អតីតយុទ្ធជនធ្វើមាន ជួយបងប្អូនជនជាតិភាគតិចលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

អតីតយុទ្ធជនធ្វើមាន ជួយបងប្អូនជនជាតិភាគតិចលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

អតីតយុទ្ធជនជាច្រើននាក់នៅខេត្ត ដុងណាយ ទោះបីធ្លាប់ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ពេលត្រឡប់មក​ជីវិតសាមញ្ញ​ នៅតែបន្តលើកតម្កើងគុណសម្បតិ្តរបស់ “កងទ័ពអ៊ំ ហូ” ឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឈោងឈានឡើងធ្វើ​មានតាមធម្មានុរូប។ មិនត្រឹមតែធ្វើមានសម្រាប់ខ្លួនឯងប៉ុននោះទេ ពួកគាត់ថែមទាំងបង្ហាញគំរូក្នុងការងារ​លុប​បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើ ជួយមិត្តរួមកងជួរ និងមាមីងបងប្អូនស្ថិតក្នុងស្ថានភាព​លំបាកឱ្យឈានឡើងក្នុងជីវភាពទៀតផង។

* លើកតម្កើងគុណសម្បត្តិកងទ័ពអ៊ំ ហូ

លោក ង្វៀន ឌិញធុយ (អាយុ ៧១ ឆ្នាំ) នៅភូមិ តឹនឡឹប (ឃុំ ភូងៀ) ធ្លាប់ចូលរួមក្នុងសង្រ្គាមតស៊ូប្រយុទ្ធជាមួយ​នឹងចក្រពត្តិ អាមេរិក សង្គ្រោះជាតិ និងរួមចំណែកកម្លាំងរបស់ខ្លួនក្នុងសង្រ្គាមការពារព្រំដែនភាគ​និរតី។ ត្រឡប់មកក្រោយអំឡុងឆ្នាំភ្នក់ភ្លើ់ងសង្គ្រាម លោក ធុយ មិនជ្រើសរើសភាពរស់សុខស្រួលនោះទេ ​បែរជាបន្តនឹងការប្រយុទ្ធថ្មីនោះគឺជាការប្រយុទ្ធនឹងភាពអត់ឃ្លាននិងភាពក្រីក្រ កសាងជីវភាពដ៏សុខចម្រើនសម្រាប់ខ្លួនឯង និង​សហគមន៍។

cuu-chien-binh-2.jpg
សមាគមអតីតយុទ្ធជនចលនាសមាជិកនៃសមាគមអតីតយុទ្ធជនអំពីការអភិវឌ្ឍសេដ្ឋកិច្ច

ក្រោយ​ពី​បញ្ចប់​ការ​បំពេញ​កាតព្វកិច្ច​យោធា លោក ធុយ មាន​គ្រួសារ​នៅ​ស្រុក ភឿកឡុង ឃុំ ឌឹកហាញ់ (អតីត​ខេត្ត ប៊ិញភឿក)។ ក្នុងអំឡុងប៉ុន្មានថ្ងៃដំបូង ជីវភាពរបស់ប្តីប្រពន្ធវ័យក្មេងមួយគូនេះជួប​ការលំបាក ឧបសគ្គរាប់មិនអស់។ ដោយ​មាន​អត្តចរិត​មោះមុត ​ឆន្ទៈ​រឹងប៉ឹង​របស់​ទាហាន លោក ធុយ មិន​រារង់ថយ​ក្រោយ​នឹង​ការលំបាកឡើយ។ លោកប្រឹងប្រែងឥតឈប់ឈរ សន្សំការពិសោធ និងក្លាហានវិនិយោគទៅ​ក្នុងវិស័យកសិកម្ម។

