បកក្រោយវិញ

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

ដើម្បីរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី មាមីងបងប្អូនជនជាតិ ខ្មែរ នៅគ្រប់ភូមិស្រុកមមាញឹករៀបចំ តុបតែងផ្ទះសំបែង និងរៀបចំគ្រឿងរណ្តាប់បូជា។ នៅតាមវត្តអារាម ខ្មែរ ពិធីកិច្ចប្រពៃណីជាច្រើនត្រូវបានរៀបចំឡើងយ៉ាងស្រគត់ស្រគំដូចជា៖ ពូនភ្នំខ្សាច់ បង្សុកូល ស្រង់ទឹកព្រះពុទ្ធប្បដិមា សម្តែងធម៌ទេសនាជាដើម។ ឈុតសម្លៀកបំពាក់ប្រពៃណី ស្រស់ឆើតឆាយចម្រុះពណ៌សម្របខ្លួនជាមួយនឹងផ្សែងធូបបង្កើតបានជាបរិយាកាសដ៏ ពិសិដ្ឋ កក់ក្តៅ។

chol-chnam-thmay-6.jpg
បងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់មីស្វៀន ទីក្រុង កឹនធើ ធ្វើពិធីកិច្ចដង្ហែមហាសង្ក្រាន្ត និងព្រះពុទ្ធប្បដិមា។ រូបថត៖ ចិន្តា

សម្របខ្លួនក្នុងបរិយាកាសអ៊ូអរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ភូមិស្រុក ខ្មែរ ជាច្រើនរៀបចំល្បែងប្រជាប្រិយទាំងឡាយដូចជា៖ ទាញព្រ័ត្រ ចោលឈូង លោតបាវក្រចៅរួមជាមួយនឹងបណ្តាទម្រង់សិល្បៈពិសេសដាច់ដោយឡែក ដូចជា៖ រាំវង់ ច្រៀងយូកេ ជាដើម។ ជាពិសេស នៅឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក ង ខ្នាតតូច (ទូកផ្កាចារ) ទាក់ទាញកីឡាករកីឡាការិនីរាប់រយនាក់ក្នុង និងក្រៅខេត្តមកចូលរួម។ ពុទ្ធបរិស័ទប្រជាជន និងភ្ញៀវទេសចរច្រើនកុះករបានតាមដាន លើកទឹកចិត្តបង្កើតជាបរិយាកាស ផុលផុស ពុះកញ្ជ្រោល។

chol-chnam-thmay-9.jpg
មាមីងបងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់ មីស្វៀន ទីក្រុង កឹនធើ ដង្ហែមហាសង្ក្រាន្ត និងព្រះពុទ្ធប្បដិមាអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តា
chol-chnam-thmay-1.jpg
ពុទ្ធបរិស័ទ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់ មីស្វៀន ទីក្រុង កឹនធើ ធ្វើពិធីកិច្ចដង្ហែ​មហាសង្ក្រាន្តអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។ រូបថត៖ ចិន្តា
chol-chnam-thmay-2.jpg
ពិធីកិច្ចពូនភ្នំខ្សាច់ត្រូវបានប្រារព្ធឡើងយ៉ាងស្រគត់ស្រគំក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មី រួមចំណែកធ្វើឱ្យភ្លឺសន្ធៅសម្រស់វប្បធម៌ ខ្មែរ នៅឯតំបន់ជាយដែន តីនិញ។ រូបថត៖ យ៉ាងផឿង
hd-tin-nguong-tg-tren-khong-gian-mang.jpg
ពិធី​ស្រង់ព្រះ​ក្នុងថ្ងៃឡើងស័ក ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីរបស់មាមីងបងប្អូនជនជាតិ ខ្មែរ ​នៅ​វត្ត​ សិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន ឃុំ យ៉ាហ្វា ទីក្រុង កឹនធើ។​ រូបថត៖ ចិន្តា

