កណ្តាលលម្ហចម្រុះពណ៌ស្រស់ឆើតឆាយ ប្រតិភូតំណាងជាង ១២០ រូបឱ្យ ៥៤ ជនជាតិជាបងប្អូនទូទាំងប្រទេសបានអញ្ជើញចូលរួមកិច្ចប្រជុំទូទាំងប្រទេសដំណើរការកិច្ចការវប្បធម៌និងលើកសរសើរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី អ្នកមានប្រជាប្រិយភាព។ គណៈប្រតិភូបានអញ្ជើញទស្សនា ផ្លាស់ប្តូរជាមួយបងប្អូនបណ្តាជនជាតិកំពុងរស់នៅភូមិតែម្តង។ កម្មវិធីផ្លាស់ប្តូរ "ភ្ជាប់រង្វង់ដៃធំ" ដោយមានសកម្មភាពដុតភ្លើងជំរំបានបង្កើតបរិយាកាសផ្សារភ្ជាប់គ្នាស្អិតល្មួត សាយភាយស្មារតីមហាសាមគ្គីប្រជាជាតិ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រព្រឹត្តឡើង ប្រជាជន និងភ្ញៀវទេសចរបានឆ្លងកាត់ពិសោធសកម្មភាពវប្បធម៌វិសេសវិសាលជាច្រើនដូចជា៖ ការបង្ហាញឡើងវិញពិធីកិច្ចទទួលនិងបង្ហាត់បង្រៀនកូនសិស្សថ្មីរបស់បងប្អូនជនជាតិ តៃ (ខេត្ត ក្វាងនិញ) ពិធីបុណ្យអកអំបុក (ថ្វាយព្រះខែ) របស់បងប្អូនជនជាតិ ខ្មែរ (ខេត្ត វិញឡុង) ពិធីអំណរស្រូវថ្មីរបស់បងប្អូន ជនជាតិ ជូរូ (ខេត្ត ឡឹមដុង) ពិធីអាពាហ៍ពិពាហ៍ (ពីរដង) របស់បងប្អូនជនជាតិ ថៃ (ខេត្ត ថាញ់ហ្វា) ផ្លាស់ប្តូរសិល្បៈច្រៀង ថែន ដេញចាប៉ី ទិញ "ពណ៌ត្រុំនិទានរឿង" ផ្លាស់ប្តូរ "ចម្រុះពណ៌តំបន់ភ្នំ" របស់បងប្អូនជនជាតិ ថៃ (ខេត្ត ថាញ់ហ្វា) ជាមួយបណ្តាជនជាតិ មឿង ថៃ ឃ្មុ ឡាវ ផ្លាស់ប្តូរ "រួមក្តីសប្បាយជាមួយគ្នា" របស់បងប្អូនជនជាតិ ខ្មែរ (ខេត្ត វិញឡុង) និងសហគមន៍ ខ្មែរ កំពុងប្រជុំជីវភាពនៅក្នុងភូមិតែម្តងជាដើម។ ភ្ញៀវទេសចរថែមទាំងបានភ្លក្សភោជនាហារតំបន់ភូមិភាគឬធ្វើផលិតផលប្រពៃណីទាំងឡាយដោយផ្ទាល់ដៃទៀតផង។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអញ្ជើញជំនួបមុខព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី អ្នកមានប្រជាប្រិយភាពគំរូទូទាំងប្រទេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញសម្តែងការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមដ៏ខ្ជាប់ខ្ជួន ស្ងៀមស្ងាត់តែធំធេងយ៉ាងក្រៃលែងរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី អ្នកមានប្រជាប្រិយភាពគំរូក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅទូទាំងប្រទេស។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម សង្កត់ធ្ងន់ថា ការថែរក្សាវប្បធម៌ បណ្តាជនជាតិមិនត្រឹមតែជាការអភិរក្សបេតិកភណ្ឌប៉ុននោះទេ ថែមទាំង ជាការថែរក្សាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម ពង្រឹងធ្លុងមហាសាមគ្គី ប្រជាជាតិទាំងមូលនិងបង្កើតបានជាកម្លាំងកើតពីផ្ទៃក្នុង សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយស្ថិរភាពទៀតផង។ ក្នុងមូលដ្ឋានគ្រឹះនោះ ព្រឹទ្ធាចារ្យ ភូមិ ប្រធានភូមិ សិប្បករសិប្បការិនី អ្នកមានប្រជាប្រិយភាព មិនត្រឹមតែជាអ្នករក្សាទុកការចងចាំសហគមន៍ប៉ុននោះទេ ថែមទាំងជាទីពឹងផ្អែកស្មារតី ជាកន្លែងមូលមីរជំនឿថែមទៀតផង រួមចំណែករក្សាខ្ជាប់ស្ថិរភាពនិងតំណភា្ជប់ពីមូលដ្ឋានជាដើម៕
អត្ថបទ៖ ហុងផឿង
រូបថត៖ ឡេភូ
បញ្ចូលទិន្នន័យ៖ អៀងថាន់