នៅក្នុងពិធី លោក ត្រឹន គ្វឹកទន់ នាយករងមន្ទីរសុខាភិបាលខេត្ត អានយ៉ាង ស្នើឱ្យថ្នាក់ដឹកនាំមន្ទីរ គណៈកម្មការ ផ្នែក អង្គការមហាជន ឃុំ សង្កាត់ តំបន់ពិសេស អង្គការ គ្រួសារ និងបុគ្គលបន្តផ្សព្វផ្សាយ សហការអនុវត្តសារាចរលេខ 28-CT/TW ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ របស់ការិយាល័យនយោបាយស្តីអំពីការពង្រឹងការងារថែទាំ អប់រំ និងការពារកុមារ បំពេញតាមតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល និងសេចក្តីសន្និដ្ឋានរបស់អគ្គលេខាបក្ស ប្រធានរដ្ឋស្តីអំពីការងារថែទាំ និងការពារកុមារស្ថិតក្នុងស្ថានភាពពិសេស។
បញ្ជាការដ្ឋានយោធាខេត្ត អានយ៉ាង ជូនអំណោយប្អូនៗ កុមារដែលមានជីវភាពខ្វះខាត។
អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ រ៉ាច់យ៉ា លោកស្រី ង្វៀន ធីហុងលិញ បានឲ្យដឹងថា សង្កាត់មានកុមារអាយុក្រោម ១៦ ឆ្នាំជាង ៣០.៤០០ ប្អូន ក្នុងនោះកុមារមានអាយុក្រោម ៦ ឆ្នាំជាង ១៤.០០០ ប្អូន និងកុមារស្ថិតក្នុងស្ថានភាពពិសេសចំនួន ២៣៥ ប្អូនកំពុងតែទទួលពីការគាំពារសង្គមរៀងរាល់ខែ។ សង្កាត់តែងតែយកចិត្តទុកដាក់ជានិច្ច ដោយមានសកម្មភាពជាច្រើនសម្រាប់កុមារទាំងសម្ភារនិងស្មារតី ហើយបានជូនអំណោយ និងអាហារូបករណ៍ជាង ៤០ ពាន់ចំណែកជូនប្អូនៗ កុមារដែលស្ថិតក្នុងស្ថានភាពលំបាកលំបិន កំព្រា ពិការ ជាមួយនឹងទឹកប្រាក់ជាង ៨ ពាន់លានដុង។
នាពេលខាងមុខ សង្កាត់នឹងជំរុញការឃោសនា ចលនាប្រជាជនអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីអំពីការការពារ ថែទាំ និងអប់រំកុមារ លើកកម្ពស់ការទទួលខុសត្រូវរបស់គ្រួសារ សាលារៀន និងសង្គមក្នុងការការពារកុមារ ប្តឹង និងជូនដំណឹងដល់កម្លាំងសមត្ថកិច្ចអំពីហានិភ័យ អំពើបៀតបៀន ហិង្សាទៅលើកុមារ កាត់បន្ថយស្ថានភាពកុមាររងគ្រោះដោយសារតែអំពើហិង្សា ការរំលោភបំពាន និងត្រូវរងរបួស។
លោកស្រី ង្វៀន ធីហុងលិញ សង្កត់ធ្ងន់ថា "នៅចំពោះមុខ សង្កាត់ រ៉ាច់យ៉ា គួបផ្សំខែសកម្មភាពដើម្បីកុមារជាមួយនឹងការរៀបចំសកម្មភាពវប្បធម៌ កីឡា ការប្រកួតស្វែងយល់ អប់រំប្រពៃណី រៀបចំវេទិកា បោះជំរំជាដើមដើម្បីបង្កើតបរិស្ថានសុវត្ថិភាព តម្លាភាព មានប្រយោជន៍សម្រាប់កុមារ។ តាមរយៈនោះអប់រំបំណិនការពារសាមីខ្លួន បំណិនជីវិត ពង្រីកតួនាទីរបស់កុមារចូលរួមសកម្មភាពនៅក្នុងគ្រួសារ សាលារៀន និងសង្គម អភិវឌ្ឍគ្រប់ជ្រុងជ្រោយអំពីចំណេះដឹង បំណិន កាយសម្បទា"។
ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំពិធីបានប្រគល់អំណោយចំនួន ២២២ ចំណែក អាហារូបករណ៍ចំនួន ១៥ ចំណែកទៅកុមារដែលស្ថិតក្នុងស្ថានភាពលំបាក សិស្សសាលាដែលជម្នះការលំបាករៀនពូកែ មួយចំណែកៗ មានតម្លៃ ៥០០.០០០ ដុង៕
អត្ថបទ និងរូបថត៖ វ៉ាន់ស៊ី
ប្រែសម្រួល៖ អៀងថាន់