លោកស្រី វ៉ូ ធីមិញ យៀន អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ដាក់ឡាក់ មានប្រសាសន៍ថា ដើម្បីធានាបាននូវសមកាល ឯកភាពក្នុងការអនុវត្តខ្លឹមសារនៃការអប់រំមូលដ្ឋាន មន្ទីរអប់រំបានដាក់ចេញឯកសារណែនាំអំពីការរៀបចំការបង្រៀន និងការរៀនខ្លឹមសារអប់រំមូលដ្ឋានក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦ ដោយរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់កម្រិតអប់រំនីមួយៗ និងមានការណែនាំអំពីការធ្វើតេស្ត និងវាយតម្លៃជាក់លាក់ ដើម្បីជួយសិស្សបង្កើតសមត្ថភាពស្នូល និងគុណសម្បត្តិចាំបាច់ដូចជា ស្នេហាជាតិ មេត្តាករុណា ឧស្សាហ៍ព្យាយាម ការទទួលខុសត្រូវជាដើម។
ចាប់ពីប្រធានបទដូចជាសិប្បកម្មត្បាញសំពត់របស់ជនជាតិ អេដេ ការអប់រំក្នុងភូមិភាគមិនត្រឹមតែជួយសិស្សឱ្យស្រឡាញ់វប្បធម៌ជនជាតិរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយតម្លៃប្រពៃណី កសាងមូលដ្ឋានគ្រឹះនៃបុគ្គលិកលក្ខណៈ មោទនភាព និងការទទួលខុសត្រូវរបស់យុវជនយុវនារីជំនាន់ក្រោយក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ផងដែរ៕
ដំណឹងនិងរូបថត៖ ង្វៀនយុង - ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួល៖ សឺនហេង