នៅព្រឹកថ្ងៃទី២៥ ខែឧសភា នៅអាគាររដ្ឋសភាលោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងពេញអាណត្តិកាលនៃឆ្នាំ២០២៦-២០៣១។
សមាជិកម្នាក់ៗនៃគណៈកម្មាធិការត្រូវតែនាំយកគំនិតវិចារវិជ្ជារបស់អ្នកវិទ្យាសាស្ត្រ ប៉ុន្តែក៏ត្រូវមានឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ្នកធ្វើគោលនយោបាយ ប្តេជ្ញាធ្វើឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តឌីជីថល និងថាមពលក្លាយជាស្លាបទាំងគូជំរុញប្រទេសជាតិឱ្យរីកចម្រើនឥតឈប់ឈរទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍជាតិសម្រាប់ប្រទេសវៀតណាម៕
ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង