
មុនភ្លៀងព្យុះមួយរដូវៗ អង្គភាពព័ត៌មានទាំងឡាយ តែងតែមានផែនការ ជួសជុល ថែទាំ ត្រួតពិនិត្យប្រព័ន្ធព័ត៌មានទំនាក់ទំនងតាមកាលកំណត់នៅតាមស្ថានីយ៍ VSAT និង Viettel នៅលើប្រជុំកោះ ត្រឿងសា ជាប្រចាំ។ ដើម្បីធានាព័ត៌មានទំនាក់ទំនងមានភាពរលូន កម្មាភិបាល យុទ្ធជនផ្តោតលើការដោះស្រាយនិងជួសជុលកំហុសស្ទះបណ្តាញ។
ក្រោយភ្លៀងព្យុះមួយរដូវៗ កងពលតូចព័ត៌មាន ៦០២ សេនាធិការដ្ឋានកងទ័ពជើងទឹកក៏ជួសជុល ថែទាំជាប្រចាំ ត្រួតពិនិត្យប្រព័ន្ធទាក់ទងព័ត៌មានតាមស្ថានីយ៍ VSAT និង Viettel តាមកាលកំណត់នៅលើប្រជុំកោះ ត្រឿងសា។ ក្រុមការងារកម្មាភិបាល បុគ្គលិកបច្ចេកទេសកងពលតូចព័ត៌មាន ៦០២ ដោយមានចំនួន ៤០ នាក់នឹងដោះស្រាយឧប្បទ្ទវហេតុព័ត៌មាននៅ ត្រឿងសា រហូតទាល់តែមានភាពរលូនទើបវិលត្រឡប់មកច្រាំងវិញ រំពឹងថានឹងចំណាយពេលប្រហែល ២ ដល់ ៣ ខែ។

ចាប់តាំងពីពេលសម្ព័ន្ធក្រុមហ៊ុន Viettel នាំយកសញ្ញាទូរស័ព្ទចេញទៅកាន់កោះ ដីគោកនៅចម្ងាយត្រឹមតែមួយគ្រាប់ច្នុច។ ព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់តាមរយៈអ៊ីនធឺណិតបានជាកម្មាភិបាល យុទ្ធជនដែលបំពេញភារកិច្ចនៅលើកោះក៏កាន់តែស្ងប់ចិត្តធ្វើការថែមទៀត។
ប្រឈមនឹងតម្រូវការ ភារកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្រនៃមាតុភូមិក្នុងស្ថានភាពថ្មី កងពលតូចព័ត៌មាន ៦០២ សេនាធិការដ្ឋានកងទ័ពជើងទឹកក៏បានសិក្សាជាប្រចាំក្តាប់បានយ៉ាងច្បាស់ពីស្ថានការណ៍ផងដែរ រក្សាទំនាក់ទំនងយ៉ាងរឹងមាំនៅលើបណ្តាញ ទិសដៅ ជាពិសេសកប៉ាល់ កោះ ផ្ទះរន្ទាលើផ្ទៃសមុទ្រ។ អង្គភាទាំងឡាយបំពេញភារកិច្ចហ្វឹកហាត់ ត្រៀមប្រយុទ្ធ ស្វែងរកនិងជួយសង្គ្រោះ ល្បាតរួមគ្នាជាមួយកងទ័ពជើងទឹកនៃប្រទេសទាំងឡាយក្នុងតំបន់ ... ជាស្រេច។

ក្នុងអំឡុងពេលជួសជុល ថែទាំឧបករណ៍ស្ថានីយ៍ VSAT និង Viettel ជាប្រចាំ កម្មាភិបាល យុទ្ធជនព័ត៌មានតែងតែគោរពតាមក្រឹត្យវិន័យព័ត៌មានយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យបាត់បង់ទំនាក់ទំនង បែកធ្លាយកិច្ចការសម្ងាត់។ កង កម្លាំងចល័តក៏ចូលរួមដោះស្រាយយ៉ាងសកម្ម ជួសជុល ចាត់ការឧបទ្ទវហេតុព័ត៌មាន ថែទាំបច្ចេកទេសកម្រិត ២ សម្រាប់បណ្តាអង្គភាពកងទ័ពជើងទឹក ស្របពេលនោះដែររក្សាទុក ថែទាំផ្គត់ផ្គង់បរិក្ខារព័ត៌មាននៅលើស្រុកកោះ ត្រឿងសា និងបំពេញល្អរាល់ភារកិច្ចជាយថាហេតុផ្សេងទៀតជាដើម៕
អត្ថបទនិងរូបថត៖ វៀតតូន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