ចំពោះបងប្អូនជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ចំណុចលេចធ្លោក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះគឺភាពឱឡារិកក្នុងពិធីកិច្ចប្រពៃណីទាំងឡាយនៅខ្ទមអ្នកតា និងតុបតែងផ្កាប្រាក់នៅផ្ទះ។ លោក ឡឹមម៉ែប នៅភូមិ ៥ ចែករំលែកថា ពិធីកិច្ចទាំងនេះមិនត្រឹមតែបង្ហាញទឹកចិត្តគោរពដោយស្មោះសរចំពោះបុព្វបុរសប៉ុននោះទេ ថែមទាំងបញ្ញើបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយភ្លៀងខ្យល់អំណោយផល ភូមិស្រុកសុខសប្បាយ សាមគ្គីភាព​សហគមន៍កាន់តែខ្ជាប់ខ្ជួនថែមទៀត។

chol-chnam-thmay-11.jpg
បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ដុងណាយ ដង្ហែផ្កាប្រាក់ និងគ្រឿងរណ្តាប់ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦។
11.jpg
បងប្អូនជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ធ្វើពិធីកិច្ចបណ្តេញខ្មោចបិសាច សុំសេចក្តីសុខសាន្តក្នុងបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ក ហ្កឿយហ៍
chol-chnam-thmay-8.jpg
ព្រះសង្ឃ និងពុទ្ធបរិស័ទ ខ្មែរ ធ្វើពិធីកិច្ចបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនអ្នកចែកឋាន។ រូបថត៖ ចិន្តា
chol-chnam-thmay-7.jpg
ពិធីកិច្ចស្រង់ទឹកព្រះពុទ្ធប្បដិមាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានបងប្អូនជនជាតិ ខ្មែរ រៀបចំយ៉ាងស្រគត់ស្រគំ បង្ហាញទឹកចិត្តគោរពដោយស្មោះសរ និងបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយប្រកបដោយភាពសុខសាន្ត សុភមង្គល។

អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីឆ្នាំនេះ បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង សប្បាយហើយកាន់តែមានក្តីសប្បាយថ្មីថែមទៀតខណៈពេលបរិយាកាសកក់ក្តៅសម្បូរសប្បាយ ស្ដុកស្ដម្ភបង្ហាញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់ភូមិស្រុក។

គ្រួសារលោក ថាច់ វីឡា នៅឃុំ សុងឡុក ឲ្យដឹងថា ដោយសារគំរូផលិតកម្មប្រកបដោយ ប្រសិទ្ធភាពទាំងឡាយរួមជាមួយនឹងការយកចិត្តទុកដាក់ គិតគូរជាក់ស្តែងរបស់គណៈ​កម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន គ្រួសារលោកបានមានសេដ្ឋកិច្ចស្ថិរភាពដោយមានផ្ទៃដីធ្វើស្រែចំនួន ៣ ហិកតា គោបន្តពូជ ៣០ ក្បាល ផ្ទៃដីដាំដូងខ្ទិះចំនួន ១.០០០ ម៉ែត្រការ៉េ។ល។ ប្រាក់ចំណូលជិត ៦០០ លានដុងក្នុងមួយឆ្នាំ។

chol-chnam-thmay-3.jpg
លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង លោក ត្រឹន វ៉ាន់លៅ អញ្ជើញសួរសុខទុក្ខ និងប្រគេនពរបុណ្យចូលឆ្នាំថ្មីព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តអង្គររាជបូរី (អង្គ) សង្កាត់ ង្វៀតហ្វា។ រូបថត៖ ថាញ់ហ្វា
chol-chnam-thmay-4.jpg
ប្រធានក្រុមប្រឹក្សាជនជាតិរដ្ឋសភាលោក ឡឹម វ៉ាន់ម៉ឹន (ទី ៧ ពីស្តាំទៅ) រួមជាមួយនឹងក្រុមការងារអញ្ជើញសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុព្រះសង្ឃវត្ត មុនីវង្សា បុប្ផារាម សង្កាត់ អានស្វៀន ខេត្ត កាម៉ៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។ រូបថត៖ ចិន្តា
chol-chnam-thmay-5.jpg
រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក ង្វៀន ឌិញខាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ និងជូន​អំណោយដល់បណ្តាក្រុមគ្រួសារ ខ្មែរ មានជីវភាពខ្វះខាតនៅឃុំ ចូវថាញ់ ខេត្ត វិញឡុង។ រូបថត៖ ថាញ់ហ្វា

