បណ្តុំរូបភាពលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយសហគមន៍វៀតណាមនៅប្រទេសថៃ៕
ភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង
យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី ២៧ ខែឧសភា នៅ ឧត្តរធានី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជំនួបមន្ត្រី និងបុគ្គលិកនៃស្ថានទូត ស្ថានកុងស៊ុលវៀតណាម ព្រមទាំងអាណិកជនវៀតណាមជិត ៦០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍វៀតណាមមកពីប្រទេសឡាវផងដែរ។
បណ្តុំរូបភាពលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយសហគមន៍វៀតណាមនៅប្រទេសថៃ៕
ភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាវកាយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញមកអុជធូប និងបូជាផ្កាដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលីនៅទីបញ្ចុះសពមជ្ឈមណ្ឌលខេត្ត ឡាវកាយ សង្កាត់ ហ៊ឹងអៀន។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការវិវឌ្ឍន៍នៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅឃុំ តឹនហៀប ខេត្ត អានយ៉ាង ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវលម្ហព័ត៌មានសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំណងធ្វើទំនើបកម្មរដ្ឋបាល ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឌីជីថល។
ដោយមានប្រព័ន្ធផលិតផលព័ត៌មានសម្បូរបែប កាសែតព័ត៌មាននិងជនជាតិនៃទីភ្នាក់ងារព័ត៌មានវៀតណាមបំពេញបេសកកម្មព័ត៌មានបានយ៉ាងល្អ ក្លាយជាមិត្តរួមដំណើរគួរឱ្យទុកចិត្តរបស់បងប្អូនបណ្តាជនជាតិភាគតិចនិងតំបន់ភ្នំ។
នៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅ ហាណូយ គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៤៦ - ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦) ហើយទទួលគ្រឿងឥស្សរិយយសផ្កាយមាស ជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពប្រគល់ជូនដោយបក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងពិធី។
មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត ឡាងសឺន បានពន្លឿនបរិវត្តកម្មឌីជីថល កសាងរដ្ឋាភិបាលឌីជីថល ពង្រីកការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។
យោងតាមព័ត៌មានពីនាយកដ្ឋាននគរបាលចរាចរណ៍ (នគរបាលក្រុងហាណូយ) ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវដំណើរការ Module "ពិនិត្យរុករកប័ណ្ណបើកបរ" នៅលើលម្ហព័ត៌មានអេឡិចត្រូនិចនគរបាលក្រុងហាណូយ។
នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចរយៈពេលឆមាសទី១ ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចប្រកបដោយជោគជ័យនៅឆ្នាំ ២០២៦ និងស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចចិត្ត ០២-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី "ការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយក្នុងយុគសម័យថ្មី"៕
នៅថ្ងៃទី៨ ខែកក្កដា នៅសង្កាត់ វីតឹន មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងកឹនធើ រៀបចំកម្មវិធីបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧-NQ/TW នៅមូលដ្ឋាន សម្រាប់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង មន្ត្រី ទទួលបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល និងតំណាងអាជីវកម្ម សហករណ៍ គ្រួសារអាជីវកម្មនៅ សង្កាត់ និងឃុំនានាក្នុងទីក្រុង។
នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ទីភ្នាក់ងារព័ត៌មានវៀតណាមរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញនូវការងារក្នុងឆមាសទី១ដើម្បីរៀបចំផែនការភារកិច្ចសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៦៕
នាព្រឹកថ្ងៃទី៦ ខែកក្កដា នាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញចូលរួមពិធីបើកការស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនសាធារណៈ លេ ធីរៀង សង្កាត់ ហ្វាហ៊ឹង ទីក្រុងហូជីមិញ។
ក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកលដ៏ខ្លាំងក្លា ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លុះទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល បានក្លាយជារឿងសំខាន់ និងបន្ទាន់ជាងពេលណាៗទាំងអស់។
នៅព្រឹកថ្ងៃទី ៣ ខែ កក្កដា ក្រុមការងារនៃក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិបានអញ្ជើញមកធ្វើការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត ត្វៀនក្វាង ស្តីអំពីការអនុវត្តគោលនយោបាយ ច្បាប់អំពីដីធ្លីនិងការអនុវត្តយន្តការ គោលនយោបាយពិសេសដាច់ដោយឡែកមួយចំនួនអំពីវិស័យអប់រំ សុខាភិបាលសម្រាប់បងប្អូនជនជាតិនិងតំបន់ភ្នំនៅក្នុងភូមិសាស្រ្ត។
ថ្ងៃទី៤ ខែកក្កដា នៅថ្នាក់ឧត្តមបច្ចេកទេសឧស្សាហកម្មបាក់និញ មជ្ឈិមសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង សហការជាមួយសហភាពយុវជនខេត្តបាក់និញ បានរៀបចំការប្រកួតជុំតំបន់ភាគខាងជើងនៃការប្រកួតព័ត៌មានវិទ្យាយុវជនថ្នាក់ជាតិលើកទី៣២ ឆ្នាំ២០២៦។
នៅថ្ងៃទី ១ ខែ កក្កដា ក្រោយពីពេលក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រកាសពិន្ទុប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ ប្អូន ដាំង គ្វិញត្រាង សិស្សសាលាថ្នាក់ទី 12C3 នៃមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន គឺជាវង់ភ័ក្រឆ្នើមរបស់ខេត្ត ដៀនបៀន នៅលើក្រាំងមាសបេក្ខសិស្សជាប់ថ្នាក់ឯកមុខវិជ្ជារួមបញ្ចូលគ្នា A00 ទូទាំងប្រទេសដោយមានពិន្ទុសរុប ២៩,៥ ក្នុងនោះពិន្ទុល្អឥតខ្ចោះនៅក្នុងពីរវិញ្ញាសាមុខវិជ្ជាគណិតវិទ្យា ១០ ពិន្ទុ មុខវិជ្ជាគីមីវិទ្យា ១០ ពិន្ទុនិងមុខវិជ្ជារូបវិទ្យា ៩,៥ ពិន្ទុ។
នាខែ មេសា ឆ្នាំ ២០២៦ ខេត្ត ឡាយចូវ បានចេញគោលនយោបាយឧបត្ថម្ភសិស្សសាលា សិក្ខាកាមអឌ្ឍអន្តេវាសិក អន្តេវាសិកឆ្នាំចុងបញ្ចប់រំឭកមេរៀន និងប្រលងបញ្ចប់ការសិក្សា។
ក្រោយរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ឃុំព្រំដែនជាច្រើនដែលមានបងប្អូនជនជាតិរស់នៅច្រើនកុះករនៅក្នុងទីក្រុង ដុងណាយ មានការផ្លាស់ប្តូរប្រកបដោយលក្ខណៈរបត់។ ក្បាលម៉ាស៊ីនរដ្ឋបាលបង្រួម ដំណើរការយ៉ាងរលូនមិនត្រឹមតែបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឌីជីថលចូលទៅក្នុងការរស់នៅ ជួយឱ្យបងប្អូនជនជាតិភាគតិចអាចអភិក្រមសេវាសាធារណៈតាមប្រព័ន្ធអនឡាញ អភិវឌ្ឍបំណិនឌីជីថលពីមួយជំហានទៅមួយជំហាននិងបង្កើនគុណភាពបម្រើប្រជាជនទៀតផង។
បន្ទាប់ពីរយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតគឺការកែលម្អបន្តិចម្តងៗ និងទូលំទូលាយនៃក្របខ័ណ្ឌស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។
