ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ខេត្ត វិញឡុង បានកសាងផ្លូវជនបទសម្រេច រួចរាល់បានប្រវែង ២១៦,៧ គីឡូម៉ែត្រ សាងសង់ និងជួសជុលផ្ទះចំនួន ១.២៧០ ខ្នងជូនក្រុមគ្រួសារក្រីក្រលំបាកលំបិនជាបងប្អូនជនជាតិភាគតិច បំពេញ បន្ថែមមូលដ្ឋានសម្ភារ គ្រឿងសម្ភារៈបរិក្ខារជូន វិទ្យាល័យអន្តេវាសិកជនជាតិ ចំនួន ៩ បង្កើតគោលដៅទេសចរណ៍គំរូតួយ៉ាង តំបន់ជនជាតិភាគតិចចំនួន ៤ ជាដើម។ ពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ ចូលឆ្នាំថ្មី អកអំបុក សែន ដូនតា។ល។ ត្រូវបានថែរក្សានិងលើកស្ទួយ។
ធ្វើដំណើរលើខ្សែផ្លូវគមនាគមន៍ឆ្លងកាត់ឃុំ ត្រាកូន បានសាងសង់រួចរាល់នាខែ មេសា ឆ្នាំ ២០២៥ លោក ថាច់បៀត ជនជាតិ ខ្មែរ នៅឃុំ ត្រាកូន ចែករំលែកថា៖ "ដោយសារការជួយឧបត្ថម្ភរបស់រដ្ឋ ជីវភាពប្រជាជនផ្លាស់ប្តូរ យ៉ាងច្បាស់ក្រឡែត។ ផ្លូវចរាចរងាយស្រួល ផ្ទះសំបែងធំទូលាយស្អាតបាត នរណាក៏សោមនស្សរីករាយ"។
ប្រភពទុនពីកម្មវិធីបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយ អត្រាក្រុមគ្រួសារ ខ្មែរ ក្រីក្រនៅត្រឹមចំនួន ១,៦% ក្រុមគ្រួសារជិតខ្សែបន្ទាត់ នៃភាពក្រីក្រនៅចំនួន ៣,២%។ ក្រុមគ្រួសារជាច្រើន ក្លៀវក្លាហ៊ានផ្លាស់ប្តូរ រចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម ឈោងឈានឡើង អភិវឌ្ឍសេដ្ឋកិច្ច។ មុខមាត់ ភូមិ ស្រុក ខ្មែរ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ឡេ ធុយហាំង
បញ្ចូលទិន្នន័យ៖ យ័ញលើយ