សាមគ្គីរួមកម្លាំងជម្នះព្យុះ ទឹកជំនន់

ខ្យល់ព្យុះលេខ ១០ ត្រូវបានគេចាត់ទុកថាមិនធម្មតា និងកាចសាហាវ ដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរគ្រប់ទីកន្លែងដែលវាឆ្លងកាត់។ ជាពិសេស ការគោចររបស់ព្យុះនេះ បានបន្តបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតាមតំបន់ជាច្រើន នៅតំបន់ភាគខាងជើង និងភាគកណ្តាលខាងជើង។

រូបភាពនៃដំបូលផ្ទះទទេត្រូវបានបំផ្លិចបំផ្លាញ ផ្ទាំងស័ង្កសីជាប់នៅលើដើមឈើបាក់បែក ផ្ទះបេតុងដួលរលំបាក់ចុះ ឬទ្រុងមាន់គរមាន់ងាប់បន្ទាប់ពីព្យុះ... បានធ្វើឱ្យមនុស្សជាច្រើនទប់ទឹកភ្នែកមិនជាប់។ ព្រោះ​តែ​មួយ​ភ្លែត មនុស្ស​ជា​ច្រើន​គ្មាន​សល់អ្វី ហើយ​អាច​នឹង​ធ្លាក់​ក្នុង​ជំពាក់​បំណុល​គេទៀតផង។

ដូច្នោះ ខ្យល់ព្យុះនេះបានកើតឡើងប៉ុន្មាននាទីនៅតាមប្របមាត់សមុទ្រក្នុងភូមិ ១០ (ឃុំ ក្វីញ៉ឹត និញប៊ិញ) ប៉ុន្តែបានឆក់យកជីវិតមនុស្ស ៤ នាក់ ធ្វើអោយរងរបួសជាច្រើននាក់ និងបណ្តាលឱ្យផ្ទះបាត់បង់ដំបូល ២៧ ខ្នងជាច្រើនខ្នងទៀតដួលរលំទាំងស្រុង ...

lu011025.jpg
មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​កៀរគរដើម្បី​ជួយ​ប្រជាជន​ផ្លាស់​ទី​ទៅ​កាន់​ទី​សុវត្ថិភាព។ រូបថត៖ ទន់អាញ់/ទីភ្នាក់ងារពត៌មានវៀតណាម

ខ្យល់ព្យុះបានបណ្តាលឱ្យសត្វមាន់រាប់ម៉ឺនក្បាលនៅក្នុងកសិដ្ឋានក្នុងខេត្ត ងេអាន លង់ទឹកដោយសារតែកម្ពស់ទឹកកើនឡើងភ្លាមៗ។ នៅពេលដែលទឹកបានជន់លិច កន្លែងចិញ្ចឹមបង្កង និងត្រីរាប់ម៉ឺនក្បាលក្នុងទ្រុងក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ បណ្តាលឱ្យមានការខាតបង់ទាំងស្រុង។

ចំណែកនៅខេត្ត ថាញ់ហ្វា ទឹកជំនន់ភ្លាមៗបានហូរចូលឃុំ ទ្រុងហា បណ្តាលអោយភូមិជាច្រើនបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្ទះសម្បែង ដំណាំ ទ្រព្យសម្បត្តិរបស់ប្រជាជន ...

បើទោះជាមានការព្យាករណ៍ពីមុន និងផែនការបង្ការព្យុះក៏ដោយ បើតាមស្ថិតិបឋមគិតត្រឹមរសៀលថ្ងៃទី ៣០ ខែកញ្ញា ព្យុះលេខ ១០ និងទឹកជំនន់ ខ្យល់កំបុតត្បូង បាក់ដីបានសម្លាប់មនុស្ស ២៧ នាក់ បាត់ខ្លួន ២១ នាក់ បាត់ទំនាក់ទំនង ៨ នាក់ និងរបួសជាង ១១០ នាក់។ ខ្យល់ព្យុះក៏បណ្តាលឱ្យផ្ទះចំនួន ៩០ ដួលរលំ ផ្ទះជិត ១៤៥.០០០ បានប៉ើងដំបូល ឬខូចខាត។ ផ្ទះប្រហែល ១៤.០០០ ត្រូវបានជន់លិច។ ស្រូវ និងដំណាំជិត ២៦.៦០០ ហិកតាត្រូវបានជន់លិច និងខូចខាត។ ផលិតផលជលផលជាង ៧.២០០ ហិកតាត្រូវបានខូចខាត។ សត្វពាហនៈ និងបសុបក្សីរាប់រយរាប់ពាន់ក្បាលបានស្លាប់។ បាកទំនប់ ច្រាំងទន្លេ និងឆ្នេរសមុទ្រត្រូវបានបំផ្លាញជិត ១៩.៥០០ ម៉ែត្រ បង្គោលអគ្គិសនីជាង ៦.២០០ ត្រូវបានបាក់ និងដួលរលំបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅក្នុងខេត្ត ថាញ់ហ្វា ងេអាន ហាទិញ និង ក្វាងទ្រី ។