ក្នុងឱកាសនេះ ក្រុមការងាររបស់មជ្ឈិម មូលដ្ឋានជាច្រើនបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុប្រគេនពរ និងជូនអំណោយជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេ មិញហ៊ឹង ក៏បានផ្ញើលិខិតអបអរសាទរបងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃជនជាតិ ខ្មែរ ផងដែរ។ ការយកចិត្តទុកដាក់នេះ រួមជាមួយនឹងស្មារតីសាមគ្គីភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ខ្មែរ បានរួមចំណែកធ្វើឲ្យ សម្បូរបែបផ្ទាំងគំនូរវប្បធម៌ចម្រុះបណ្តាជនជាតិ វៀតណាម រួមកម្លាំងគ្នាកសាងមាតុភូមិ សម្បូររុងរឿង។

chol-chnam-thmay-10.jpg
ពិធីបំបួសនាគក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ សឺនហេង
chol-chnam-thmay-12.jpg
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅវត្ត សុរិយារាម ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក ង ខ្នាតតូច ឬហៅថាទូកផ្កាចារ ឆ្នាំ ២០២៦ ទាក់ទាញកីឡាករកីឡាការិនីជាង ៣៦០ នាក់ចូលរួម។ រូបថត៖ ចិន្តា
chol-chnam-thmay-14.jpg
បងប្អូនជនជាតិពុះកញ្ជ្រោលចូលរួមការប្រកួតបាល់ទាត់កសិករ ខ្មែរ វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២៦ បានប្រារព្ធឡើងនៅទីក្រុង កឹនធើ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ទ្រុងកៀន
chol-chnam-thmay-13.jpg
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បញ្ជាការដ្ឋានយោធាខេត្ត អានយ៉ាង រៀបចំសកម្មភាពលេងកម្សាន្តសប្បាយដ៏មានអត្ថន័យ​ជាច្រើនជូនកម្មាភិបាល យុទ្ធជនជាជនជាតិ ខ្មែរ។ រូបថត៖ វ៉ាន់ស៊ី

នៅកណ្តាលចង្វាក់រស់នៅសម័យទំនើប បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតែរក្សាបាន "ព្រលឹង" ជនជាតិដដែលឆ្លងតាមរយៈចង្វាក់រាំ ឡាំថូន និងមុខអារហារប្រពៃណីទាំងឡាយ។ នេះមិនត្រឹមតែជាឱកាសលេងកម្សាន្តសប្បាយប៉ុននោះទេ ថែមទាំងជាស្ពានមេត្រីតភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល បញ្ជាក់ពីកម្លាំងរស់រានដ៏ខ្លាំងក្លានៃអត្តសញ្ញាណវប្បធម៌ ខ្មែរ ភាគខាងត្បូង វៀតណាម ទៀតផង៕

អត្ថបទ៖ ជីកឿង (ធ្វើសំយោគ)
បញ្ចូលទិន្នន័យ និងសម្រួលភាសាខ្មែរ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយនឹងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស

ក្នុងឱកាសទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅហាណូយ អគ្គលេខាបក្ស តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមាន​ប្រជាប្រិយភាព​ឆ្នើមទូទាំងប្រទេស។

សិប្បការិនី ម៉ាលី នៅភូមិ ក្រាំងហ្ក ឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) បានរក្សារបរផលិតកុម្ភការភ័ណ្ឌរបស់ជនជាតិ ជូរូ ដោយដៃជាប្រចាំពេញអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ។

សិប្បការិនីឃ្មាតខ្មីអភិរក្សរបរកុម្ភការភ័ណ្ឌ ជូរូ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោ នៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោនៅខេត្ត ដៀនបៀន

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

ម្ហូបប្រពៃណីត្រូវបានបងប្អូនជនជាតិកែច្នៃ តុបតែងលម្អគួរជាទីទាក់ទាញ។

ជាមួយនឹងបងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង មូលជុំគ្នាទទួលឆ្នាំថ្មី

ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។

បងប្អូនជនជាតិ ម៉ុង កាន់ដៃគ្នាជារង្វង់ធំហើយរាំតាមចង្វាក់គែន។

អ៊ូអរពិធីបុណ្យ ហ្កៅតៅ របស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ប៉ា ក

ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវ​ពិធីបុណ្យនាដើម​និទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញ​មួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យ​ប្រទះ​ជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់​ភូមិនិគម​ជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

