម្បូរបែប ភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញកំពុងក្លាយជាគោលដៅទេសចរណ៍​សហគមន៍ដ៏ទាក់ទាញ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

ប្រជាជនរីករាយត្រេកអរពេល ‟រក” ត្រីបានច្រើន។ រូបថត៖ ឡេ ភឿកង៉ុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

លើកទំនប់ “រក” ត្រីជ្រោះ

ជាលើកដំបូង ឃុំតំបន់ភ្នំ ថាញ់បុង (ខេត្ត ក្វាងងាយ) បង្ហាញទំនៀមទម្លាប់លើកទំនប់ (ឬហៅថា ហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចទប់ទំនប់មួយ រាំងរំហូរជ្រោះដើម្បីចាប់ត្រីរបស់បងប្អូនជនជាតិ ក ទ្រង់ទ្រាយដ៏ធំដោយមិនធ្លាប់មាន។ នេះមិនត្រឹមតែជាសកម្មភាពពលកម្មតែមួយមុខប៉ុននោះទេ ថែមទាំងមានខ្លឹមសារមនោវិញ្ញាណយ៉ាងជ្រាលជ្រៅ មានឥទ្ធិពលធំធេងក្នុងការប្រជុំជីវភាពរបស់សហគមន៍ប្រជាជនមូលដ្ឋាន។

សិប្បការិនី Rofiah ធ្វើនំអាកោដុត ហាកោ។

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។ ផ្តើមពីវត្ថុធាតុដើមសាមញ្ញដូចជាម្សៅអង្ករ ម្សៅមី ទឹកខ្ទិះដូង ស្ករនិងផ្លែត្នោតទុំ បងប្អូនជនជាតិបានបង្កើតជាមុខអាហារប្រពៃណីដ៏ប៉ិនប្រសប់ល្អឯកបណ្តាលឱ្យភ្ញៀវទេសចរណ៍ជក់ចិត្តពេលមានឱកាសភ្លក្សរសជាតិ។

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ប្រលែងលេងសប្បាយលើដងផ្លូវនៅភូមិ ឡូឡូចាយ ភូមិនៅជើងបង្គោលទង់ជាតិ លុងគូ ឃុំ លុងគូ (ខេត្ត ត្វៀនក្វាង)។

សម្រស់របស់ អៀនទឺ គឺជាភាពអស្ចារ្យ ស្ងប់ស្ងាត់នៃព្រៃភ្នំវេញត្របាញ់បញ្ចូលគ្នាជាមួយនឹងលក្ខណៈបរមបុរាណសញ្ជប់សញ្ជឹងនៃប្រព័ន្ធវត្ត ចេតិយនិងឋានសមាធិ។

សម្រស់ប្រជុំកេរដំណែល អៀនទឺ - វិញងៀម - កូនសឺន កៀបបាក

ឱ្យតែពេលនិទាឃរដូវឈានមកដល់ម្តងៗ មនុស្សធ្វើធម្មយាត្រារាប់ម៉ឺននាក់ក៏ស្វះស្វែងមកកាន់ប្រជុំកេរដំណែល និងរមណីយដា្ឋន អៀនទឺ - វិញងៀម - កូនសឺន កៀបបាក ដើម្បីទស្សនា ឆ្លងកាត់បទពិសោធនិងរំលឹកនឹកដល់ និងដឹងគុណទេពារក្ស ត្រឹន រួមជាមួយនឹងជំនាន់បុព្វបុរសបានកសាងប្រទេសជាតិ។

ប្រជាជនឃុំ ប៉ា ក រំភើបរីករាយចូលរួមពិធីបុណ្យ ហ្គៅតាវ។ (រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម)

និទាឃរដូវនៅតាមភូមិ ម៉ុង ភូ ថ ប្រែសម្រស់ភ្លាម

លេខាគណៈកម្មាធិការបក្សឃុំ ប៉ា ក បញ្ជាក់ថា ទេសចរសហគមន៍ក៏ចូលរួមចំណែកក្នុងការស្ដាររបរប្រពៃណីជាច្រើនឱ្យរស់រានឡើងវិញដូចជាត្បាញធ្មៃ ប៉ាក់សង្កិម គូរក្រមួនឃ្មុំ - បណ្តាបុខរបរធ្លាប់ប្រឈមនឹងហានិភ័យសាបរលាប។

ប៉ុន្មានថ្ងៃដើមឆ្នាំ តំបន់ភ្នំ មូកាងចាយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា និងថតរូប ជាច្រើន។

