ជម្នះអតីតកាលជ្រុលជ្រួស
បង ស៊ុង អាមួ កើតឆ្នាំ ១៩៨៥ ជនជាតិ ម៉ុង នៅភូមិ គុង ១១ (ចាស់) ឃុំ មូកាងចាយ។ បងកើតមកក្នុងគ្រួសារមានបងប្អូន ៣ នាក់ បងគឺជាកូនច្បង។ រំលឹកអំពីអតីតកាលជ្រុលជ្រួស បង ស៊ុង អាមួ បង្ហើបបង្ហាញថា ឆ្នាំ ២០១០ ពេលនោះលោកមានអាយុ ២៥ ឆ្នាំ ដោយសារតែមិត្រភក្ដិបបែបបួលហើយក៏ចង់ដឹងសាកល្បងម្តងឱ្យដឹងទើបបងផុងខ្លួនចូលក្នុងផ្លូវញៀនញ៉ម។ អំឡុងពេលដំបូង បងគ្រាន់តែជក់ពីរបីដងក្នុងមួយខែៗ តែប៉ុននោះទបានជាគ្រួសារមិនដឹងបន្តិចណាឡើយ។ ក៏ប៉ុន្តែក្រោយៗ មកទៀត ការញៀនកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជីវភាពភ្លាប់តែលំបាកលំបិនស្រាប់ក៏កាន់តែលំបាកវេទនាថែមទៅទៀត។
ឆ្នាំ ២០១២ ចលនាផ្តាច់ញៀនសម្រាប់បងប្អូនជនជាតិភាគតិចនៅ មូកាងចាយ ត្រូវបានអនុវត្ត។ ទទួលបានការលើកទឹកចិត្តរបស់គ្រួសារ អាជ្ញាធរជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន បង ស៊ុង អាមួ បានស្ម័គ្រចិត្តចុះឈ្មោះផ្តាច់ញៀនដើម្បីកសាងជីវិតថ្មីឡើងវិញ។ ទទួលបានការជួយជ្រោមជ្រែងរបស់កម្មាភិបាលនៃមជ្ឈមណ្ឌលផ្ដាច់ញៀននិងខិតខំប្រឹងប្រែងរបស់ខ្លួន បងបានផ្តាច់ពីការញៀនហើយ។ អស់រយៈពេលជាង ២ ឆ្នាំ បងទើបស្ដារសុខភាពឡើងវិញបាននិង "កាត់ផ្តាច់" គ្រឿងញៀន។ ដល់ខែ ធ្នូ ឆ្នាំ ២០១៤ ក្រោយពីពេលផ្តាច់គ្រឿងញៀនបានជោគជ័យហើយត្រឡប់មកមូលដ្ឋានវិញ បងតូចចិត្ត អៀនអន់ចំពោះសាច់ញាតិ គ្រួសារនិងសង្គមខ្លាំងណាស់។ ក្រោយនោះ បងយល់ថាប្រសិនបើចង់ឱ្យអ្នកដទៃទទួលស្គាល់គឺខ្លួនឯងត្រូវតែផ្លាស់ប្តូរ រស់នៅឱ្យមានប្រយោជន៍ក្នុងសហគមន៍និងប្តេជ្ញាចិត្តខិតខំដើម្បី អនាគតដ៏ភ្លឺស្វាងស្រស់បំព្រងសម្រាប់កូនចៅ។
មានប្រជាប្រិយភាពក្នុងសហកមន៍
ដើមឆ្នាំ ២០១៥ បង មួ បានរៀបការហើយដល់ចុងឆ្នាំប្ដីប្រពន្ធបងបានកូនប្រុសច្បង។ ក្នុងអំឡុងពេលនេះ ប្តីប្រពន្ធបងឧស្សាហ៍ព្យាយាមធ្វើស្រែចម្ការ ដាំពោត ស្រូវ និងចិញ្ចឹមមាន់ ជ្រូកបន្ថែម។ ដោយសារឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក ជីវភាពរបស់គ្រួសារកាន់តែត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោយពីអំឡុងពេលឆ្លងកាត់ឧបស័គ្គរបស់សាមីខ្លួន រហូតដល់ឆ្នាំ ២០១៨ បង ស៊ុង អាមួ បានគណៈអភិបាលភូមិនិងមាមីងបងប្អូនជឿទុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានកម្លាំងយោធាប្រចាំភូមិ។
ដំបូងឡើយ ក៏ស្ទាក់ស្ទើរបន្តិចបន្តួច ក៏ប៉ុន្តែដោយមានការលើកទឹកចិត្តពីមាមីងបងប្អូន និងអាជ្ញាធរ បងបានសម្រេចរួចរាល់ការងារយ៉ាងឆ្នើម។ ដោយសារការខិតខំប្រឹងប្រែង និងការតស៊ូរបស់ខ្លួន នៅឆ្នាំ ២០២០ បង មួ មានកិត្តិយសបានឈរក្នុងកងជួររបស់បក្ស។ បន្ទាប់មកដល់ឆ្នាំ ២០២២ បងបានអ្នករាល់គ្នាផ្ដល់សេចក្ដីទុកចិត្តនិងបោះឆ្នោតជ្រើសតាំងជាលេខាសាខាបក្ខភាគភូមិ។ ដោយមានមេរៀនសាច់ស្រស់ឈាមស្រស់របស់ខ្លួន និងយល់ឃើញពីផលអាក្រក់នៃគ្រឿងញៀនចំពោះគ្រួសារ សង្គម ក្នុងអំឡុងពេលនេះ បង មួ តែងតែខិតខំជួយអ្នកញៀនគ្រឿងញៀននៅក្នុងភូមិជានិច្ច។