មិនត្រឹមតែបង្កការខូចខាតនៅពេលឆ្លងកាត់ខេត្តដូចជា ហាទិញ ងេអាន ថាញហ្វា ក្វាងទ្រី ខ្យល់ព្យុះបោកបក់ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាទឹកជំនន់រីករាលដាល ជន់លិចជ្រៅ ផ្តាច់តំបន់ជាច្រើនក្នុងខេត្ត ឡាវកាយ ទ្វៀនក្វាង ថាយង្វៀន ហាណូយ ...

ទាំងនេះគ្រាន់តែជាការខូចខាតអំពីមនុស្ស និងទ្រព្យសម្បត្តិជាបណ្តោះអាសន្នអាចធ្វើស្ថិតិបាន នៅតែមានការខូចខាត បាត់បង់ និងឈឺចាប់ជាច្រើនដែលពិបាកនឹងរាប់បាន។

ឆ្លងកាត់ការឈឺចាប់ ការបាត់បង់ ភ្លាមៗបន្ទាប់ពីខ្យល់ព្យុះបានកន្លងផុតទៅ មូលដ្ឋានដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះបានយ៉ាងលឿនបានចល័តកម្លាំងមូលដ្ឋានដើម្បីត្រួតពិនិត្យការខូចខាត។ ធ្វើស្ថិតិរៀបចំផែនការជួសជុលបន្ទាន់ សាងសង់ផ្ទះឡើងវិញ ប្រកដំបូលឡើងវិញ សម្អាតឈើដួលរលំ សម្អាតផ្លូវចរាចរណ៍ជាមូលដ្ឋាន...

hoichuthapdo011025.jpg
កាកបាទក្រហមជួយប្រជាជនខេត្ត ថាញ់ហ្វា។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលជាមួយរណសិរ្សមាតុភូមិ អង្គការ សមាគមនារី និងយុវជន កងកម្លាំងយោធា រៀបចំអំណោយ និងដឹកជញ្ជូនសម្ភារៈប្រើប្រាស់ អង្ករ មី ទឹកពិសារ ភួយ ជាដើម ដើម្បីផ្គត់ផ្គង់ដល់គ្រួសាររងផលប៉ះពាល់ដោយការខូចខាត ឬតំបន់ដាច់ស្រយាលដោយទឹកជំនន់។

យ៉ាងឆាប់រហ័ស នាយករដ្ឋមន្ត្រី ផាម មិញជិញ បានបញ្ជាកម្មាភិបាល ផ្នែក និងមូលដ្ឋានប្រមូលផ្តុំធនធាន ដោះស្រាយឱ្យបានឆាប់រហ័សនូវផលវិបាកនៃការខូចខាត។ ឧបត្ថម្ភសម្ភារៈ គីមី ពូជរុក្ខជាតិ... ជួយប្រជាជនក្រោយព្យុះ និងទឹកជំនន់។

អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានបង្គាប់អោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងត្រូវយកចិត្តទុកដាក់ជម្នះជាបន្ទាន់នូវសម្ភារៈសិក្សា និងសុខាភិបាលខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់ (ត្រូវបញ្ចប់ឲ្យបានមុនថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥) មិនឱ្យសិស្សានុសិស្សខ្វះខាតសាលារៀន ថ្នាក់រៀន គ្រូបង្រៀន អាហារ សម្លៀកបំពាក់ សៀវភៅ និងសម្ភារៈសិក្សា កុំឱ្យប្រជាជនខ្វះខាតកន្លែងសម្រាកព្យាបាលជំងឺពេលមានជម្ងឺ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានបង្គាប់ការដល់មូលដ្ឋានត្រូវពិនិត្យ ធ្វើស្ថិតិឲ្យបានពេញលេញនូវការខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់ ត្រូវប្រើប្រាស់ថវិកាបម្រុង និងធនធានក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីអនុវត្តគោលនយោបាយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រ និងជួបការលំបាក គ្រួសារគោលនយោបាយ និងក្រុមងាយរងគ្រោះ ស្របតាមបទប្បញ្ញត្តិ មិនទុកអោយកើតមានហើយទប់ស្កាត់ការបាត់រវាត់ ខ្ជះខ្អាយ អំពើពុករលួយ និងអវិជ្ជមាន។