លោក អាថាយ (ខាងឆ្វេង) លេខាបក្ស និងជាប្រធានភូមិ ឡែ តែងតែយកចិត្តទុកដាក់ដល់ការប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកទេសចូលទៅក្នុងផលិតកម្មកសិកម្មរបស់អ្នកភូមិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម​ផ្សាយ

អ្នក 'ផ្ទេរបន្តភ្នក់ភ្លើង' នៅដែនដីជាយដែនដ៏លំបាកលំបិន

លោក អាថាយ (កើតឆ្នាំ ១៩៩២ ជនជាតិ រើម៉ាំ) ជាលេខាសាខាបក្ស និងជាប្រធានភូមិ ឡែ នៅឃុំព្រំដែន ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ។ លោកគឺជាគំរូភ្លឺថ្លានៃស្មារតី “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នាំយកឆន្ទៈគំនិតរបស់​បក្សជ្រាបចូលទៅក្នុងចិត្តគំនិតប្រជាជនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ផ្តល់ការជឿទុកចិត្ត និងសេចក្តីប្រាថ្នា​ឈោងឈានឡើងសម្រាប់សហគមន៍ទាំងមូល។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

លោក ត្រឹន វ៉ាន់បៃ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថាណែនាំនៅក្នុងអង្គប្រជុំ។ រូបថត៖ ស៊ន់ឃូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការងារជនជាតិ ជំនឿ សាសនា រួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ

បញ្ជ្រាបការយល់ដឹងសារាចរ សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិ ជំនឿ សាសនាក្នុងស្ថានភាពថ្មីនិងអនុវត្តគោលដៅ ភារកិច្ចនិងសន្ទស្សន៍សំខាន់ៗ នៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងអនុវត្តប្រធានបទឆ្នាំ ២០២៦ របស់ទីក្រុង ហូ ជីមិញ មានប្រសិទ្ធភាពសមស្របមុខងារ ភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យជនជាតិ ជំនឿ សាសនា - នោះគឺជាភារកិច្ចស្នូលត្រូវបានអនុម័តនៅក្នុងអង្គប្រជុំបូកសរុបការងារជនជាតិ ជំនឿ និងសាសនាឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចឆ្នាំ ២០២៦ រៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ នៅថ្ងៃទី ៥ ខែ មករា។

សិប្បការិនីត្រកួញនិងភ្ជាប់សរសៃធ្មៃដោយដៃយ៉ាងផ្ចិតផ្ចង់។

ភូមិតម្បាញ លុងតាម - កន្លែងដែលសរសៃធ្មៃទាំងឡាយនិទានរឿងនៃខ្ពង់រាបថ្ម ដុងវ៉ាន់

ស្ថិតនៅកណ្តាលខ្ពង់រាបថ្មដ៏ហួតហែងលំបាកលំបិននៃខេត្ត ត្វៀនក្វាង ភូមិតម្បាញ លុងតាម នៅតែស្វិតស្វាញថែ រក្សារបរតម្បាញធ្មៃប្រពៃណីរបស់ជនជាតិ ម៉ុង។

សហគមន៍បណ្តាជនជាតិរៀបចំស្ពកបាយមួលមីថ្ងៃចុងឆ្នាំក្នុងក្របខណ្ឌខ្សែសកម្មភាព "សួស្តីឆ្នាំថ្មី ២០២៦" នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

ស្ពកបាយចុងឆ្នាំផ្សារភ្ជាប់សហគមន៍បណ្តាជនជាតិនៅភូមិវប្បធម៌។

នៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម សហគមន៍បណ្តាជនជាតិកំពុងប្រជុំជីវភាពជាប្រចាំបានរៀបចំឧទ្ទេសនាមស្ពកបាយមូលមីថ្ងៃចុងឆ្នាំ។ សកម្មភាពនេះស្ថិតក្នុងខ្សែព្រឹត្តិការណ៍ខែ ធ្នូ ក្រោមប្រធានបទ "សួស្តីឆ្នាំថ្មី ២០២៦" រួមចំណែកបំភ្លឺតួនាទីនៃម្ហូបអាហារប្រពៃណីនៅក្នុងជីវភាពវប្បធម៌សង្គមរបស់បងប្អូនបណ្តាជនជាតិ។