ជាមនុស្សឧស្សាហ៍ មានវិន័យ យល់ច្បាស់ពីប្រជាជនក្នុងភូមិនិគម និងអត់ធ្មត់ស្វែងយល់អំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ទើបបង ស៊ុង អាមួ បំពេញភារកិច្ចដែលប្រគល់ឲ្យបានយ៉ាងល្អប្រសើរ រួមជាមួយនឹងប្រជាជនក្នុងភូមិនិគមកសាងមូលដ្ឋានឱ្យក្លាយជាភូមិសាស្រ្ត “ស្អាត” គ្រឿងញៀន។ ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន បងបានជួយមនុស្សរាប់សិបនាក់ឱ្យផ្តាច់គ្រឿងញៀនបានជោគជ័យ កសាងជីវិតឡើងវិញ និងព្យាបាលដោយប្រើថ្នាំមេតាដូន (methadone)។ ពីភូមិធ្លាប់មានបញ្ហាគ្រឿងញៀនយ៉ាងស្មុគស្មាញ ភូមិ គុង ១១ (ចាស់) លែងមានករណីវិជ្ជមាននឹងគ្រឿងញៀនទៀតហើយ។
ដោយបានបង ស៊ុង អាមួ ជម្រុលទឹកចិត្ត និងជួយផ្តាច់គ្រឿងញៀនបានដោយជោគជ័យ បង មួ អាគើ ចែករំលែកថា នៅឆ្នាំ ២០១៨ ពេលកំពុងសិក្សាថ្នាក់ទី ១២ ដោយសារតែមិត្តភក្តិបបួលលោកបានធ្លាក់ខ្លួនញៀនគ្រឿងញៀន។ បាន ស៊ុង អាមួ ប្រធានគណៈបញ្ជាការយោធាភូមិតែងតែមកដល់ផ្ទះលើកទឹកចិត្ត ចែករំលែក និងជម្រុលទឹកចិត្តតាមរយៈរឿងរ៉ាវរបស់ខ្លួន លោកមានកម្លាំងចិត្តហើយប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការផ្តាច់គ្រឿងញៀន។ រហូតដល់ឆ្នាំ ២០២០ លោកបានផ្តាច់គ្រឿងញៀនដោយជោគជ័យ ហើយវិលត្រឡប់មកមូលដ្ឋានកសាងជីវិតឡើងវិញ។ ចាប់តាំងពីពេលនោះមក បងជៀសឆ្ងាយពីគ្រឿងញៀន ស្ងប់ចិត្តប្រកបរបរការងាររកស៊ីចិញ្ចឹមជីវិត អភិវឌ្ឍសេដ្ឋកិច្ចដើម្បីឱ្យជីវភាពកាន់តែប្រសើរឡើង។
ក្រៅពីនេះ បង ស៊ុង អាមួ តែងតែខិតខំសិក្សាស្រាវជ្រាវ ស្វែងយល់ និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងជីវភាព ជួយមាមីងបងប្អូនអភិវឌ្ឍសេដ្ឋកិច្ច ចោលទំនៀមទម្លាប់ឱនថយដើម្បីកសាងជីវភាពវប្បធម៌នៅទីប្រជុំជន។ ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោយពីការរួមបញ្ចូលភូមិចំនួន ៣ រួមមាន៖ គុង ១១ ម៉ូយេ និង ហាងពឺឡ ហើយដាក់ឈ្មោះថា ម៉ូយេ បង ស៊ុង អាមួ ត្រូវបានប្រជាជនបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ។ ក្នុងឋានៈតំណែងកិច្ចការថ្មីនេះ បង មួ បន្តធ្វើជាគំរូល្អ និងខិតខំបំពេញភារកិច្ចដែលប្រគល់ឱ្យបានយ៉ាងល្អ។
មិនត្រឹមតែបំពេញភារកិច្ចនយោបាយបានយ៉ាងល្អប៉ុននោះទេ បង ស៊ុង អាមួ នៅខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារយ៉ាងសកម្មផងដែរ។ បច្ចុប្បន្ន គ្រួសាររបស់បងចិញ្ចឹមក្របីចំនួន ៣ ក្បាល ជ្រូកជាង ១០ ក្បាល និងមាន់ជិត ២០០ ក្បាល និងមានដាំដុះស្រូវ ពោតផងដែរ។ អាស្រ័យដោយការប្រឹងប្រែងទាំងនេះ រាល់ឆ្នាំរកចំណូលសម្រាប់គ្រួសារបានជាង ១០០ លានដុង។