មិនត្រឹមតែរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិប៉ុននោះទេ នារីៗ ជាច្រើននៅតំបន់ជនជាតិភាគតិចនៅខេត្ត ដាក់ឡាក់ ក្លៀវក្លាផ្តើមអាជីពពីតម្លៃក្នុងស្រុកទៀតផង។ គំរូសេដ្ឋកិច្ចដោយនារីធ្វើជាម្ចាស់កំពុងបើកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលនិងសាយភាយអត្តសញ្ញាណវប្បធម៌។
នៅល្ងាចថ្ងៃទី ២៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ដាណាំង គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង សហការជាមួយសមាគមផ្សព្វផ្សាយភាពយន្តវៀតណាម (VFDA) បើកសម្ពោធមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី ៤ (DANAFF IV) ចាប់ផ្តើមពិធីមហោស្រពភាពយន្តអន្តរជាតិរយៈពេលមួយសប្តាហ៍ ដោយមានការចូលរួមពីអ្នកផលិតភាពយន្ត សិល្បករ និងអ្នកជំនាញភាពយន្តជាច្រើនមកពីប្រទេសវៀតណាម និងបរទេស៕
ថ្ងៃទី ២៦ ខែ មិថុនា នៅខេត្ត ថាយង្វៀន មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ថាយង្វៀន រៀបចំអង្គប្រជុំលើកសរសើរ ជូនរង្វាន់ប្អូនៗ សិស្សសាលាដែលជាបងប្អូនជនជាតិភាគតិចចំនួន ២៣០ រូបដែលរៀនពូកែក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ នេះគឺជាវង់ភ័ក្រ្តគំរូៗ តួយ៉ាងតំណាងឱ្យសិស្សសាលាជនជាតិភាគតិចជាង ៨៥ ពាន់រូបក្នុងភូមិសាស្រ្តខេត្ត រួមចំណែកសាយភាយស្មារតីស្រលាញ់ការសិក្សា ឆន្ទៈតស៊ូនិងបំណងប្រាថ្នាឈោងឈានឡើង។
អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។
ផ្អែកលើសមិទ្ធផលលេចធ្លោនៃអាណត្តិកាល ២០២២-២០២៦ មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣ បានកំណត់ភារកិច្ចសំខាន់ៗ មានគោលបំណងអភិវឌ្ឍយុវជនជំនាន់ក្រោយមានភាពក្លាហាន ច្នៃប្រឌិត មានជំនាញបច្ចេកវិទ្យា និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស៕
នៅថ្ងៃទី ២៣ ខែ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ រៀបចំកម្មវិធី "ទីបង្អែករបស់ភូមិនិគម" ឆ្នាំ ២០២៦ សំដៅលើកតម្កើងនិងថ្លែងការដឹងគុណចំពោះប្រធានភូមិ អ្នកមានប្រជាប្រិយភាពគំរូនៅតំបន់ព្រំដែនខេត្ត។ សកម្មភាពនេះបង្ហាញពីការទទួលស្គាល់ចំពោះបុគ្គលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាអត្តសញ្ញាណវប្បធម៌និងការពារអធិបតេយ្យភាពព្រំដែនជាតិ។
ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។
ក្រោយពីរួមបញ្ចូលព្រំប្រទល់រដ្ឋបាល ខេត្ត ឡឹមដុង ក្លាយជាមូលដ្ឋានមានលម្ហអភិវឌ្ឍន៍លាតសន្ធឹងពីតំបន់ខ្ពង់រាបរហូតដល់តំបន់ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយមានចំនួន ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះមិនត្រឹមតែជាឧត្តមភាពអំពីវប្បធម៌សម្បូរបែបនិងធនធានមនុស្សប៉ុននោះទេ ថែមទាំងបើកឱកាសថ្មីដើម្បីខេត្តទាញយកសក្តានុពលតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំប្រកបដោយប្រសិទ្ធភាព បង្កើតកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្លោះរំលងក្នុងដំណាក់កាលថ្មី។
នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕
ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូងប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តាជនជាតិភាគតិច។
នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏លេចធ្លោ ហើយគួរជាទីចាប់អារម្មណ៍"៕
ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។
ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។