ជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារទទួលបានឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច បង ប៊ូយ ម៉ាញ់យុង រស់នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា ឱ្យដឹងថា ពីមុននេះ ពីរនាក់ប្តីប្រពន្ធបងមិនមានការងារធ្វើស្ថិរភាពបានជាចួបការលំបាកលំបិនច្រើន។ តាំងពីពេលមកធ្វើការនៅកសិដ្ឋានរបស់លោក ច្វៀន រហូតមកទល់ពេលនេះបាន ៦ ឆ្នាំហើយ ជីវភាពរបស់គ្រួសារបងមានស្ថិរភាពពីមួយជំហានទៅមួយជំហាន។ ក្រៅពីទទួលបានការទូទាត់ប្រាក់ខែថ្ងៃពលកម្មគ្រប់គ្រាន់ដូចពលករដទៃទៀត អាស្រ័យដោយបង យុង ទទួលភារៈនៅចាំកសិដ្ឋានបន្តដើម្បីថែទាំ គ្រប់គ្រងស្រះត្រីក្រៅពីម៉ោងធ្វើការ លោក ច្វៀន បុរេសកម្មចែកកម្រៃផលពាក់កណ្តាលពីការចិញ្ចឹមត្រីឱ្យគ្រួសារបង។ ការឱបត្ថម្ភទាន់ពេលវេលានិងគំរូចែករំលែកសេដ្ឋកិច្ចប្រកបដោយលក្ខណៈចិត្តធម៌នេះបានជួយគ្រួសារបង យុង ក៏ដូចជាពលករមូលដ្ឋានជាច្រើនមានទីបង្អែកដ៏រឹងមាំបន្ថែមដើម្បីលំនឹងជីវភាពរស់នៅ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក ហ៊្វិញ អាញ់ខ្វា ប្រធានការិយាល័យសេដ្ឋកិច្ចឃុំ ដាក់ហា វាយតម្លៃថា លោក ហ្វាង យ៉ាញ់ចៀន មិនត្រឹមតែជាគំរូធ្វើសេដ្ឋកិច្ចពូកែ ចេះអនុវត្តគំនិតផលិតកម្មទំនើបប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្ម គាំទ្រចលនា សកម្មភាពសុខុមាលភាពសង្គមនៅក្នុងមូលដ្ឋានទៀតផង។ អាជ្ញាធរឃុំតែងតែកត់សម្គាល់ វាយតម្លៃខ្ពស់ជានិច្ចនិងយកគំរូរបស់លោកធ្វើជាគំរូតួយ៉ាងជារឿយៗ ដើម្បីឃោសនា ចលនាប្រជាជនរៀនសូត្រ ចម្លងឱ្យច្រើនក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ដោយមានការចូលរួមនិង ខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងពលកម្មផលិតកម្ម លោក ហ្វាង យ៉ាញ់ចៀន ក៏ទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនរបស់គ្រប់លំដាប់ថ្នាក់ ផ្នែក។ ជាពិសេស លោកមានកិត្តិយសបានក្រសួងកសិកម្មនិងបរិស្ថានផ្ដល់ជូនកិត្តិនាម "បាតដៃមាសកសិកម្ម វៀតណាម"។
បច្ចុប្បន្ននេះមានវ័យចំណាស់ហើយ លោក ច្វៀន នៅតែរក្សាចំណូលចិត្តចំពោះពលកម្ម ចេញទៅចម្ការបង្គាប់ការផលិតកម្មដោយផ្ទាល់ជារៀងរាល់ថ្ងៃ ស្របពេលនោះដែរផ្ទេរបទពិសោធន៍ ប្រតិបត្តិការប្រព័ន្ធឱ្យកូនចៅក្នុងគ្រួសារជំនាន់ក្រោយពីមួយជំហានទៅមួយជំហាន បន្តសាយភាយគំនិតធ្វើកសិកម្មទំនើប ប្រកបដោយចីរភាពដល់សហគមន៍អ្នកស្រុក៕
អត្ថបទនិងរូបថត៖ ឌិញហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