គ្រួសារលោកស្រី ធី កុប (អាយុ ៥១ ឆ្នាំ រស់នៅក្នុងភូមិ ភូប៊ិញ ឃុំ ភូរៀង) មិនទាន់រួចផុតពីភាពក្រីក្រអស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ ២០១១ ស្វាមីរបស់លោកស្រីទទួលមរណភាព ទុកចោលប្រពន្ធក្មេងនិងកូនតូចបីនាក់។ បន្ទុកសេដ្ឋកិច្ចគ្រួសារធ្លាក់មកលើស្មាលោកស្រី ធីគុប ទាំងអស់ ខណៈពេលប្រភពចំណូលតែមួយគត់ពឹងផ្អែកលើស្វាយចន្ទីចាស់ក្រៀមក្រោះ ១ ហិកតា ប៉ុននោះ ទិន្នផលប្រែប្រួលមិនទៀងទាត់ ជីវភាពតែងតែធ្លាក់ចូលទៅក្នុងស្ថានភាពខ្វះមុខខ្វះក្រោយ។
ដោយយល់ច្បាស់ស្ថានភាពលំបាកលំបិនរបស់គ្រួសារ ឆ្នាំ ២០២៤ ក្រុមប្រិតសំចៃនិងកម្ចីទុនជាមួួយគណៈកម្មាធិការភូមិបានអាទិភាពពិនិត្យជ្រើសរើស សហការជាមួយការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ភូរៀង ឱ្យលោកស្រីប្រាក់កម្ចីចំនួន ១០០ លានដុងពីកម្មវិធីក្រុមគ្រួសារក្រីក្រ។ ដោយមានប្រភពទុនជំនួយកម្លាំងទាន់ពេលវេលានេះ លោកស្រីក្លៀវក្លាវិនិយោគទិញគោពូជចំនួន ២ ក្បាលនិងកែលម្អប្រព័ន្ធទ្រុងក្រោលដើម្បីបង្វែរទិសដៅមកគំរូចិញ្ចឹមសត្វវិញ។
លោកស្រី ធីគុប ចែករំលែកថា កាលពីមុននេះ គ្រួសារគ្រាន់តែពឹងផ្អែកលើប្រាក់ចំណូលតិចតួចពីដើមស្វាយចន្ទី ត្រូវទៅធ្វើការស៊ីឈ្នួលបានជាជីវភាពលំបាកលំបិនណាស់។ ក៏ប៉ុន្តែ តាំងពីពេលមានប្រភពទុនគោលនយោបាយឧបត្ថម្ភបានជាមួយចំណែកណាមានចំណូលបន្ថែមហើយ។ ការថែទាំហ្វូងគោក៏ជួយគ្រួសារមានប្រភពចំណូលបន្ថែមផងដែរ។
លោក ង្វៀន មិញទូ អនុប្រធានការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ភូរៀង បានឱ្យដឹងថា នៅតាមតំបន់ដែលមានបងប្អូនជនជាតិភាគតិចកុះករ កិច្ចសហប្រតិបត្តិការរវាងធនាគារ សមាគមអង្គការមហាជនទទួលការប្រគល់ការងារនិងក្រុមប្រិតសំចៃនិងកម្ចីទុនតែងតែបានរឹតបន្តឹង។ ការធ្វើសមកាលកម្មចាប់ពីដំណាក់កាលឃោសនា បើកផ្តល់ប្រាក់រហូតដល់ការត្រួតពិនិត្យមុនពេល ក្នុងអំឡុងពេល ក្រោយពេលផ្តល់ប្រាក់កម្ចីដើរតួនាទីយ៉ាងសំខាន់ជួយមាមីងប្រើប្រាស់ប្រភពទុនចំគោលបំណង។ ជាពិសេស កិច្ចប្រជុំក្រុមតាមកាលកំណត់ជាបរិយាកាសដ៏មានអត្ថន័យដើម្បីប្រជាជនផ្លាស់ប្ដូរ សិក្សារៀនសូត្រពីបណ្តាគំរូសេដ្ឋកិច្ចមានប្រសិទ្ធភាព។
មិនត្រឹមតែនៅតំបន់គ្រប់គ្រងរបស់ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ភូរៀង ប៉ុននោះទេ ថែមទាំងនៅតំបន់ជាច្រើនផ្សេងទៀតនៅទីក្រុង ដុងណាយ ប្រភពប្រាក់កម្ចីអនុគ្រោះដោយមានកាលកំណត់រយៈពេលវែងបានជួយបងប្អូនជនជាតិភាគតិចឆ្លងកាត់ការលំបាកលំបិន ក្លៀវក្លាផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមដើម្បីបង្កើតមធ្យោបាយចិញ្ចឹមជីវិតថ្មី ឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាននិងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