ផ្តើមពីបាតដៃទទេទាំងគូ លោក ធុយ ​បង្កើត​ដី​ដាំ​ដុះ​ជិត ២០​ ហិកតា។ ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ និងការឧស្សាហ៍ព្យាយាម លោកបានកែលម្អដីទំនេរក្លាយជាចម្ការផ្លែឈើផ្តល់ផ្លែមានសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្ន​ផ្ទៃដី​ចំនួន ១៥ ហិកតារ​របស់​គ្រួសារ​លោកបានគ្រប​ដណ្តប់​ដោយ​ដំណាំ​កៅស៊ូ ចំណែកដីនៅសេសសល់​ដាំ​ដំណាំ​ឧស្សាហ​កម្ម​គ្រប់ប្រភេទដែល​មាន​តម្លៃ​សេដ្ឋកិច្ចខ្ពស់​ដូច​ជា ស្វាយចន្ទី ម្រេច និង​ទុរេន។ ដោយប្រើប្រាស់វិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនោះ គំរូសេដ្ឋកិច្ចរបស់លោក ធុយ បាននាំមកប្រាក់ចំណូលខ្ពស់។ ក្នុង​មួយ​ឆ្នាំៗ គ្រួសារ​លោករក​ចំណូល​បាន​ជាង ១​ ពាន់​លាន​ដុង។

លោក ធុយ មាន​ប្រសាសន៍​ថា សង្គ្រាម​បានលត់ដំឲ្យលោកនូវ​ឆន្ទៈ​​ជម្នះ​ការ​លំបាក ហើយ​មិនក្រែងរអែងឡើយ។ ពេល​ត្រឡប់​មក​ជីវិតស៊ីវិល​វិញ លោកតែងតែ​ទន្ទេញហើយទន្ទេញទៀតថាត្រូវធ្វើយ៉ាងណាដើម្បីជួយ​គ្រួសារ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ​មាន​ជីវភាព​ស្ថិរភាព។ លោក​គិត​ថា បើ​សិនជាលោក​អាច​តស៊ូ​ដើម្បីប្រទេសជាតិ លោក​ក៏​អាច​ក្លាយ​ជា​អ្នក​មាន​នៅ​ដេនដីស្រុក​កំណើតបាន​ដែរ។

មិន​ត្រឹម​តែ​ធ្វើមានសម្រាប់​ខ្លួន​ឯង​ទេ លោក ធុយ ​តែង​តែ​ផ្ដោតទៅ​លើ​សហគមន៍​ផងដែរ។ លោកបានបង្កើត​ការងារធ្វើស្ថិរភាពជូនកម្មករធ្វើការជាប្រចាំចំនួន ៧ នាក់ដែលជាជនជាតិភាគតិចហើយស្ថិតក្នុងស្ថានភាព​លំបាកក្នុងភូមិសាស្រ្ត ដោយទទួលបានប្រាក់ខែប្រហែល ៧ លានដុងមួយខែ ដោយការងារចម្បងគឺ ថែទាំ និង​ប្រមូលផលកសិផល។ ក្នុងរដូវប្រមូលផលគ្រាប់ស្វាយចន្ទី ម្រេច ចំនួនកម្មករដែលលោក ធុយ ជួលកាន់តែច្រើន ជួយក្រុមគ្រួសារជនជាតិភាគតិចជាច្រើនមានប្រាក់ចំណូល ជីវភាពរស់នៅល្អប្រសើរឡើង។

នៅឃុំ ភូងៀ រឿងរ៉ាវរបស់លោក ដៀវ ថួត (អាយុ ៤៩ ឆ្នាំ) នៅភូមិ ៣ ជាជនជាតិ ស្ទៀង ដែលជា​យោធិនចេញពីកងទ័ព​នៃសមាគមអតីតយុទ្ធជនឃុំ ភូងៀ ក៏ជាសក្ខីកម្មមួយដ៏រស់រវើកនៃការឈោងឈានឡើង។ ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លង ចាប់តាំងពីពេលចូលសមាគមអតីតយុទ្ធជនមក ជីវភាពរបស់គ្រួសារលោក ដៀវ ថួត មានការរីកចម្រើនធូរធារជាច្រើន។

