នៅកន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅ អ្នកគ្រូបានព្យាយាមសាបព្រោះតួអក្សរ ផ្ទេរភ្លើងស្រឡាញ់វប្បធម៌ជនជាតិជូនកុមារៗ មានស្ថានភាពក្រីក្រនៅជនបទ។
កើតឆ្នាំ ១៩៩៤ ធំដឹងក្តីក្នុងគ្រួសារមានឪពុកជាគ្រូបង្រៀនភាសា ខ្មែរ នៅខេត្ត ត្រាវិញ ពីមុន បច្ចប្បន្នគឺជាខេត្ត វិញឡុង មានក្តីស្រឡាញ់ភាសា និងអត្តសញ្ញាណជនជាតិជិតដិតជាមួយអ្នកគ្រូកាលពីកុមារភាព។ អ្នកគ្រូ រៀបរាប់ប្រាប់ "ដោយសារតែប្រពៃណីគ្រួសារ ឪពុកខ្ញុំជាគ្រូបង្រៀនភាសា ខ្មែរ ឲ្យកុមារៗ ជនជាតិ។ ខ្ញុំស្រឡាញ់ភាសា ខ្មែរ ហើយចង់ដើរតាមគន្លងឪពុកខ្ញុំ"។ ក្ដីស្រឡាញ់នោះហើយបានបណ្តាលឱ្យអ្នកគ្រូសិក្សាផ្នែកគរុកោសល្យអក្សរសាស្រ្ត ខ្មែរ នៅសាកលវិទ្យាល័យ ត្រាវិញ។ ចាកចេញពីសាកលវិទ្យាល័យ អ្នកគ្រូចុះឈ្មោះប្រឡងជ្រើសរើសបុគ្គលិករដ្ឋការស៊ីវិល ហើយក៏បានជ្រើសរើសដែនដីព្រំដែន តីនិញ នៅជួបស្ថានភាពលំបាកជាច្រើននៅឡើយ ប៉ុន្តែក៏ពោរពេញដោយក្ដីស្រឡាញ់ផងដែរ។
អ្នកគ្រូ ភក្តី រំភើបប្រាប់ថា "ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំនៅពេលជួបសិស្សជនជាតិនៅទីនេះគឺរំភើបចិត្តខ្លាំងណាស់! ខ្ញុំចង់ជូនក្តីស្រឡាញ់ទាំងអស់របស់ខ្ញុំចំពោះវិជ្ជាជីវៈ និងជំនាញដើម្បីផ្តល់មេរៀនល្អៗ ដល់ប្អូនៗ ជួយឱ្យប្អូនៗ ស្រឡាញ់ភាសាកំណើតរបស់ខ្លួន និងឱ្យតម្លៃអត្តសញ្ញាណជនជាតិរបស់ខ្លួន"។
ប៉ុន្តែដំណើរនៅគ្រាដំបូងមិនងាយស្រួលឡើយ។ ក្នុងនាមជាកូន ខ្មែរ មកពីខេត្ត ត្រាវិញ (បច្ចុប្ន្បន្នគឺខេត្ត វិញឡុង) នៅពេលបានមកបង្រៀននៅខេត្ត តីនិញ អ្នកគ្រូប្រឈមមុខនឹងភាពខុសគ្នាយ៉ាងខ្លាំងអំពីផ្នែកភាសា។ ភាសា ខ្មែរ នៅខេត្ត តីនិញ មានសំនៀងនិងពាក្យពេជន៍ផ្សេងជាច្រើនបើប្រៀបធៀបជាមួយនឹងខេត្ត ត្រាវិញ។ អ្នកគ្រូ ភក្តី ចែករំលែកថា "ជួនកាលនៅពេលខ្ញុំនិយាយ ប្អូនៗ ប្រាប់ថា "អ្នកគ្រូនិយាយអីប្អូនស្តាប់មិនច្បាស់ទេ" ហើយអាណាព្យាបាលសិស្សក៏ដូចគ្នាដែរ។ ខ្ញុំបានឃើញថាខ្ញុំត្រូវតែរៀនគ្រាមភាសាឡើងវិញ ហើយផ្លាស់ប្តូរការបញ្ចេញសំនៀងឲ្យសមស្រប"។
ចាងហ្វាងសាលាបឋមសិក្សា ហ្វាដុង ដាំង កុងស៊ន់ បញ្ជាក់ថា អ្នកគ្រូ ភក្តី ជាគ្រូបង្រៀនវ័យក្មេង ស្វាហាប់ មានការផ្លាស់ប្តូរ ភាពច្នៃប្រតិដ្ឋជាច្រើន។ ជាពិសេស អ្នកគ្រូតែងតែមានភាពសកម្មក្នុងការប្រើបច្ចេកវិទ្យាព័ត៌មាន ជួយកែលម្អគុណភាពនៃការបង្រៀននិងការសិក្សា។ មិនត្រឹមតែប៉ុននោះ អ្នកគ្រូក៏បានជួយគ្រូបង្រៀនវ័យចំណាស់ៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា រួមចំណែកបង្កើតបរិយាកាសសាមគ្គីភាព ជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ អ្នកគ្រូតែងតែមានភាពរួសរាយ រាក់ទាក់ ត្រូវបានសិស្សនិងមិត្តរួមការងារគោរពរាប់អាន។ សាលាមានមោទនភាពយ៉ាងខ្លាំងដែលមានគ្រូបង្រៀនដូចអ្នកគ្រូ”។
ក្នុងដំណើរដ៏ស្ងៀមស្ងាត់របស់ខ្លួន អ្នកគ្រូ ភក្តី កំពុងធ្វើច្រើនជាងការបង្រៀនអក្សរទៅទៀត។ អ្នកគ្រូកំពុងតែថែរក្សាភាសា ខ្មែរ រក្សាចំណងវប្បធម៌ដ៏រឹងមាំនៅក្នុងការរស់នៅរបស់សហគមន៍ ខ្មែរ នៅតំបន់ជាយដែន។ ផ្តើមពីក្តីស្រឡាញ់អាជីពរបស់អ្នកគ្រូ ពន្លកបៃតងទាំងឡាយនៅតំបន់ជាយដែនត្រូវបានផ្តល់ក្តីសង្ឃឹម ពោរពេញដោយក្តីមោទនភាពជាតិ ដើម្បីបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅអនាគត៕
អត្ថបទនិងរូបថត៖ យ៉ាងភឿង
ប្រែសម្រួល៖ អៀងថាន់