ដ៏វិសេសវិសាលពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

ដ៏វិសេសវិសាលពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

នៅក្នុងលម្ហផ្ទះឈើទល់រត និងស្រូវថ្មីក្លិនក្រអូបឈ្ងប់ ពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ ភូ ថ ត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ។

បេក្ខនារីចូលរួមផ្នែកប្រលងបង្ហាញម៉ូដសម្លៀកបំពាក់អាវជនជាតិ។ រូបថត៖ ក្វាងគ្វៀត

ជម្រើសចុងក្រោយបវរកញ្ញាទេសចរណ៍ជនជាតិ វៀតណាម ទូទាំងប្រទេសឆ្នាំ ២០២៥

នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ រង្វង់ជម្រើសចុងក្រោយបវរកញ្ញាទេសចរណ៍ជនជាតិ វៀតណាម ទូទាំងប្រទេសឆ្នាំ ២០២៥ បានប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍ ម៉ុកចូវ Island សង្កាត់ ម៉ុកចូវ ខេត្ត សឺនឡា។

យុវជនយុវនារីជនជាតិភាគតិចនៅឃុំ សុងហ៊ិញ ស្វែងយល់សម្លៀកបំពាក់ជនជាតិ។

បន្តការដាស់ចរន្តលំហូរវប្បធម៌ជនជាតិដើម អេដេ ដ៏វិសេសវិសាល

ជនជាតិ អេដេ រស់នៅស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) សព្វថ្ងៃនេះចំណុះបណ្តាឃុំ៖ សុងហ៊ិញ ឌឹកប៊ិញ អៀលី អៀបា (ខេត្ត ដាក់ឡាក់) បច្ចប្បន្ននៅតែរក្សាតម្លៃវប្បធម៌ប្រពៃណីជនជាតិដើមដ៏វិសេសវិសាលល្អឯកជាច្រើន។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

ការប្រគំរនាតថ្មនៅមូលដ្ឋានបញ្ជាការដ្ឋានយោធារំដោះភូមិភាគខាងត្បូងប្រទេស វៀតណាម (ឡុកនិញ ប៊ិញភឿក ចាស់)។

រនាតថ្ម - "សរសៃខ្សែ" តភ្ជាប់ប្រពៃណី

ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ អ្នកស្រី យុង បានប្រមូលផ្តុំ និងឃ្មាតខ្មីត្បាញ ប៉ាក់សម្លៀកបំពាក់ប្រពៃណី​របស់​នារីជនជាតិ អ៊ើឌូ។

នារីជនជាតិ ថាយ ជាប់ចិត្តនឹងសម្លៀកបំពាក់ប្រពៃណីជនជាតិ អ៊ើឌូ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការ​ថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវ​គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។

វត្តសំរោង ស្ថិតនៅក្នុងសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ ដែលមានព្រះពុទ្ធបដិមាប្រវែង ៦៣ ម៉ែត្រ និងកម្ពស់ ២២,៥ ម៉េត្រ អមដោយជើងទម្រខាងក្រោមដែលសរុបមានកម្ពស់ពីដី ២៨ ម៉ែត្រ។

វត្ត សំរោង កន្លែងរក្សាទុករាល់តម្លៃវប្បធម៌ ជំនឿដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ

វត្តសំរោង នាមវត្តពេញគឺ វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ គឺជាគោលដៅទេសចរណ៍ខាងជំនឿវិញ្ញាណដ៏ល្បីឈ្មោះមួយ។

ពិធីដង្ហែគ្រឿងតង្វាយ និងព្រះពស្រ្តាទេពទេវី ពោសាហ៍អ៊ីនឺ។ រូបថត៖ ហុងហៀវ/ទីភ្នាក់ងារព័ត៌មាន វៀតណាម

ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចាម្ប៍

កន្លងទៅនៅ ខាញ់ហ្វា និង ឡឹមដុង បងប្អូនជនជាតិ ចាម្ប៍ កាន់ព្រហ្មញ្ញសាសនារួមជាមួយនឹងភ្ញៀវទេសចរ​អញ្ជើញមកពីគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ ជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណី​សំខាន់បំផុតប្រចាំឆ្នាំរបស់បងប្អូនជនជាតិ ចាម្ប៍។