ពាំនាំ មូកាងចាយ ក្លាយជាគោលដៅទេសចរណ៍លេចធ្លោនៅ តីបាក់

កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាង​កុះករមកចូលរួម។

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

នាព្រឹកថ្ងៃទី១០ ខែមករា នៅកោះផ្កាម៉ាក់ខៃ ក្នុងភូមិ កែវ គណៈកម្មាធិការប្រជាជនឃុំ មឿងផាង ខេត្តដៀនបៀន បានរៀបចំបើកពិធីបុណ្យផ្កាម៉ាក់ខៃ មឿងផាង ឆ្នាំ ២០២៦ ក្រោមប្រធានបទ "មឿងផាងឈានចូលនិទាឃរដូវ - ផ្កាម៉ាក់ខៃបង្អួតសម្រស់"។ ជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែបជាបន្តបន្ទាប់ ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់អញ្ជើញចូលរួម និងទស្សនា។

គុហា ណាមស៊ើន គឺជានាមដ្ឋាននៅរក្សាបានភាពដើមជាមួយនឹងអាថ៌កំបាំងទាំងឡាយមិនទាន់បានស្រាវជ្រាវរាវរកទាក់ទាញភ្ញៀវទេសចរ។

សម្រស់នៅរក្សាបានភាពដើមនៃគុហា ណាមស៊ើន ស្រុកទេស មឿង

ស្ថិតនៅជ្រៅក្រោមម្លប់ព្រៃស្រោងភូមិ ទើន ឃុំ វ៉ឹនស៊ើន (ខេត្ត ភូ ថ) គុហា ណាមស៊ើន ត្រូវបានអ្នកវិទ្យាសាស្ត្រវាយតម្លៃមានអាយុកាលកកើតឡើងប្រហែល ២៥០ លានឆ្នាំ មានតម្លៃភូគព្ភសាស្ត្រដ៏វិសេសអស្ចារ្យ។

បរិយាកាសចម្រុះពណ៌នៅសិប្បកម្មតម្បាញសំពត់សង្កិម ​ម៉ូហាម៉ាច់ នៅ​ភូមិ ភុមស្វយ ឃុំ​ ចូវផុង ទីរួមខេត្ត ​តឹនចូវ (ខេត្ត ​អានយ៉ាង) ទាក់ទាញ​យុវមិត្តៗ ជនជាតិ ​ចាម មក​ទស្សនា ឆ្លងកាត់​បទពិសោធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

រក្សាភ្នក់ភ្លើងរបរ​ត្បាញ​សំពត់សង្កិមរបស់​ជនជាតិ​ ចាម ​ខេត្ត អានយ៉ាង

អែបខ្លួននៅកន្លែងពាមបីទន្លេនៅក្បាលប្រភពដីសណ្ដទន្លេ គឺវឡុង កន្លែងខ្សែទឹកត្រជាក់ស្រួលនៃទន្លេ ហូវ និងទន្លេ ចូវដុក ប្រជែងចាំងស្រមោលព្រះវិហារ ឥស្លាម ដ៏បុរមបុរាណវេញត្របាញ់បញ្ចូលជាមួយសំឡេងសូត្រធម៌ ក្វាន់យិន ដែលបន្លឺឡើងដូចជាចង្វាក់ របស់ភូមិជនជាតិ ចាម របរត្បាញសំពត់សង្កិមប្រពៃណីតាមសាសនា អ៊ីស្លាម នៅខេត្ត អានយ៉ាង បាននិងកំពុងត្រូវបានរស់ឡើងវិញយ៉ាងខ្លាំងក្លាដោយដៃទាំងគូរបស់នារីៗ ភូមិ ចាម នៅភូមិ ភុមស្វយ ឃុំ ចូវផុង ខេត្ត អានយ៉ាង។

មើលពីខាងលើ កោះផ្កាលេចឡើងមើលទៅដូចជាសំពត់ព្រែពណ៌ផ្កាឈូកទន់ល្មើយ លេចធ្លោកណ្តាលផ្ទៃបឹងខៀវស្រងាត់នៃបឹង ប៉ាខ្វាង។

ម៉ាក់ខៃរាប់ពាន់ដើមរីកស្គុសស្គាយនៅលើកោះផ្កា ប៉ាខ្វាង

នៅចំកណ្តាលទឹករលកដ៏ល្ហល្ហេវបឹង ប៉ាខ្វាង កោះផ្កាចំណុះឃុំ មឿងផាំង ខេត្ត ដៀនបៀន ថ្ងៃដើមឆ្នាំហាក់ដូចជាភ្លឺសន្ធៅនៅពេលដើមម៉ាក់ខៃរាប់ពាន់ដើមបង្អួតសម្រស់ក្នុងពេលដំណាលគ្នា។ ក្នុងឱ្យកាសដើមឆ្នាំថ្មី ពណ៌ផ្កាឈូកទន់ភ្លន់នៃផ្កាក្លាយជាចំណុចលេចធ្លោ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកគន់មើលខណៈពេលនិទាឃរដូវតំបន់ភ្នំ តីបាក់ (ភូមិភាគ ពាយ័ព្យ)៕