លោកនាយករដ្ឋមន្រ្តីស្នើឱ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ប្រមូលផ្តុំកម្លាំងចាំបាច់ និងមធ្យោបាយដើម្បីចូលទៅកាន់តំបន់នៅដាច់ឆ្ងាយពីតំបន់គ្រោះធម្មជាតិឱ្យបានឆាប់រហ័ស។ ដំណើរការ​ជំនះ​លើ​ផលវិបាក​នៃ​ព្យុះ​លេខ​១០ និង​ទឹកជំនន់​ទៅតាម​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​។

ទន្ទឹមនឹងនោះ ខេត្ត ក្រុងបានជួយដល់ប្រជាជនក្នុងការជួសជុល ផ្ទះសម្បែងបានប៉ើងដំបូល ឬខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់។ រៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ផ្គត់ផ្គង់អាហារ ទឹកស្អាត និងសម្ភារៈចាំបាច់សម្រាប់គ្រួសារបាត់បង់ផ្ទះសម្បែង ហើយមិនអនុញ្ញាតឱ្យប្រជាជនណាម្នាក់ឃ្លាន ត្រជាក់ ស្រេកទឹក គ្មានផ្ទះសម្បែង ឬខ្វះសម្លៀកបំពាក់ឡើយ។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក៏បានចាត់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ដឹកនាំ និងណែនាំដល់មូលដ្ឋាន អនុវត្តនូវវិធានការដោះស្រាយផលវិបាក និងស្តារផលិតកម្មកសិកម្មឡើងវិញឲ្យស្របៗគ្នា។ ពិនិត្យ សំយោគ និងសម្របសម្រួលភ្លាមៗជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយតាមសមត្ថកិច្ច ឬរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយសំណើសុំជំនួយក្នុងមូលដ្ឋាន ដោយប្រើសម្ភារៈ សារធាតុគីមី ពូជរុក្ខជាតិ និងបសុសត្វ ដើម្បីស្តារផលិតកម្មឡើងវិញ បន្ទាប់ពីព្យុះ និងទឹកជំនន់។

ទន្ទឹមនឹងការណែនាំរបស់នាយករដ្ឋមន្ត្រី រូបភាពប្រជាជននៅតំបន់មានខ្យល់ព្យុះ និងជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ សាងសង់ផ្ទះឡើងវិញ ប្រជាជនមកពីខេត្តឆ្ងាយផ្ញើអង្ករ និងភួយជូនបងប្អូនជនរួមជាតិ ឬរូបភាពកងកម្លាំងជួយសង្គ្រោះឆ្លងទឹកលិចទឹកពេញមួយយប់ ដើម្បីផ្គត់ផ្គង់ស្បៀង និងរៀបចំជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់… មិនត្រឹមតែជាទង្វើមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងជាភ័ស្តុតាងនៃការរស់នៅ” នៃប្រពៃណីជាតិ” និងការជួយគ្នាទៅវិញទៅមក។

baolam-caobang011025.jpg
ឃុំ បាវឡឹម ខេត្ត កាវបាំង បានលិចលង់ដោយទឹកជំនន់។ រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម

អាចបញ្ជាក់បានថា អន្តរាគមន៍ភ្លាមៗរបស់រដ្ឋាភិបាល និងប្រជាជនបានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស រដ្ឋាភិបាល និងអង្គការមហាជន។ ទន្ទឹមនឹងនោះ បង្កើតឱ្យមានសាមគ្គីភាពក្នុងសហគមន៍ ផ្សព្វផ្សាយស្មារតីនៃសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក និងលើកទឹកចិត្តប្រជាជនទូទាំងប្រទេសឱ្យងាកមករកគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។

ដោយស្មារតីសាមគ្គីភាព “អាហារមួយមាត់ពេលឃ្លាន មានតម្លៃស្មើមួយកញ្ចប់ពេលឆ្អែត” បានរីករាលដាលយ៉ាងទូលំទូលាយ គ្រប់មូលដ្ឋាន សហជីព អង្គការ និងបុគ្គលនានាទូទាំងប្រទេស បាននឹងកំពុងរៀបចំយុទ្ធនាការ អំណោយ និងថែមទាំងចុះទៅផ្ទាល់ដល់តំបន់រងគ្រោះដោយទឹកជំនន់ ដើម្បីចូលរួមចំណែកធនធានមនុស្ស និងសម្ភារៈជួយដល់ប្រជាជនក្នុងការជម្នះផលវិបាកនៃការខូចខាត។ សកម្មភាពនេះគឺជាធនធានដ៏មានតម្លៃ មិនត្រឹមតែជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះទេ ថែមទាំងជួយលើកទឹកចិត្តប្រជាជនដើម្បីប្រជាជនមានអារម្មណ៍ថាមិនត្រូវបោះបង់ចោលឡើយ។

