លោក ហាជី ជែកគី ប្រធានគណៈកម្មការតំណាងសហគមន៍ឥស្លាមនៅខេត្ត អានយ៉ាង បានឲ្យដឹងថា ខែ រ៉ាម៉ាដាន ខែនៃក្តីស្រឡាញ់ គឺជាឱកាសបុណ្យដ៏សំខាន់បំផុតរបស់សហគមន៍ ឥស្លាម។
ខែ រ៉ាម៉ាដាន ឆ្នាំនេះ ប្រតិទិន ឥស្លាម ១៤៤៧ ប្រារព្ធឡើងចាប់ពីថ្ងៃទី ១៨ ខែ កុម្ភៈ ដល់ថ្ងៃទី ១៩ ខែ មីនា។ ក្នុងខែ រ៉ាម៉ាដាន សាសនិក ឥស្លាមត្រូវតែតមអាហារ តមភេសជ្ជៈក្នុងពេលថ្ងៃ ហើយគោរពប្រតិបត្តិពិធីកិច្ចទាំងឡាយគ្រប់គ្រាន់ដូចជា៖ ពិធីអធិដ្ឋាន អ៊ីស្ហាសូត្រគម្ពីរគួរអាន អធិដ្ឋានសុំសន្តិភាព។ល។
ក្នុងអំឡុងខែ រ៉ាម៉ាដាន សាសនិក ឥស្លាម អធិដ្ឋាន ៥ ដងនៅព្រះវិហារចំនួន ២៨ និងវិហារតូចនៅវេលាផ្សេងៗ គ្នាក្នុងមួយថ្ងៃ។ មនុស្សគ្រប់គ្នាត្រូវតែក្នុងស្ថានភាពស្មារតី និងរាងកាយបរិសុទ្ធត្រូវតែខ្ពុរមាត់ លុបមុខសម្អាតកដៃ ជើងជ្រះស្អាតមុនពេលចូលទៅក្នុងព្រះវិហារ ព្រះវិហារតូច។
ក្នុងអំឡុងពេលខែពិសិដ្ឋនេះ សាសនិកសាសនិកា ឥស្លាម ទាំងឡាយបដិបត្តិតមអាហារ អធិដ្ឋានដើម្បីឆ្ពោះទៅរកបុណ្យកុសល ហាត់ពត់ខ្លួនឯងស្របពេលបង្កើនការចែករំលែក ជួយអ្នកមានស្ថានភាពលំបាកលំបិន។
តាំងពីចាប់ផ្តើមខែ រ៉ាម៉ាដាន គណៈកម្មការតំណាងសហគមន៍បានរៀបចំបណ្តាសកម្មភាពសប្បុរសធម៌ សួរសុខទុក្ខ ផ្តល់អំណោយជូនមាមីងបងប្អូនមានស្ថានភាពលំបាកលំបិន។ រហូតមកដល់បច្ចុប្បន្ន គណៈកម្មការកៀរគរបានជាង ១.៣០០ ចំណែកអំណោយមានតម្លៃចាប់ពី ៥០០.០០០ ដល់ ៨០០០០០ ដុង និងកង់ចំនួន ១០០ គ្រឿង ១៥០០០០០ ដុងក្នុងមួយកង់ ដោយមានតម្លៃសរុបជាង ១១៣ ពាន់លានដុង។
បច្ចុប្បន្នខេត្ត អានយ៉ាង មានអ្នកកាន់សាសនា ឥស្លាម ជាង ២១៥៩០នាក់រស់នៅបណ្តាឃុំ និងសង្កាត់ ចូវផុង វិញហៅ មីឌឹក វិញអាន ភូតឹន តីអៀនចូវដុក ឡុងស្វៀន។ ឆ្លងកាត់អស់ច្រើនជំនាន់មកហើយ សហគមន៍បងប្អូនជនជាតិ ចាម ឥស្លាម តែងតែសាមគ្គី សកម្មធ្វើពលកម្ម រក្សាវប្បធម៌ប្រពៃណីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមូលដ្ឋាន៕
អត្ថបទ និងរូបថត៖ កុងម៉ៅ
ប្រែសម្រួល៖ សឺនហេង