មូកាងចាយ ជាឃុំតំបន់ភ្នំ ភូមិសាស្ត្រកាត់ផ្តាច់ ការធ្វើដំណើរទៅមកលំបាក ប្រជាជនរស់នៅរាត់រាយ ការរស់នៅរបស់ប្រជាជននៅតែជួបការលំបាកជាច្រើន។ ដោយសារកម្រិតប្រជាបញ្ញានៅមានកម្រិតទើបទីនេះនៅបង្កប់ អបាយមុខសង្គម ជាពិសេសគឺបញ្ហាគ្រឿងញៀន។ ចំពោះស្ថានភាពជាក់ស្តែងនោះ គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ មូកាងចាយ បានកំណត់ការកសាង “ឃុំគ្មានគ្រឿងញៀន” ជាភារកិច្ចគោល ជានិច្ចកាល ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាការពារជាតិ - សន្តិសុខព្រមទាំងលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជន។ ជាពិសេស អ្នកក្រោយពីផ្តាច់គ្រឿងញៀនហើយត្រឡប់មកមូលដ្ឋានវិញ ភាគច្រើនមានអារម្មណ៍ថាតូចចិត្តអៀនអន់ ចំពោះគ្រួសារនិងសង្គម។
ដើម្បីផ្តល់កម្លាំងចិត្ត និងបើកឱកាសឱ្យពួកគាត់កសាងជីវិតថ្មីឡើងវិញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលឃុំបានអនុវត្តវិធានការជាច្រើន និងបានជួយមនុស្សម្នាមិនតិចទេដែលធ្លាប់ប្រព្រឹត្តខុសឱ្យត្រឡប់មករួមរស់ជាមួយនឹងគ្រួសារ កសាងជីវិតឡើងវិញ។ តួយ៉ាងគឺបង ស៊ុង អាមួ។
វាយតម្លៃអំពីបង ស៊ុង អាមួ លេខាគណៈកម្មាធិការបក្សឃុំ មូកាងចាយ យ៉ាង អាគៅ ឲ្យដឹងថា សមមិត្ត ស៊ុង អាមួ គឺជាគំរូភ្លឺថ្លាក្នុងការធ្វើសមាហរណកម្មជាមួយសហគមន៍ឡើងវិញ។ សមមិត្តមិនត្រឹមតែបោះបង់គ្រឿងញៀនទាំងស្រុងប៉ុននោះទេ ថែមទាំងបានជួយអ្នកញៀនគ្រឿងញៀនជាច្រើននៅក្នុងភូមិនិគមឱ្យផ្តាច់ពីគ្រឿងញៀន និងជៀសឆ្ងាយពីគ្រឿងញៀនទៀតផង។ នៅពេលខាងមុខ ឃុំបន្តពិនិត្យអ្នកក្រោយពីផ្តាច់ញៀន ត្រឡប់មកមូលដ្ឋានឲ្យមានការប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជួយ ឧបត្ថម្ភពួកគាត់ឱ្យក្លាយជាពលរដ្ឋដែលមានប្រយោជន៍សម្រាប់សង្គម។
អនុសេនីយ៍ឯក លឿង ហាទូ អនុប្រធាននគរបាលឃុំ មូកាងចាយ បានឱ្យដឹងថា បង ស៊ុង អាមួ គឺជាអ្នកក្រោយពីផ្តាច់ញៀនត្រឡប់មកមូលដ្ឋានមានភាពសកម្ម ស្វាហាប់និងតែងតែសហការជាមួយនឹងកងកម្លាំងនគរបាលឃុំទៅឃោសនា ចលនាប្រជាជនមិនប្រើប្រាស់គ្រឿងញៀន។ ពិសេស ក្នុងឆ្នាំ ២០២៦ ឃុំ មូកាងចាយ ផ្តោតលើការអនុវត្តកម្មវិធីកសាង “ឃុំគ្មានគ្រឿងញៀន” បង ស៊ុង អាមួ បានចូលរួមយ៉ាងធំធេងក្នុងការជួយកងកម្លាំងនគរបាលឃុំធ្វើឱ្យ “ស្អាត” ភូមិ គុង ១១ លែងមានអ្នកញៀននឹងគ្រឿងញៀន។ នេះគឺជាគំរូភ្លឺថ្លាដើម្បីសាយភាយក្នុងសហគមន៍ ជម្រុលទឹកចិត្ត កម្លាំងចិត្តជួយដល់អ្នកក្រោយពីផ្តាច់ញៀនទាំងឡាយឱ្យត្រឡប់មកមូលដ្ឋានវិញកសាងជីវិត កសាងជីវភាពរស់នៅថ្មី៕
អត្ថបទនិងរូបថត៖ ឌិញធុយ
ប្រែសម្រួល៖ អៀងថាន់