ជាពិសេស ពីដើមខែ មិថុនា មកទល់បច្ចុប្បន្ននេះ ចំនួនករណីកើតជំងឺកើនឡើងខ្លាំង ចំណុចកំពូលមានថ្ងៃកត់សម្គាល់ចំនួន ២០ ដល់ ២៥ ករណី។នៅសង្កាត់ បួនម៉ាធួត នៅពាក់កណ្តាលខែ កក្កដា បានកត់សម្គាល់ករណីស្លាប់ដោយសារជំងឺគ្រុនឈាមគឺប្អូន H.O.Q.N ភេទស្រីកើតឆ្នាំ ២០០៦។

យោងតាមលោកវេជ្ជបណ្ឌិត ត្រឹន ថាញ់គ្វី អនុប្រធានផ្នែកប្រពោធនកម្មសង្គ្រោះបន្ទាន់ មន្ទីរពេទ្យពហុព្យាបាល បួនម៉ាធួត គ្រុនឈាមជាធម្មតាវិវត្តតាមពីរដំណាក់កាល។ ក្នុងរយៈពេល ៣ ថ្ងៃដំបូង អ្នកជំងឺគ្រុនក្តៅខ្លាំងឈឺក្បាល ងាយយល់ច្រឡំជាមួយនឹងគ្រុនក្តៅវីរុស។ ចាប់ពីថ្ងៃទី ៤ អ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរដូចជាហូរឈាម អង់ស៊ីមថ្លើមកើនឡើងខ្ពស់ ប្លាកែតចុះទាបជាដើម។


លោក ហ្វាង ហាយភុក នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្តដាក់ឡាក់ បានឲ្យដឹងថា មជ្ឈមណ្ឌលបានបាញ់សារធាតុគីមីនៅចំណុចជំងឺរាតត្បាតដ៏សំខាន់ៗ ត្រៀមគ្រឿងសម្ភារពេទ្យ សារធាតុគីមី ថ្នាំសង្កូវប្រសិនបើជំងឺរាត្បតផ្ទុះឡើង។ បណ្តាមជ្ឈមណ្ឌលសុខភាពតំបន់ និងស្ថានីយ៍សុខភាពឃុំ សង្កាត់ប្រតិបត្តិការជាប្រចាំ ដាក់ដំណើរការទាន់ពេលវេលា៕
អត្ថបទ និង រូបថត៖ ង្វៀនយុង
ប្រែសម្រួល៖ សឺន ហេង