ឋានសួគ៌ទេសចរណ៍ និងបទពិសោធន៍វប្បធម៌នៅឯ 'សំណង់សតវត្សរ៍'

ឋានសួគ៌ទេសចរណ៍ និងបទពិសោធន៍វប្បធម៌នៅឯ 'សំណង់សតវត្សរ៍'

ស្ថិតនៅចំកណ្តាលភ្នំលាតសន្ធឹងវែងអន្លានៃទិសពាយព្យនៃប្រទេសវៀតណាម កន្លែងទន្លេដា ដ៏មហិមាត្រូវបានសង់ទំនប់ដើម្បីបង្កើតគម្រោងវារីអគ្គិសនីលំដាប់ថ្នាក់សតវត្សរ៍ បឹង ហ្វាប៊ិញ (ខេត្ត ភូ ថ) លេចចេញជាផ្ទាំងគំនូរទេសភាពដ៏ធំសម្បើម ទាំងទូលំទូលាយ ទាំងជាទីមនោរម្យ។ មិនត្រឹមតែមានអត្ថន័យដ៏ធំសម្បើមអំពីសេដ្ឋកិច្ច ថាមពល បឹង ហ្វាប៊ិញកំពុងបញ្ជាក់ខ្លួនបន្តិចម្តងៗជាគោលដៅកំពូលសម្រាប់ទេសចរណ៍អេកូឡូស៊ី ការសម្រាកលំហែ និងបទពិសោធន៍វប្បធម៌នៅតំបន់កណ្តាលភាគខាងជើង និងតំបន់ភ្នំ៕

ប្តូរមុខមាត់ថ្មីទេសចរណ៍រដូវផ្លែឈើទុំ

ប្តូរមុខមាត់ថ្មីទេសចរណ៍រដូវផ្លែឈើទុំ

ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០២៥ ពោរពេញទាំងតំបន់ដាំដុះផ្លែឈើសង្កាត់ ជូ ភឿងសឺន ឃុំ ផឿងសឺន ឃុំ លុកង៉ាន និងឃុំ លុកសឺន (ខេត្ត បាក់និញ) ភ្លឺថ្លាពណ៌ស្រស់ឆើតឆាយនៃផ្លែក្រូចពោធិ៍សាត់និងក្លិនក្រអូបនៃផ្លែក្រូចថ្លុងនៅពេលទុំ។ ភ្ញៀវទេសចរបានប្រមូលផ្តុំគ្នាកាន់តែច្រើនឡើងៗដើម្បីទស្សនា ថតរូប និងទទួលបានបទពិសោធន៍បេះផ្លែក្រូចថ្លុង និងផ្លែក្រូចពោធិ៍សាត់ សម្របខ្លួនក្នុងបរិយាកាសនិទាឃរដូវ បង្កើតរូបភាពថ្មីសម្រាប់ទេសចរណ៍កសិកម្ម និងការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក៕

អំឡុងថ្ងៃនេះ ភ្ញៀវទេសចរមកពីគ្រប់ទិសទីនាំគ្នាមកទីនេះ គយគន់សម្រស់ផ្កានៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

សម្រស់ផ្កាម៉ាក់ខៃផ្លេកៗ នៅតំបន់ភ្នំ មូកាងចាយ

មកកាន់ឃុំតំបន់ភ្នំ មូកាងចាយ (ខេត្ត ឡាវកាយ) ក្នុងអំឡុងថ្ងៃចុងឆ្នាំ ភ្ញៀវទេសចរបានរីករាយគន់មើលទេសភាពគិរីបព្វតាស្កឹមស្កៃ បណ្តាអំពកស្រែកាំជណ្តើរលាតសន្ធឹងខ្ពស់ត្រដែតដល់កណ្តាលមេឃរួមជាមួយនឹងភាពបរិសុទ្ធនៃផ្កាព្រៃមួយប្រភេទមានឈ្មោះថា ទើយ៉ី (ផ្កាម៉ាក់ខៃ)៕