ក្រោយចេញពីកង​ទ័ព​បានរយៈពេល​ ១ ​ឆ្នាំ និងមានគ្រួសារនោះ លោក ដៀវ ថួត ត្រូវបានចែក​ដីផលិតកម្ម​ជិត ១,៣ ហិកតា។ បន្ទាប់​មក ១ ហិកតាដីនោះត្រូវបានដាំ​​កៅស៊ូ ហើយ​កំពុងឲ្យប្រមូល​ផល​ជា​បន្តបន្ទាប់អំឡុងពេល ៦ ឆ្នាំ។ ក្នុង​មួយ​ខែៗ ចម្ការកៅស៊ូ​បាន​នាំ​មក​​ប្រាក់​ចំណូល​ប្រមាណ ១៥ លាន​ដុង​សម្រាប់​គ្រួសារ។ ផ្ទៃដី​ដែល​នៅ​សេសសល់​ត្រូវ​បាន​គ្រួសារលោក​ដាំដំណាំ​កាហ្វេវិញ។

លោក ដៀវ ថួត មានប្រសាសន៍ថា៖ "បរិយាកាសកងជួរកងទ័ពបានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនដល់ខ្ញុំ។ ក្នុងជីវភាពស៊ីវិល ខ្ញុំខំប្រឹងរកស៊ីចិញ្ជឹមជីវិត រៀនសូត្រពីសមាជិកអតីតយុទ្ធជនដើម្បីជម្នះការលំបាក មានជីវភាពកាន់តែមានស្ថិរភាព"។ ក្រៅពីការងារមើលថែសួនច្បារ លោក ដៀវ ថួត នៅសកម្មទៅស៊ីឈ្នួល ចូលរួមក្នុងក្រុមសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន រួមចំណែកថែរក្សាសន្តិភាពក្នុង​ភូមិនិគមទៀតផង។

* សកម្មចូលរួមកិច្ចការលបុបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

ជាសក្ខីកម្មមួយក្នុងចំណោមសក្ខីកម្មការជួយពីលោក ង្វៀន ឌិញធុយ គឺជារឿងរ៉ាវរបស់គ្រួសារបង ដៀវ​ ង៉ុក ជន​ជាតិ ស្ទៀង នៅភូមិ ប៊ូយ៉ាភុក ២ ឃុំ ភូងៀ។ គ្រួសារ​បង ដៀវ ង៉ុក មាន​ដីបង្កបង្កើនផលបន្តិចបន្តួច ហើយ​ជីវភាព​ក៏អស្ថិរភាពទៀត។ បន្ទាប់ពីត្រូវបានលោក ធុយ ជួលឲ្យធ្វើការចៀរជ័រកៅស៊ូ និងធ្វើការងារផ្សេងទៀត ប្តីប្រពន្ធ​បង ដៀវ ង៉ុក មានប្រាក់ចំណូលស្ថិរភាពចំនួន ៧ លានដុងក្នុងមួយខែ។ ដោយមានប្រភពចំណូលស្ថិរភាពហើយ គ្រួសារបង ដៀវ ង៉ុក បានចូលហ៊ុនរកស៊ីចិញ្ចឹមជ្រូក និងក្លាហានដាំដំណាំស្វាយចន្ទីដែលផ្សាំនៅក្នុងចម្ការមាន​ទំហំ ០,៥ ហិកតា។ លោក ដៀវ ង៉ុក រំភើបប្រាប់៖ "ដោយមានលោក ធុយ ទើបគ្រួសាររបស់ខ្ញុំបានឆ្លងផុត​ដំណាក់កាលដ៏លំបាកខ្លាំងបំផុត។ ឥឡូវនេះ យើងខ្ញុំមានប្រាក់ចំណូលស្ថិរភាពហើយ កូនៗ បានទៅសាលារៀន​ទៀងទាត់"។

cuu-chien-binh-1.jpg
អតីតយុទ្ធជន ង្វៀន ឌិញធុយ នៅភូមិ តឹនឡឹប ឃុំ ភូងៀ ពិនិត្យមើលចម្ការទុរេនទើបតែដាំ

