ដៃរវៀសរវៃវេចនំ បាញ់ជឹង (នំអន្សមជ្រុង) នីមួយៗ ត្រឹមត្រូវតាមរសជាតិស្រុកកំណើត បង ដាំងធន់ (ស្រុកកំណើតនៅ ហាទិញ បច្ចុប្បន្នកំពុងធ្វើការគ្រប់គ្រងហាងលក់រថយន្តមួយនៅលើភូមិសាស្ត្រសង្កាត់ មៃធើយ ខេត្ត អានយ៉ាង) ចែករំលែកថា បុណ្យចូលឆ្នាំនៅខេត្ត អានយ៉ាង មិនខ្វះអ្វីទេ ក៏ប៉ុន្តែ ប្រការដែលធ្វើឱ្យបង ធន់ យល់បានភាពខុសប្លែកយ៉ាងច្បាស់បំផុតមិនមែនស្ថិតនៅលើធាតុអាកាស លក្ខខណ្ឌសម្ភារៈប៉ុននោះទេថែមទាំងជាបរិយាកាសបុណ្យចូលឆ្នាំ។ នឹកដល់អារម្មណ៍គ្រួសារទាំងមូលអង្គុយមូលមីរជាមួយគ្នា វេចនំ បាញ់ជឹង (នំអន្សមជ្រុង) ជាមួយគ្នា រឭកចាំដុតភ្លើងចង្ក្រាន រំលឹករាល់រឿងរ៉ាវក្នុងឆ្នាំឡើងវិញ ។ល។
‟ស្ថិតក្នុងស្ថានភាពឆ្ងាយពីស្រុកកំណើតកសាងអាជីពដូចគ្នា នៅចុងឆ្នាំ បងប្អូនម្នាក់ៗ ចូលរួមបន្តិចបន្តួច នាំគ្នាវេចនំ បាញ់ជឹង (នំអន្សមជ្រុង) ជាមួយគ្នា ត្រៀមរៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំឱ្យមានរសជាតិស្រុកកំណើតបន្តិចបន្តួច - បង ធន់ បញ្ចេញមនោសញ្ចេតនាដូច្នេះ។
ថ្វីត្បិតតែជីវភាពរស់នៅចំណាកស្រុកនៅមានក្តីកង្វល់ក្នុងចិត្តជាច្រើនក៏ដោយ ប៉ុន្តែដោយសារការចែករំលែកនិងចិត្តគោរពស្រឡាញ់តម្លៃប្រពៃណីដោយផ្ទាល់តែម្តងបានជួយកូនចៅអ្នក ហាទិញ ប្រែក្លាយ “ដែនដីចម្លែក” ទៅជាស្រុកកំណើត។ នៅក្នុងដែនដីតំបន់ដីសណ្តទន្លេ គឺវឡុង ពេលពណ៌ផ្កាឈូកចាស់នៃម៉ាក់ខៃភូមិភាគខាងជើងលាយបញ្ចូលជាមួយនឹងពណ៌លឿងស្រស់ឆើតឆាយនៃអង្គាសីលភាគខាងត្បូង ក្តីនឹករលឹកផ្ទះសម្បែងបានប្រែខ្លួនទៅជាកម្លាំង រឹតបន្តឹងសរសៃខ្សែផ្សារភ្ជាប់សាច់ឈាមជាមួយ អានយ៉ាង បន្ថែមទៀត - ដែនដីបានសន្ធឹងដៃទទួលយកនិងចិញ្ចឹមបំប៉នក្តីសុបិនទាំងឡាយរបស់ពួកគាត់៕
អត្ថបទនិងរូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