ភ្ញៀវ​ទេសចរ​​ក្រេបរសជាតិកាហ្វេ​​ក្នុង​លម្ហផ្ទះឈើទល់រត​នៅ​ផ្ទះ ​ម៉្ងាតាំងប៊ី និគម អាកូថុង សង្កាត់ បួនម៉ាធួត ខេត្ត ដាក់ឡាក់។

ទាញយកផលប្រយោជន៍ពីទេសចរណ៍ប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវប្បធម៌ដ៏ល្អប្រណីត

រយៈពេលកន្លងទៅ ខេត្ត ដាក់ឡាក់ បានទាញយកសក្តានុពលទេសចរណ៍ប្រកបដោយប្រសិទ្ធភាពបន្តិចម្តងៗ ដោយផ្អែកលើមូលដ្ឋានវប្បធម៌ប្រពៃណីដ៏ល្អប្រណីតរបស់បងប្អូនជនជាតិភាគតិច។ ការថែរក្សា ស្តារឡើងវិញ និងការពង្រីកអត្តសញ្ញាណវប្បធម៌អន្តោគ្រាម មិនត្រឹមតែរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌប៉ុននោះទេ ថែមទាំងបើកចេញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ជាពិសេសនៅក្នុងភូមិនិគមតែម្តង។

រដូវផ្កាក្រើនរំលឹកឲ្យបោះជំហានទៅកាន់ចុងប៉ូចភាគខាងជើងមាតុភូមិ

រដូវផ្កាក្រើនរំលឹកឲ្យបោះជំហានទៅកាន់ចុងប៉ូចភាគខាងជើងមាតុភូមិ

នៅពេលខ្យល់ពីកើតនៃដើមរដូវបក់ផាត់ស្រាលៗ តាមចន្លោះភ្នំ ដុងវ៉ាន់ ដាស់ឲ្យភ្ញាក់ជាមួយនឹងសម្រស់ដ៏ពិសេស​ដោយ​ឡែកមួយ។ ពណ៌នៃផ្កាបាក់វីតរីកស្គុសស្គាយតាមជ្រលងភ្នំ ធ្វើឱ្យតំបន់ព្រំដែនទាំងមូលហាក់ដូចជា​ត្រូវបាន​គ្របដណ្ដប់ដោយអាវពណ៌ផ្កាឈូក - ស្វាយ - ស ទន់ល្មើយគួរឱ្យភ្ញាក់ផ្អើល។

ភ្ញៀវទេសចរស្រាវជ្រាវរាវរកចូលទៅជ្រៅក្នុងព្រៃចាកនៅលើទូកកញ្ជើចម្រុះពណ៌ទាំងឡាយ។

ចំណុចភ្លឺអំពីការអភិវឌ្ឍទេសចរណ៍ពីព្រៃរនាមទឹកប្រៃ

ស្ថិតនៅចម្ងាយពី ហូយអាន ប្រហែល ៣ គីឡូម៉ែត្រ ព្រៃចាក បៃមៅ សង្កាត់ ហូយអានដុង (ទីក្រុង ដាណាំង) មានទស្សនីយភាពធម្មជាតិដ៏ក្សេមក្សាន្ត ប្រឡាយទឹកទាំងឡាយថ្លាឈ្វេង បត់បែនព័ន្ធឆ្លាស់រវាងចាកជាជួរៗ ជាចំណុចភ្លឺអំពីការធ្វើទេសចរណ៍សហគមន៍ពីព្រៃរនាមទឹកប្រៃ។

ភូមិ សាភីន ឃុំ ថាញ់ធុយ (ខេត្ត ទ្វៀនក្វាង) ស្រស់ស្អាតដល់ថ្នាក់អង្រួនចិត្តដោយមានដំបូលផ្ទះប្រក់ស្លឹកទ្រាំងគ្របដណ្ដប់ដោយស្លែពណ៌បៃតងនៅស្ងប់ស្ងាត់ក្បែរអំពកស្រែកាំជណ្តើរទាំងឡាយព័ន្ធឱបក្រសោបពេញចង្កេះភ្នំទាំងមូល។

លង់អារម្មណ៍ក្នុងស្រូវលឿងទុំ និងព្រលឹងស្លែពណ៌បៃតងនៅភូមិ សាភីន

លាក់ខ្លួននៅកណ្តាលជួរភ្នំ តីកូនលិញ ដ៏មហាសាល ស្ថិតនៅរយៈកម្ពស់ជាង ១.០០០ ម៉ែត្រ ភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់

ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់

កណ្តាលព្រៃភ្នំ តីង្វៀន ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) ប្រៀបដូចជា "គ្រាប់គជ់ដ៏មានតម្លៃ" នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។