ថ្មីៗនេះ តារាចម្រៀង ឌឹកភុក បានចែករំលែកនៅលើបណ្តាញសង្គមថា លោកបានបរិច្ចាគថវិកាចំនួន ១ ពាន់លានដុង ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ដើម្បី "រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងតូចតាច ដើម្បីចែករំលែកការលំបាករបស់បងប្អូនជនរួមជាតិ រងគ្រោះដោយផ្ទាល់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ Bualoi"។ មុននេះ តារាចម្រៀង ទុងយឿង មានប្រសាសន៍ថា លោក និងមិត្តជិតដិតមួយក្រុមបានរួមគ្នារៃអង្គាសប្រាក់ចំនួន ១ ពាន់លានដុង ដើម្បីជួយដល់ប្រជាជននៅ ងេអាន ហាទិញ ក្វាងទ្រី ហ្វេ និង ថាញហ្វា កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះលេខ ១០។

បន្ទាប់មក តារាចម្រៀង យ្វីម៉ាញ បិចភឿង ថាម ហ្វិញអាញ់ ក្វក់ធៀន... ក៏បានបរិច្ចាគប្រាក់រាប់រយលានដុងដើម្បីជួយប្រជាជនជំនះព្យុះ និងទឹកជំនន់ តាមរយៈមូលនិធិបង្ការទឹកជំនន់នៃរណសិរ្សមាតុភូមិវៀតណាម។

មិនត្រឹមតែសិល្បករប៉ុណ្ណោះទេ បុគ្គល អាជីវករ និងសហគ្រាសជាច្រើន បាននិងកំពុងបរិច្ចាគ និងជួយដល់ប្រជាជនបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះ និងទឹកជំនន់។ "ការរួមគ្នាជំនះព្យុះ និងទឹកជំនន់" ក៏ជាការអំពាវនាវឱ្យមានសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ដើម្បីជំនះផលវិបាកនៃព្យុះ និងទឹកជំនន់ ដែលកំពុងត្រូវបានឆ្លើយតប ចែករំលែក និងផ្សព្វផ្សាយដោយមនុស្សជាច្រើន ជាពិសេសសហគមន៍អនឡាញ។

អាចនិយាយបានថា រាល់ការរួមចំណែក និងការគាំទ្រនាពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ មិនថាតិច ឬច្រើន មិនថាសម្ភារៈ ឬកម្លាំងចិត្ត គឺពិតជាមានតម្លៃណាស់!

ព្យុះលេខ ១០ បណ្តាលឱ្យមានការខាតបង់យ៉ាងធំធេងទាំងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ ធ្វើឱ្យមនុស្សស្ថិតក្នុងស្ថានភាពលំបាកមួយភ្លែត ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺនៅក្នុងគ្រាទាំងនេះយើងឃើញភាពស្រស់ស្អាតនៃសាមគ្គីភាព មនុស្សធម៌ និងការចែករំលែក។

ថ្វីត្បិតដឹងថា ផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៅវែងឆ្ងាយ ប៉ុន្តែតំបន់រងផលប៉ះពាល់ត្រូវប្រឈមមុខនឹងការកសាងផ្ទះឡើងវិញ ស្ថិរភាពជីវភាពរស់នៅ ការស្តារផលិតកម្មឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបន្ទាប់ពីទឹកជំនន់... ប៉ុន្តែដោយស្មារតីរួបរួម យើងមានហេតុផលជឿថា តំបន់រងផលប៉ះពាល់ដោយទឹកជំនន់នឹងរស់រានឡើងវិញក្នុងពេលឆាប់ៗនេះ។

ហើយមនោសញ្ចេតនា ឧបត្ថម្ភរបស់ប្រជាជនទូទាំងប្រទេស គឺជាភស្តុតាងបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្មារតីសហគមន៍ និងប្រពៃណីរបស់មនុស្សជាតិ តែងតែជា “ខែល” ដ៏រឹងមាំ ដើម្បីជួយប្រទេសជាតិឲ្យឆ្លងផុតគ្រោះមហន្តរាយធម្មជាតិ ឆ្ពោះទៅរកអនាគតដ៏មានស្ថិរភាព និងអភិវឌ្ឍន៍៕

អត្ថបទ៖ មិញធ្វៀត
ប្រែសម្រួល៖ សឺនហេង

(កាសែត ព័ត៌មាន និង ជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