ក្នុងនាមជាសមាជិកនៃសមាគមអតីតយុទ្ធជនឃុំ ភូងៀ ក្នុងរយៈពេលកន្លងលោក ដៀវ ថួត ផ្សព្វផ្សាយយ៉ាង​សកម្មដល់បងប្អូនជនជាតិភាគតិចពីរបៀបធ្វើការងាររកស៊ី វិនិយោគទៅលើចម្ការដំណាំមានទិន្នលកាន់តែខ្ពស់។ លោក ថួត ឱ្យដឹងថា សមាគមអតីតយុទ្ធជនជាកន្លែងប្រមូលផ្តុំសមមិត្ត មិត្តរួមកងជួរ គំរូធ្វើសេដ្ឋកិច្ចពូកែៗ ជាច្រើន ដូច្នេះពួកគាត់បានជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ជួយសមាជិកក្នុងការរស់នៅ។ ខ្លួនលោកផ្ទាល់តែងតែ​រៀនសូត្រពីអ្នកជំនាន់មុន ហើយត្រៀមចិត្តជាស្រេចចែករំលែកពិសោធន៍របស់ខ្លួនដើម្បីឲ្យជនជាតិភាគតិចអាច​រួចផុតពីភាពក្រីក្រ ឈោងឈានឡើងក្លាយជាអ្នកមាននៅលើដែនដីរបស់ខ្លួន។

បច្ចុប្បន្នក្នុងភូមិសាស្រ្តឃុំ ភូងៀ មានសមាជិកអតីតយុទ្ធជនចំនួន ៤៤៨ នាក់។ បច្ចុប្បន្នឃុំ ភូងៀ មានក្លឹប​ផលិតកម្មធ្វើអាជីវកម្មពូកែមួយ។ សមាជិកទាំងឡាយត្រូវបានសមាគមអតីតយុទ្ធជនបន្តរក្សា ឧបត្ថម្ភ ទន្ទឹមនេះ​ដែរមានការសាយភាយ និងអភិវឌ្ឍន៍នៃចំនួនក្រុមគ្រួសារផលិតកម្មធ្វើអាជីវកម្មពូកែ។ សមាគមក៏អនុវត្តកម្មវិធី​ទាំងឡាយដើម្បីពង្រីកឱ្យទូលំទូលាយនូវគំរូឆ្នើមអំពីសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងជូនមាមីងបងប្អូន។

លោក ង្វៀន ឌិញណាម ប្រធានសមាគមអតីតយុទ្ធជនឃុំ ភូងៀ បានឲ្យដឹងថា សមាជិកគំរូនៅឃុំ ភូងៀ បាននិង​កំពុងលើកតម្កើងគុណសម្បត្តិរបស់កងទ័ពអ៊ំ ហូ ក្នុងសម័យសន្តិភាព។ ពួកគាត់មិនត្រឹមតែបង្ហាញពីឆន្ទៈដ៏មុតមាំ​ក្នុងការជម្នះការលំបាកលំបិនដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយក្នុងការជួយអ្នក​ទន់ខ្សោយឱ្យក្រោកឡើងក្នុងជីវភាពផងដែរ។ បុគ្គលខាងលើទាំងនេះគឺជាគំរូភ្លឺថ្លាសម្រាប់មនុស្សជំនាន់ក្រោយ​ត្រាប់តាម រួមចំណែកកសាងមាតុភូមិកាន់តែសម្បូររុងរឿង ស៊ីវិល័យ។

រឿងរ៉ាវទាំងឡាយរបស់អតីតយុទ្ធជន ង្វៀន ឌិញធុយ សមាជិកសមាគមអតីតយុទ្ធជន ដៀវ ថួត និងសមាជិក​សមាគមអតីតយុទ្ធជនផ្សេងជាច្រើនទៀតនៅខេត្ត ដុងណាយ ជាសក្ខីកម្មរស់រវើកសម្រាប់ស្មារតី ការខំប្រឹងប្រែង​របស់ទាហានអ៊ំ ហូ។ ពួកគាត់បានយកឈ្នះការលំបាក ឧបសគ្គទាំងឡាយ ប្រឹងប្រែងឥតឈប់ឈរដើម្បីកសាង​ការរស់នៅសុខដុមរមនា សុភមង្គល និងរួមវិភាគទានយ៉ាងវិជ្ជមានចំពោះការអភិវឌ្ឍរួមរបស់សហគមន៍៕

អត្ថបទ និង រូបថត៖ កហ្កឿយហ៍
ប្រែសម្រួលដោយ៖ អៀនថាញ់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